ព័ត៌មាន

ឯកឧត្តម​ ណុប ​រតនា ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​សម​យុទ្ធ​នាគ​មាស ​និង​បិទ​វគ្គ ​បើក​វគ្គ​​ បំប៉ន​ការ​ងារ​បច្ចេក​ទេស​ នៅ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​កាំភ្លើង​ធំ ​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
24
981 ឯកឧត្តម​ ណុប ​រតនា ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​សម​យុទ្ធ​នាគ​មាស ​និង​បិទ​វគ្គ ​បើក​វគ្គ​​ បំប៉ន​ការ​ងារ​បច្ចេក​ទេស​ នៅ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​កាំភ្លើង​ធំ ​កំពង់​ស្ពឺ​

    នាយ​ឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​បណ្ឌិត​ ណុប ​រតនា​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​ នៃ​កងយោធពល​ខេមរភូមិន្ទ ​បាន​ជំរុញ​ឲ្យ​នាយ ​ពល​ទាហាន​ យោធាចារ្យ ​និង​គណៈ​គ្រ​ប់គ្រ​ងសាលា​ និង​សិក្ខា​កា​មទាំង​អស់​ ត្រូវ​បន្ត​ពង្រឹង​ថែម​ទៀត​អំពី​ការ​សាមគ្គីភាពឯ​កភាព​ផ្ទៃ​ក្នុង​ ការ​ស្មោះ​ត្រ​ង់ជា​មួយ​រាជរដ្ឋា​ភិបាល ​និង​ការ​គាំទ្រ​ប្រមុខ​រាជ​រដ្ឋាភិបាល ​ជាពិ​សេស​គាំទ្រ​សម្តេច​តេជោ ​ហ៊ុន សែន ​ដើម្បី​រក្សា​សុខ​សន្តិភាព ​ស្ថេរភាព ​និង​ការ​អភិវឌ្ឍន៍​រប​ស់ប្រទេសជា​តិ ព្រ​មទាំង​សមិទ្ធិផល​រីក​ចំរើន​លើ​គ្រប់​វិស័យ​​ ដែល​បាន​មក​ដោយ​លំបាក ​នា​រយ:​ពេល​ជាង​៤០ឆ្នាំ​កន្លង​មក​នេះ​។ ឯកឧត្តម​ថ្លែង​បែក​នេះ ​នៅ​ក្នុង​ឱកាស ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បូក​សរុប​លទ្ធ​ផល​សម​យុទ្ធ​នាគមាស ​កម្ពុជា ​ចិន ​ឆ្នាំ​២០១៩​ និង​ពិធី​បិទ​វគ្គ​បំប៉ន​ការ​ងារ​បច្ចេកទេ​សបើក​បរ​រថយន្ត​អូស​សណ្តោង ​ប្រភេទ​កាំភ្លើង​ធំ ​122mm D30A ​និង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​កាំភ្លើង​ធំ​ឆ្នាំ​២០១៩ ​ នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​កាំភ្លើង​ធំ ​នៃ​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ កាលពី​ ថ្ងៃ​ទី០៦ ​ខែ​ឧសភា ។ឯកឧត្តម​ នាយ​​ឧត្តម​សេនីយ៍​សាស្ត្រា​ចារ្យ​បណ្ឌិត​ ណុប ​រតនា​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​ នៃ​កងយោធពល​ខេមរភូមិន្ទ ​

    ជា​មួយ​គ្នា​នេះ​ដែរ ​​ឯកឧត្តម​ ណុប ​រតនា ​ក៍​បាន​លើក​សរសើរ​ និង​វាយ​តម្លៃ​ចំពោះ​សមត្ថភាព ​គុណភាព ​របស់ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ជំនាញ​កាំភ្លើងធំ​ដែរ​ថា៖ ​កង​កាំភ្លើង​ធំ​របស់​យើង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រកប​ដោយ​ជោគជ័យ ​ក្នុង​សម​យុទ្ធនាគមាស ​កម្ពុជា ​ចិន ​ឆ្នាំ​២០១៩​ លើ​បច្ចេក​​ទេស​​បាញ់​បាន​ល្អ ​បាញ់​ចំគោល​ដៅ ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ ជា​មួយ​កង​ទ័ព​ថ្មើរជើង ​កង​រថក្រោះ ​រថពាស​ដែក ​និង​កង​ទ័ព​ជើង​អាកាស ​នៅលើ​ទីលាន​បាញ់​គ្រាប់ពិត ​តេជោ ​សែន​ ស្រុកជុំគីរី​ របស់​កង​ពល​តូចលេខ​៧០​ កង​ទ័ព​ជើង​គោក​ ក្នុង​ខេត្ត​កំពត​ដោយ​មោទន​ភាព​បំផុត​។ ឯកឧត្តម​បញ្ជាក់​ថា៖ ​លទ្ធផ​លទាំង​នេះ​ គឺ​បាន​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ហាត់​ពត់​លត់​ដំ.​ហ្វឹកហាត់​បាន​ស្ទាត់​ជំនាញ.ទា​ហានមា​ន​វិន័យ​ខ្ពស់.​មាន​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​ល្អ​.ការ​ដឹកនាំបញ្ជា ​អនុវត្តហ្ម៉តចត់.​ម៉ឺងម៉ាត់.។​ សំរាប់​សិក្ខាកាម​វគ្គ​ជំនាញ​កាំភ្លើងធំ​ ដែល​ត្រូវ​ហ្វឹ​កហ្វឺន​បន្ត​ អស់​លោក​ក៍​ត្រូវពុះពារ​ ឲ្យ​បាននូវរាល់​ការ​លំបាក​នានា ​ដើម្បី​ជំរុញឲ្យ​ដំណើរ​ការ​ហ្វឹកហ្វឺ​ន ចាប់​ពី​ផ្តើម​រហូត ​ដល់ ​ពេល​បញ្ចប់​វគ្គនិមួយៗ ​សម្រេច​បាន​លទ្ធផល​ ប្រកប​ដោយ​ជោគ​ជ័យ​។ ឯកឧត្តម​ ណុប រតនា ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​នាយ​ទាហាន​ ដែល​កំពុង​ហ្វឹកហ្វឺន​ និង​ត្រូវ​ហ្វឹកហ្វឺន​បន្ត​ ត្រូវ​យក​ចិត្ត​ទុកដាក់ ​ខិតខំតស៊ូ ​អនុវត្ត​ឲ្យ​បាន​ ល្អ​ និង​ត្រូវ​ព្យាយាម​ប្រឹង​ប្រែង​ហ្វឹក​ហ្វឺន​ ជំនាញ​កាំភ្លើងធំ​ នៅ​ទីនេះ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ ដើម្បី​ពេល​បញ្ចប់​វគ្គ​អស់​លោក​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​បម្រើ​ ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​យើង​បាន​រឹង​មាំ ​ពិសេស​ត្រូវ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​។ ​លោក​ឧត្តមសេនីយ៍​ត្រី​ នៅ ​ស៊ីណា ​នាយកសា​លា​ហ្វឹកហ្វឺន​ជំនាញ​កាំភ្លើង​ធំ ​អគ្គ​បញ្ជា​ការ

   តាម​សេចក្តី​រាយ​ការណ៍​របស់ ​លោក​ឧត្តមសេនីយ៍​ត្រី​ នៅ ​ស៊ីណា ​នាយកសា​លា​ហ្វឹកហ្វឺន​ជំនាញ​កាំភ្លើង​ធំ ​អគ្គ​បញ្ជា​ការ​បាន​ឲ្យ​ដឹង​ថា៖​ ដោយ​អនុវត្ត​តាម​សច្ចា​ប័ន​ហ្វឹក​ហ្វឺន​របស់​អគ្គ​មេ​បញ្ជាការ ​ស្តី​ពី​ផែន​ការ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំភ្លើងធំ​ ឆ្នាំ​២០១៩​ បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​អគ្គ​បញ្ជាការ​ សហការ​ជា​មួយ​សាលា​ហ្វឹកហ្វឺន​ជំនាញ​កាំភ្លើង​ធំ ​បាន​ដំណើរ​ការ​បើកវគ្គ​ ចំនួន៣វគ្គ​នៅ​ពេល​តែ​មួយ ​ដែ​លរួមមា​នវគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ប​ច្ចេទេស ​បើកបរ​រថយន្ត​អូស​សណ្តោង​កាំភ្លើង​ធំ​ប្រភេទ ​122 mm D 30 A.​វគ្គហ្វឹក​ហ្វឺន​ការ​ងារ​បច្ចេកទេស.​និង​វគ្គ​ជំនាញ​បើកបរ​រថយន្ត​អូស​សណ្ដោង ​ដែល​មាន​សិក្ខាកាម​ជា​នាយ និង​ពល​ទាហាន ​ចូល​ហ្វឹកហ្វឺន​សរុប​៣០៥នាក់ ​ក្នុង​មាន​យោធាចារ្យ​ ៥៥ ​នាក់​ និង​សិក្ខាកាម​ចំនួន ​២៥០​ នាក់​ ដោយ​ប្រើរយៈ​ពេល​ហ្វឹកហ្វឺន​ ៣ខែ លើ​ខ្លឹមសារមេរៀន​ហ្វឹកហ្វឺន​ជំនាញ​ពាក់​ព័ន្ធ.​និង​ហ្វឹកហ្វឺន​ជំនាញ​កាំភ្លើងធំ​ ដែល​ក្រោយ​បញ្ចប់វគ្គសិក្ខា​កាម​ទាំង​ ៣០៥ ​នាក់​ ទទួល​បាន​និទ្ទេសល្អ ​២៦ភាគរយ ​និទ្ទេស​ល្អ​បង្គួរ​ ៥១​ ភាគរយ ​និង​និទ្ទេសមធ្យម​ ២៣ ​ភាគរយ​។​ លោកនាយក​សាលាបា​ន​បន្ថែម​ទៀត​ថា​៖ ទន្ទឹម​នឹ​ងការ​បិទ​វគ្គហ្វឹកហ្វឺន​ចំនួន ​៣ ​វគ្គនេះ​ បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​អគ្គបញ្ជាការ ​ក៏​បានរៀប​ចំ​ដំណើរការ​បើក​វគ្គ​ហ្វឹ​កហ្វឺន​បន្ត​ចំនួន ​២វគ្គ​បន្ថែម​ទៀត ​សម្រាប់​ឆ្នាំ​ ២០១៩ ​ដែល​រួម​មាន ​១ ​វគ្គ​ហ្វឹកហ្វឺ​នបំប៉ន​ជំនាញកាំ​ភ្លើង​ធំ​ប្រតិកម្ម​រហ័ស​ BM 21 ​RM​ 70. ​និង​វគ្គហ្វឹកហ្វឺន​ស៊ើបការណ៍ ​និង​គណនេយ្យ​បញ្ជាបាញ់ ​ដែល​មាន​សិក្ខាកាម​ចូល​រួមហ្វឹកហ្វឺន​ សរុប​២៩០​នាក់ ​ក្នុង​នោះមាន​យោធា​ចារ្យ​ ៤០នាក់ ​មាន​រយៈពេល​ហ្វឹកហ្វឺនរួម​ ៣​ខែ​លើ​ខ្លឹមសារ ​ជំនាញពាក់​ព័ន្ធ​ និង​ជំនាញ​កាំភ្លើង​ធំ​ ៕​​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ