ព័ត៌មាន

សមយុទ្ធហនុមានមាស ២០១៩
នាយកដ្ឋានព័ត៌មាន(១)
375
975

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់ថា ការការធ្វើសមយុទ្ធ «ហនុមានមាស ២០១៩» នេះ គឺចង់បង្ហាញដល់ក្រុមពួកអមិត្តថា កងយោធពលខេមរភូមិន្ទ ស្មោះស្ម័គ្រជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ព្រមទាំងបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ដើម្បីការពារជាតិមាតុភូមិ។ការបញ្ជាក់បែបនេះរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញបើកសមយុទ្ធហនុមានមាស ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី។មេទ័ពជើកគោកកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹត្តការណ៍នេះ ក៏បានបង្ហាញពីរួមការសាមគ្គីរបស់កងយោធពលខេរភូមិន្ទ ដែលជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើងគោក នៃកងយោធពលខេរភូមិន្ទ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ គោរពដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេនោះឡើយ»។ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការងារហ្វឹកហ្វឺនសំដៅបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពពេញលេញ និងរឹងមាំ ធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិមាតុភូមិជាពិសេសសំណូមពរភារកិច្ច ចំពោះមុខរបស់កងទ័ពជើងគោក ដើម្បីការពារជាតិមាតុភូមិន្ទ។សូមបញ្ជាក់ថា សមយុទ្ធហនុមានមាសឆ្នាំ២០១៩នេះ គឺបានកំពុងធ្វើឡើងរយៈពេលប្រាំថ្ងៃគឺចាប់ពីថ្ងៃទី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ។ អាវុធយុទ្ធភណ្ឌ ដែលនឹងប្រើប្រាស់ក្នុងសមយុទ្ធនេះ មានដូចជា៖ កាំភ្លើងធំ១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មម, រថក្រោះ រថពាសដែក, រថយន្តពេទ្យ, រថយន្តពន្លត់អគ្គិភ័យ, រថយន្តដឹកជញ្ជូន ជាដើមសមយុទ្ធហនុមានមាសនេះ គឺត្រូវបានធ្វើឡើង ចំនួន៣លើករួចទៅហើយ ដោយលើកទី១នៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣នៅឆ្នាំ២០១៨។ថ្លែងនៅក្នុងឱកាសបើកសមយុទ្ធហនុមានមាសឆ្នាំ២០១៩នេះដែរ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានកងពលតូចលេខ៧០ បានឱ្យដឹងថា ការហ្វឹកហាត់បាញ់នូវគ្រាប់ពិតនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមទៀតដល់បណ្តាកងទ័ពនៅតាមអង្គភាពនានា និងជាការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារបូរភាពទឹកដីរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតផងដែរ។ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានឱ្យដឹងទៀតថា ការហ្វឹកហាត់រយៈពេលប្រាំថ្ងៃនេះ កងទ័ពនឹងធ្វើការបាញ់គ្រាប់ពិតចំនួនជាង១ម៉ឺន៣ពាន់គ្រាប់ ដោយប្រើប្រាស់យុទ្ធោបករណ៍ជាង២០០គ្រឿង រួមទាំងកងកម្លាំងជាងមួយពាន់នាក់៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ