ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណនី​ ពិនិត្យ​មើល​ការ​ងារ​ហ្វឹក​ហ្វឺន​របស់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
334
974 នាយ​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណនី​ ពិនិត្យ​មើល​ការ​ងារ​ហ្វឹក​ហ្វឺន​របស់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ​

     នៅ​ថ្ងៃ​ទី៣​ ខែ​ឧសភា ​ឆ្នាំ២០១៩​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អ​ញ្ជើញ​​ចុះ​ទៅ​វិទ្យាស្ថា​នហ្វឹ​កហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព ​ស្រុកឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ពិនិត្យ​មើល​ការងារ​ហ្វឹកហ្វឺន​របស់​កង​កម្លាំង​មួកខៀ​វ​កម្ពុជា​ ត្រៀម​ចេញ​បំពេញ​បេសកកម្ម​អង្គការ​សហប្រជាជាតិ ​នា​ពេល​ខាង​មុខ​នេះ។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព

     ក្រៅ​ពិនិត្យ​ការ​ហ្វឹកហ្វឺន​របស់​សិក្ខាកាម ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អគ្គនាយក ​បាន​ពិនិត្យ​តាម​បន្ទប់​ស្នា​ក់នៅ​របស់​សិក្ខាកាម ​និង​បាន​ធ្វើការណែនាំ ​អ្នក​ទទួល​ខុស​ត្រូវ​ រៀប​ចំ​កន្លែង​ស្នាក់​នៅ​អោយ​បាន​សមរម្យ ​មាន​ផា​សុខភាព ​អនាម័យ​ល្អ​ និង​បាន​ពិនិត្យ​អគារ​សិក្សា​ អគារ​ស្នាក់​នៅ​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ ​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍ ​គណៈ​ប្រតិភូ​ជា​តិ​អន្តរជាតិ ​នា​ពេល​ខាងមុខ។ ក្នង​ខណៈ​នោះ​ដែរ ​ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​សែម​ សុវណ្ណនី​ បាន​ចុះ​ពិនិត្យ​មើល ​កន្លែង​ទុក​ដាក់​រថយន្ត ​និង​ធ្វើ​ការ​ណែនាំ ​ឱ្យ​កម្លាំង​ធ្វើការ​សំអាត ​ថែទាំ ​រថយន្ត ​និង​គ្រឿង​ចក្រ​បាន​ល្អ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ