ព័ត៌មាន

សាលា​​នាយ​ទាហាន​សកម្ម​ប្រឡង​​បញ្ចប់​​វគ្គ​ថ្នាក់​កង​អនុសេនា​តូច ​និង​កង​អនុសេនា​ធំ​ (ខនិងគ)​
នាយកដ្ឋានព័ត៌មាន(៣)
23
982 សាលា​​នាយ​ទាហាន​សកម្ម​ប្រឡង​​បញ្ចប់​​វគ្គ​ថ្នាក់​កង​អនុសេនា​តូច ​និង​កង​អនុសេនា​ធំ​ (ខនិងគ)​

     នៅ​ថ្ងៃ​ទី០៦ ខែ​ឧសភា​ ឆ្នាំ២០១៩​ សាលា​នាយ​ទាហាន​សកម្ម​បាន​ប្រារព្ធ​ពិធី​ប្រឡង​បញ្ចប់​វគ្គ​ បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច ​និង​ថ្នាក់​កង​អនុសេនា​ធំ​ (ខនិងគ)​ ថ្មើរ​ជើង​ ជំនាន់​ទី២។ ពិធីនេះ​បាន​ប្រព្រឹត្តិ​ទៅ​ ក្រោម​អធិបតី​ភាព ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ប៊ុត ​សុភាព ​នាយក​សាលា​នាយ​ទាហាន​សកម្ម​ព្រម​ទាំង​ មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​នាយក​រង​ និង​នាយ​ការិយាល័យ ​ជា​ច្រើន​រូប​ទៀត​។​

    វគ្គ​បណ្ដុះ​បណ្ដាល​ គឺ​មាន​រយៈ​ពេល​០៩​ខែ ​ដែល​នាយ​ទាហាន​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​បាន​ការ​ចាត់​តាំង ​មក​ពី​បណ្ដា​កង​ឯកភាព​ទូទាំង​ប្រទេស។​ ចំពោះក​ម្ម​វិធី​ប្រលង​បញ្ចប់​វគ្គ​នេះ​មាន​រយៈ​ពេល​​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០៦​ ​ខែ​ឧសភា​ ឆ្នាំ២០១៩​ វគ្គ​ត្រូវ​ប្រឡង​លើ​វិញ្ញាសា​អប់រំ​កាយ​, ​បទ​បញ្ជា ​និង​ឋាន​លេខា​។ ​ពេល​ល្ងាច​ត្រូវ​ ប្រលង​អន្ត​រា​វុធ ​នៅ​លើ​វិញ្ញាសារ​ចំនួន១០​មុខ​វិជ្ជា​។ ​នៅ​ថ្ងៃ​ទី២៧​ និង​ថ្ងៃ​ទី២៨​ ខែ​ឧសភា​ គឺ​ប្រឡង​លើ​វិញ្ញាសារ​យុទ្ធវិធី​ នៅ​លើ​ទីលាន​ជាក់​ស្តែង ​និង​នៅ​ថ្ងៃ​ទី១០​ សិក្ខា​កាម​ទាំង​អស់​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ សិក្សា​នៅ​ទី​បញ្ជាការ​ដ្ឋាន​រថក្រោះ និ​ងទី​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ ដើម្បី​ធ្វើការ​ដក​ពិសោធន៏។

  ​ ​បន្ទាប់​ពី​បាន​ធ្វើ​ការ​កាត់​ប្រអប់​វិញ្ញាសារ និងចែក​ជូន​សិក្ខាកាម​រួច​មក​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ប៊ុត ​សុ​ភាព​ បា​នធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​ទាំង​អស់​ គឺ​ត្រូវ​គោរព​ដាច់​ខាត​នូវ​បទ​បញ្ជា និង​លក្ខន្តិកៈ​ដែល​​សាលា ​បាន​ដាក់​ចុះ​នៅ​ពេល​ប្រឡង​ ត្រូវ​ចេះ​សម្រេច​ចិត្ត​ឆ្លើយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទៅ​តាម​សំណួរ​នីមួយៗ ​ត្រូវ​ចេះ​ពិនិត្យ​ឲ្យ​ បាន​ច្បាស់​លាស់​មុន​នឹង​បញ្ជូន​វិញ្ញាសារ​មក​មេ​ប្រយោគ ​ដោយ​ជៀស​វាង​នូវ​ការ​ឆ្លើយ ​ភ័ន្ត​ច្រឡំ​ចំពោះ​សំណួរ​នីមួយ​ៗ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា៖​ វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច​ និង​កង​អនុសេនាធំ​ គឺ ​ត្រូវ​បាន​សិក្សា​ក្នុង​រយៈ​ពេល៩​ខែ​ ហើយ​នឹង​ធ្វើ​ពិធី​បិទ​វគ្គ​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ