ព័ត៌មាន

ពិធី​ប្រគេន​ព្រះ​រាជ​ក្រឹត្យ​ ប្រកាស​នីយបត្រ​តែង​តាំង​គោរមងារ​ និង​ស្រង់​សុគន្ធវារី​
នាយកដ្ឋានព័ត៌មាន(៣)
137
980 ពិធី​ប្រគេន​ព្រះ​រាជ​ក្រឹត្យ​ ប្រកាស​នីយបត្រ​តែង​តាំង​គោរមងារ​ និង​ស្រង់​សុគន្ធវារី​

    កាល​ពី​ថ្ងៃទី​០៥​ ខែ​ឧសភា​ ឆ្នាំ២០១៩ ​នៅ​វត្តទេព​ពោធិវង្ស ​មាន​រៀបចំ​ធ្វើពិ​ធីប្រគេន​ព្រះរាជក្រឹត្យ​ ប្រកាសនីយ​បត្រ​តែង​តាំង​ គោរមងារ ​និង​ប្រគល់​ផ្លិត​យស​ដល់​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​សៀមរាប ​ក្រោម​អធិបតីភាព​ សម្តច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​សៀមរាប ​និង​សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជា​ធិបតី ​ទេព វង្ស សម្តេច​ព្រះ​សង្ឃ​រាជ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ឯកឧត្តម​ ទៀ ​សីហា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប​ និងឯកឧត្តម​ អ៊ឹង ​ហឿន ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ព្រម​ទាំង​មាន​វត្តមាន ​ឯកឧត្តម​ លោកជំទាវ ​សមាជិក ​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ​ឯកឧត្តម​ លោជំទាវ​ សមាជិក​សមាជិកា​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ សមាជិក ​សមាជិកា​ក្រុមប្រឹក្សាខេត្ត ​គណៈអភិបាល ​ខេត្ត​ មេគុណ​ និង​មន្ត្រី​សង្ឃ ​ព្រះ​សង្ឃ​ក្នុង​ខេត្ត​ ព្រម​ទាំង​កង​កម្លាំង​ប្រដាប់ ​មន្ត្រី​រាជ​ការ​ក្នុង​ខេត្ត ​សិស្សានុសិ្ស ​និង​យុវជន​កាកបាទក្រហម ​យុវជនកាយរឹទ្ធ ​គរុសិស្ស ​និង តាជី ​យាយជី ​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ​២ពាន់៤០០អង្គ /នាក់​។

    ក្នុង​កិច្ចស្វាគមន៍របស់​ឯកឧត្តម​ ទៀ ​សីហា ​បាន​គូសបញ្ជាក់ថា​៖ វិស័យសាសនាជា​ចលករដ៍​សំខាន់ ​សម្រាប់ជម្រុញឲ្យមាន​ការ​អភិវឌ្ឍន៍​សង្គមប្រកប​ដោយ​និរន្តរភាព។ ម៉្យាង​ទៀត​គ្រប់​សាសនាដែល​មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​គឺបាន​ប្រសូត្រ​ឡើង​នៅ​ថ្ងៃ ​ខែ ​ឆ្នាំតែ​មួយ ​ក្រោម​ដំបូល​សុខ​សន្តិភាព ​នៃ​ស្មារតីជ័យ​ជម្នះ​៧មករា​ ហើយ​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ចាត់​ទុក​ជា​សាសនា​របស់​រដ្ឋ។ 

     ថ្លែង​សំណេះ​សំណាល​នៅ​ក្នុង​ពិធី​ប្រគេន​ព្រះរាជក្រឹត្យ​ ប្រកាស​នីយបត្រ​តែង​តាំង​គោរមងារ​ និង​ស្រង់​សុគន្ធវារី​ ដល់​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​សង្ឃនោះ ​សម្តចពិជ័យសេនា ទៀ បាញ់  បាន​មាន​ប្រសាសន៍ថា​៖  រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ច្បាស់ថា​ព្រះពុទ្ឋ​សាសនា​ជា​សាសនា​របស់រដ្ឋ​។ ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់​ សម្តេចតេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ឋសាសនា ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​រួម​ចំណែក ​ពង្រឹង​សាមគ្គីភាព ​ការ​លើកំពស់​វប្បធម៌​ ការ​យោគ​យល់គ្នា​ក្នុង​ចំណោម​ពុទ្ឋសាសនិក​ក៍​ដូច​ជា​ប្រជាជន​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ថា​៖ វត្ត​អារាម​ព្រម​ទាំ​ងព្រះ​តេជគុណ ​ព្រះ​សង្ឃ​គ្រប់​ព្រះអង្គ​មិន​គ្រាន់​តែ​ជាទីដ្ឋាន​ និង ​ជា​បុគ្គលសម្រា​ប់គោរព​សក្ការៈបូជា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ជា​​​កន្លែង​ប្រភព​បណ្តុះ​បណ្តាល​នូវ​បញ្ញាញាណ​ឬជា​ថ្នាល​បណ្តុះបណ្តាល​មូល​ធន​បញ្ញាញាណ​ និង​ជា​ថ្នាល​បណ្តុះ​បណ្តាល​ពូជ​បញ្ញាវ័ន្ត​ សម្រាប់​កា​រ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ទៀ​តង​។​ ជាក់​ស្តែង​យើង​ទាំង​អស់​គ្នា ​សង្កេត​ឃើញ​ថា ​សាលា​រៀន​នៅជាប់​នឹង ​វត្តអារាម​តែង​តែ​ឃើញ​ព្រះសង្ឃ ​មាន​តួនាទី​រួមចំណែក​ក្នុង​ការ​កសាង​សង្គម​ជា​តិ​មួយ ​ប្រក​ប ដោយ​សីលធម៌ ​ចរិយាធម៌ និ​ង​សុជីវធម៍​។ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​សង្គម​កិច្ច ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ ​និង​ មាន​ស្ថេរភាព​ ត្រូវ​ទាមទារ​ឲ្យមាន​សីលធម៌ ​សមាធិបញ្ញា ​និង​ការអភិវឌ្ឍន៍​ផ្នែក​អប់រំ​សីលធម៌ ​ចរិយាធម៌​ លើសពីនេះទៀត ​ចំពោះសង្គម​ជាតិ​យើង​ ព្រះ​ពុទ្ធសាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍន៍​ជាក់ស្តែង​ មា​នព្រះតេជ​គុណ​ និង​ពុទ្ឋសាសនិក​ជា​ច្រើន​បាន​នឹង​កំពុងដឹក​នាំ​ប្រជាពុទ្ធ ​បរិស័ទ​ និង​ប្រជា​ពលរដ្ឋទូទៅ​នៅ​តាម​មូលដ្ឋាន​ ធ្វើការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ឋ​ផ្សេងៗ​ ដូច​ជា​ព្រះវិហា​រ កុដិ ​សាលា អ​ណ្តូងទឹក ស្រះទឹក​  ទំនប់ទឹក ​ទ្វារទឹក ស្ពាន ផ្លូវលំ ក្នុងភូមិជាដើម​។ សម្តេចពិជ័យ​សេនា​បាន​បញ្ជាក់​ទៀត​ថា៖​ វត្ត​អារាម ​បាន​នឹ​ងកំពុង​ដឹកនាំ​ ឧបាសក ​ឧបាសិកា និង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ចូលរួម​ជា​មួយ​រាជ​រដ្ឋាភិបាល ​ ក្នុង​ការ​អភិវឌ្ឍន៍​តាម​បែប​វិមជ្ឈការ​ និង​សហវិមជ្ឈការ​ ដែល​ជា​ការរួម​ចំណេក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​មូលដ្ឋាន ​ ហើយ​ក៏​ជាការ​ចូល​រួមរបស់​វិស័យសា​សនា ​ ក្នុងកា​រអភិវឌ្ឍន៍​សង្គមជាតិ​យើង​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់  បាន​បញ្ជាក់​ថា​៖ កត្តា​ដែល​មិន​អាច​ខ្វះ​បាន​នោះ​ គឺ​សាសនា​ជា​ចលករ​ដ៍​សំខាន់​សម្រាប់​ជម្រុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ ពី​ព្រោះ​សាសនាបា​ន​ជួយ​ធ្វើឲ្យ​មាន​ការ​ចូល​រួម​របស់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ ​ក្នុង​ការ​អភិវឌ្ឍន៍​ ដូច​ជា​ចូល​រួមជាថវិកា ​ជាក​ម្លាំងពលកម្ម​ ជា​ការចូល​រួម​ចំ​ណែក​ឲ្យមាន​គណ​នេយ្យភាព ​តម្លាភាព​ និង​ភាព​ជា​ម្ចាស់​ក្នុង​ការ​អភិវឌ្ឍន៍​។​ ក្នុង​នាម ​រាជរដ្ឋាភិបាល​ និង​ក្នុង​នាម​ក្រុម​ការងា​រថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប សម្តេច​ពិជ័យ​សេនា ​សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ​ពុទ្ឋបរិស័ទ​ និង​សប្បុរស​ជន​ទាំង​ឡាយ ប​ន្ត​យក​ចិត្តទុកដាក់​ការ​ងារ​សម្រាប់​បម្រើ​ឲ្យ​សង្គម​ជាតិ​ ទាំង​ផ្នែក​ពុទ្ឋចក្រ​ និង​អាណាចក្រ​ ដើម្បី​ភាព​រីក​ចម្រើន​ និង​សុខ​ដុមរមនា។​ ការ​ប្រគេន​ព្រះ​រាជក្រឹត្យ​ប្រកាស​នីយបត្រ​តែង​តាំង​គោរមងារ​ និង​ស្រោ​សុគន្ឋវា​រី នា​ពេល​នេះ​ពិត​ជា​បាន​ឆ្លើយតប ​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​សង្គម​ដែល​កំពុង​រីក​ចម្រើន​ និង​សេចក្តីត្រូវ​ការ​ចាំបាច់ ​រវាង​ព្រះសង្ឃ​ និង​ព្រះសង្ឃ​នា​ពេល​បច្ចុប្បន្ន​ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​ លោភៈ ​ទោសៈ ​មោហៈ ​និង​អំពើ​អកុសល​ទាំង​ឡាយ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ សេចក្តីសុខ​ ជីវិត​មនុស្ស ​និង​សុខ​សន្តិភាព​សណ្តាប់​ធ្នាប់​សង្គម ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ