ព័ត៌មាន

ពិធី​ប្រកាស​ និង​ប្រគល់​ភារកិច្ច​ជូន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
314
979 ពិធី​ប្រកាស​ និង​ប្រគល់​ភារកិច្ច​ជូន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​

     ដើមី្ប​ត្រួត​ពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ ​និង​យុទ្ធសាស្ត្រ​ចតុកោណ ដំ​ណាក់កា​លទី​៤​ របស់​រាជ​រដ្ឋាភិបាលក​ម្ពុជា​ តាម​បណ្តាក្រុង​ ស្រុក​ នៃ​ខេត្ត​សៀមរាប ​ឲ្យ​កាន់​តែមា​ន​ប្រសិទ្ធភាព​ខ្ពស់​នោះ ​នៅព្រឹក​ថ្ងៃទី​០៦ ​ខែ​ឧសភា ​ឆ្នាំ២០១​៩​នេះ​ នៅ​សាល​សន្និសីទ ​សណ្ឋាគារ​សុខា​សៀម​រាប​ មាន​ធ្វើ​ពិធី​ប្រកាស ​និង​ប្រគល់​ភារកិច្ច​ជូន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីសំណាក់​ឯកឧត្ត​ម លោក​ឧកញ៉ា ​លោកជំទាវ ​អស់​លោក ​លោកស្រី​ជា​សមាជិក​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ ក្រុង​ ស្រុក​ ចូល​រួម​ផង​ដែរ​។ឯកឧត្តម​ ទៀ ​សីហា ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប

     ក្នុង​កិច្ច​ស្វាគមន៍​នោះ ឯកឧត្តម​ ទៀ ​សីហា ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប ​បាន​ធ្វើ​សេចក្តីរាយ​ការណ៍​ អំពី​លទ្ធផល​ នៃ​សកម្មភា​ពការ​ចុះ​តាម​បណ្តា​មូល​ដ្ឋាន​នៅ​ខេត្ត​សៀមរាប ​ក្នុង​ការ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ​ការ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅជា​យុទ្ធ​សាស្ត្រ​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​សង្គម​ ប្រកប​ដោយ​ចក្ខុវិស័យ ​សំខាន់​ការ​ដាក់​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី​៤ ​ដើមី្ប​បន្ត​ពង្រឹង​នូវ​យន្តការ​នានា​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​នីតិកាល​ថ្មី​នេះ ​ឲ្យ​ធានា​បាន​នូវ​កំណើន​ការងារ ​សមធម៌ ​និង​ប្រសិទ្ធភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​។​ យោង​ទៅ​តាម​ខ្លឹម​សារ​ នៃ​សេចក្តី​សម្រេច ​ក៏​មាន​ការ​កែសម្រួល​ និង​បំពេញ​បន្ថែម​នូវ​សមាសភាព​មួយ​ចំនួន​ផង​ដែរ​។​  សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប

     បន្ទាប់​ពីការប្រគល់​នូវ​សេចក្តី​សម្រេច​ដល់​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ក្រុង ​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀម​រាប​ រួច​មក​ មាន​ប្រសាសន៍​នោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​គូស​បញ្ជាក់​ថា​៖ ការងារចុះ​មូល​ដ្ឋា​ននេះ ​គឺ​ជា​ប្រពៃណី​របស់​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់ ​ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន ​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លុប​បំបាត់​នូវ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ ​ក្នុង​នោះដែរ​សម្តេច​ពិជ័យ​សេនា ​ក៏បា​នលើក​នូវ​ការ​ណែនាំ​មួយចំ​នួន ​ដល់​ក្រុម​ការ​ងារ​គ្រប់​ថ្នាក់​ទាំង​អស់​ឲ្យ​បាន​យល់​ច្បាស់ ​ពី​តួនាទី ​ភារកិច្ច​របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ក៏​ដូច​ខេត្ត​ ក្នុង​ការ​ចុះ​តាម​បណ្តា​មូល​ដ្ឋាន​នៅ​ខេត្ត​សៀមរាប​ ក្នុង​ការ​កំណែទម្រង់​ស៊ីជម្រៅ ​ដើមី្ប​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ ​ជា​យុទ្ធសាស្ត្រ​ ការ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​ សង្គម​ ប្រកប​ដោយ​ចក្ខុវិស័យ ​សំខាន់ការ​ដាក់​នូវ​​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៤ ​ដើមី្ប​បន្ត​ពង្រឹង​នូវយន្តការ​នានា ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នីតិកាល​ថ្មី​នេះ​ ឲ្យ​ធានា​បាន​នូវ​កំណើន​ការងារ ​សមធម៌ ​និង​ ប្រសិទ្ធភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា​បាន​បន្ត​ទៀត​ថា៖​ ជាង​នេះ​ទៅ​ទៀត​នោះ​លើការ ​ផ្តល់​សេវាសាធារណៈ ​លើ​វិស័យ​មួយ​ចំនួន ​ដែល​ជាក​ង្វះ​ខាត​ដែល​យើង​គ្រប់​គ្នាត្រូ​វ​ធ្វើការ​កែប្រែលម្អ​ និង ​ធ្វើ​ការ​ពង្រឹង ​ដោះស្រាយ ​ទៅ​តាម​វេទិកា​សាធារណៈ ​ជា​ពិសេស​តាម​រយៈ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ចុះ​មូល​ដ្ឋាន ​ធ្វើការ​ត្រួត​ពិនិត្យ ​និង​គាំទ្រការ​អនុវត្ត​កម្ម​វិធី​នយោបាយ ​និង​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់​កាល​ទី៤​ របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ពង្រឹង ​ការ​ធ្វើ​កំណែ​ទម្រង់​ អនុវត្ត​កម្ម​វិធី​នយោបាយ​អភិវឌ្ឍន៍​ លើ​គ្រប់​វិស័យ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​ជម្រុញឲ្យ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់ខេត្ត ​រៀបចំបែង​ចែក​ក្រុម​ការងារ​ថ្នាក់​ក្រុង​ ស្រុក​ ថ្នាក់ឃុំ ​សង្កាត់​ ក្នុង​ការ​ធ្វើ​វេទិកា ​សាធារណៈ​នៅ​តាម​ភូមិ​ ឃុំ​សង្កាត់​ ទៅ​តាម​ស្ថានភាព​ស្ថិតិ​ប្រជាពលរដ្ឋ ​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណាទ​ទួលបាន​នូវ ​សំណូមពរ ​តម្រូវការ ​និង​ក្តី​កង្វល់​របស់ ​ប្រជាពលរដ្ឋ​ មក​ដោះស្រាយ ​និង ​ឆ្លើយតប​ទៅ​តាម​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ឲ្យ​បាន​ល្អ ​ត្រឹមត្រូវ​ និង​ សុក្រឹត ​យុត្តិធម៌។ សម្តេច​ពិជ័យ​សេនា ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ​ដល់​សមាជិក​ក្រុម​ការ​ងារ​ទាំង​អស់​ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ពី​តួនាទី ​ភារកិច្ច​របស់​ខ្លួន ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​ជូន ​ដើមី្ប​យក​ទៅ​អនុវត្ត​ឲ្យ​ទទួល​បាន​ ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ