ព័ត៌មាន

ពិធី​​​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​បង​ប្អូន​អតីត​យុទ្ធ​ជន​នៅ​អង្គ​ភាព​វរៈ​សេនា​តូច​លេខ​៣​
នាយកដ្ឋានព័ត៌មាន(៣)
340
971 ពិធី​​​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​បង​ប្អូន​អតីត​យុទ្ធ​ជន​នៅ​អង្គ​ភាព​វរៈ​សេនា​តូច​លេខ​៣​

    ក្រុម​ប្រតិ​ភូ​យោធ​ភូមិ​ភាគ​ទី៣​ ក្រោម​ការ​ដឹក​នាំ​បញ្ជា​ ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​បណ្ឌិត​ យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទព័​ជើង​គោក​ ​មេ​​បញ្ជា​ការ​​យោធ​ភូមិ​ភាគ​ទី៣​ នា​ពេល​ថ្មីៗ​នេះ ​បាន​អញ្ជើញ ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​បង​ប្អូន​អតីត​យុទ្ធ​ជន​នៅ​អង្គ​ភាព ​វរៈ​សេនាតូច​លេខ​៣​ ដែល​កំពុង​បំពេញ​ភារៈ​ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​ តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ ​មាន​ភូមិ​សាស្ត្រទទួល​ខុស​ត្រូវ​ពី​ចំណុច​ចាំ​យាម​​E៨៨​ ដល់​ចំណុច​អូ​រំដេង​E៣០​ ត​ភ្ជាប់​ភូមិ​សាស្រ្ត​ស្រុក​វាល​វែង​ ខេត្ត​ពោធិ​សាត់​ ទិស​យោធ​ភូមិ​ភាគ​ទី៥​ ក្នុង​ស្ថាន​ភាព​ផ្លូវ​បទ​បែន​ឡើង​ចុះ​ប្រមាណ​៥៦​គីឡូ​ម៉ែត្រ​។​ ក្នុង​ដំណើ​សាក​សួរ​សុខ​ទុក្ខ​ ឯកឧត្តម ​ឧត្តមសេនីយ​ឯក​ ប្រធាន​ប្រតិភូ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៣ ​បណ្ឌិត ​យឿង ​សុ​ខុន ​បាន​អញ្ជើញ​ពិនិត្យ​ផ្ទាល់​ ដល់​ជំរំ​ជំរក​ លេន​ដ្ឋាន​ ប្រព័ន្ធ​ការ​ពារ​តាម​គ្រប់​ចំណុច​គោល​ដៅ​ទទួល​ខុស​ត្រូវ​របស់​គ្រប់​កងឯ​ក​ភាព​ចំណុះ​វរៈសេនា​តូច​លេខ​៣​។ លោក​វរៈ​សេនីយ​ទោ ​រ៉មុនី​ ​សុ​ផា​​ មេ​បញ្ជាការ​វរៈ​សេនា​តូច​លេខ​៣​ 

    ក្នុង​ឱកាសនេះ លោក​វរៈ​សេនីយ​ទោ ​រ៉មុនី​ ​សុ​ផា​​ មេ​បញ្ជាការ​វរៈ​សេនា​តូច​លេខ​៣​ ជា​មួយ​បទ​ស្វាគមន៍​ក៏​បាន​ធ្វើ​របាយ​ការ​សង្ខេប​ស្តី​​​ពី​​សកម្មភាព​​ និង​លទ្ធ​ផល​ដែល​អង្គភាព​ខ្លួន​បាន​អនុវត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ លើ​គ្រប់​ភារៈកិច្ច​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៩​ និង ​ពង្រឹង​ការ​អនុវត្ត​បន្ត​តាម​ទិស​ដៅ​ផែន​ការ​ក្នុង​ត្រីមាស​ ឆមាស​បន្ទាប់​នៅ ​ឆ្នាំ​២០១៩​នេះ​ អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ ​និង​ប្រសិទ្ធិ​ភាព​ខ្ពស់​។ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​បណ្ឌិត​ យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទព័​ជើង​គោក​ ​មេ​​បញ្ជា​ការ​​យោធ​ភូមិ​ភាគ​ទី៣

    ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​បណ្ឌិត​ យឿង ​សុ​ខុន ​ក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​ នាយ ​និង​ពល​ទាហាន​កម្លាំង​ជួរ​មុខ​ ក៏​បាន​ពាំ​នាំ​ប្រសាស​ផ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ​មេ​បញ្ជាការ​​កង​​ទព័​ជើង​គោក​ ឧត្តម​សេនីយ៍​ឯក​​ ហ៊ុន ​ម៉ា​ណែត ​ដែល​លោក​រមែង​តែង​តែ​មាន​ក្តី​នឹក​រំលឹក ​និង​ព្រួយ​បារម្មណ៍​ពី​​សុខ​ទុក្ខ​រប​ស់បង​ប្អូន​គ្រប់​រូប​គ្រប់​ក្រុម​គ្រួសារ​នៅ​ទី​នេះ​ ក៏​ដូច​នៅ​តាម​បណ្តា​ទិស​នានា​ផង​ដែរ​។​ ជា​មួយ​នេះ​ទៀត​ ស្រប​តាម​ការ​ពិត​ពិនិត្យ​ជាក់​ស្តែង​ ផ្គួប ​និង​របាយការ​សង្ខេប​របស់​លោក​មេ​បញ្ជាការ​អង្គភាព​ជួរ​មុខ​ វរៈសេនីយ​ទោ ​រ៉មុនី​ សុផា ​ឯកឧត្តម​​ប្រធាន​ប្រតិភូ យោ​ធ​ភូមិ​ភាគ​ទី៣ ​បណ្ឌិត​ យឿង ​សុ​ខុន​ បាន​សម្តែង​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ លើ​សកម្ម​ភាព ​និង​លទ្ធផ​លរួម​ ដែល​សម៉ី​អង្គភាព​សម្រេច​បាន​ក្នុង​រយៈ​ពេល​បី​ខែ ​ដើម​ឆ្នាំ​២០១៩​នេះ ​និង​ប្រសិទ្ធពរ​សព​សាធុការ​ជូន​ដល់​នាយ​ទាហាន ​ នាយ​ទាហាន​រង​ ពល​ទាហាន​ព្រម​ទាំង​ក្រុម​គ្រួសារ​ ក៏​ដូច​បង​ប្អូន​អតីត​យុទ្ធជន​គ្រប់​រូប​ បាន​ពើប​ប្រទះ​តែ ​ពុទ្ធពរ​ទាំង​ប្រាំប្រការ​ គឺ​អាយុ ​វណៈ ​សុខៈ ​ពលៈ ​និង​បដិពានៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។ ​អម​ជា​មួយ​ដំណើរ​សាក់​សួរ ​សុខ​ទុក្ខ​ របស់​គណៈ​ប្រតិភូ​នា​ឱកាស​នេះ​ បាន​ទាំង​ភា្ជប់​ជា​មួយ​នូវ​គ្រឿង​ឧបភោគ ​បរិភោគ​រួម​មាន​ អង្ករ​ មី ​ទឹក​ក្រូច ​ក្រមា ​ទឹក​បរិសុទ្ធ ​ស្រា​បៀរ ​និង​ថវិការ​ សរុប​ចំនួន​ដប់​មួយ​លាន​បួន​សែន​ប្រាំ​ម៉ឺន​រៀល ​និង​មួយ ​១០០០​ដុល្លា​ សហរដ្ឋ​អាមេរិក​ សម្រាប់​ផ្តល់​ជូន​ដល់​តាម​បណ្តា​អង្គភាព​ជួរ​មុខ​ រួម​ទាំង​បង​ប្អូន​អតីត​យុទ្ធជន​ និង​លោក​គ្រូ ​អ្នក​គ្រួ ​នៅ​ទីនោះ​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ