ព័ត៌មាន

ឧត្តម​សេនីយ៏​ឯក​ ភួង ស៊ី​ភិន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​បើក​បរ​ទោចក្រ​យាន​យន្ត​ ​ជំនាន់​ទី​៨​​ នៅ​វិទ្យាស្ថា​នកង​រាជ​អាវុធ​ហត្ថ​កំបូល​
នាយកដ្ឋានព័ត៌មាន(៣)
329
970 ឧត្តម​សេនីយ៏​ឯក​ ភួង ស៊ី​ភិន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​បើក​បរ​ទោចក្រ​យាន​យន្ត​ ​ជំនាន់​ទី​៨​​ នៅ​វិទ្យាស្ថា​នកង​រាជ​អាវុធ​ហត្ថ​កំបូល​

      កាល​ពី​ថ្ងៃ​ទី​២៩ ​ខែមេសា ​ឆ្នាំ២០១៩​ នៅ​វិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថកំបូល ​បាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន ​បើក​បរ​ ទោចក្រ​យាន​យន្ដ​ជំនាន់​ទី​៨ ​ឆ្នាំ​២០១៩​ ដែល​ពិធី​បិទ​វគ្គ​នេះ​ប្រប្រព្រឹត្តិ​ទៅ ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ភួង ​ស៊ី​ភិន​ មេ​បញ្ជាការ​រង​ តំណាងដ៏​ខ្ពង់​ខ្ពស់​ ​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​លោក​ឧត្តមសេនីយ៍ ​ជា​នាយ​រង​ សេនា​ធិការ​, លោក​ស្ន​ងការ​, ស្នង​ការ​រង​, នាយក​វិទ្យាស្ថាន​,​ នាយក​មជ្ឃមណ្ឌល​ ភ្នំ​ជំរាយ​,​ យោធា​ចារ្យ​ និង​នាយ​ នាយ​រង​ការិយាល័យ​ជំនាញ ​ព្រម​ទាំង​ មេ​បញ្ជាការ​ កង​អនុសេនាធំ​ចល័ត​ចំណុះ​បញ្ជាការ​ដ្ឋាន​ កង​រា​ជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ច្រើន​រូប​ទៀត​។

      ​ឯកឧត្តម​ ឧត្តមសេនីយ៏​ទោ ​​តាត​ ចន្ថា​ នាយក​វិទ្យាស្ថាន​ កង​រាជ​អាវុធ​ហត្ថ​កំបូល​បាន​ឱ្យ​ដឹង​ថា​៖​ កម្ម​វិធី​ហ្វឹ​កហ្វឺន​សម្រាប់វគ្គ​បំប៉ន​ទោចក្រយាន​យន្ដ​ជំនាន់ទី៨​ ឆ្នាំ​២០១៩​​នេះ​ មាន​សិក្ខាកាម​ទាំង​អស់​ចំនួន​៣០នាក់​  មក​ពី​វរសេនា​តូច​យាន​យន្ត​កិត្តិយស​ របស់​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បាន​ធ្វើ​ការ​ហ្វឹក​​ហាត់​​ទាំង​ទ្រឹស្តី​ និង​កា​អនុវត្តន៍​ជាក់ស្តែង​ រហូត​ឈាន​ដល់​ការ​ប្រឡង​បញ្ចប់​វគ្គ​ ជ្រើស​រើស​យក​ សមត្ថភាព​ព្រម​ទាំង​មាន​ នូវ​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទើប​អាច​ទទួល​វិញ្ញាបនបត្រ​ បញ្ជាក់​ការ​សិក្សា​បាន​។​ លទ្ធផល​នៃ​ការ​ប្រឡង​បញ្ចប់​វគ្គ​សិក្សា​នេះ​ លទ្ធផល​ទទួល​បាន​គឺ​ សិក្ខាកាម​រៀនបា​ន​និទ្ទេស​ល្អ​ណាស់​មាន​ចំនួន​០៤​នាក់​, ល្អ​បង្គួរ​២៤​នាក់​ និង ​មធ្យ​ម​ចំនួន​០២​នាក់​។ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ភួង ​ស៊ី​ភិន​ មេ​បញ្ជាការ​រង​ តំណាងដ៏​ខ្ពង់​ខ្ពស់​ ​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស

     បន្ទាប់​ពីបាន​ស្តាប់​នូវ​របាយ​ការណ៍​បិទ​វគ្គ​ហ្វឹក​ហ្វឺន​រួច​មក ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ឯក​ ភួង​ ស៊ី​ភិន​ បាន​មាន​ប្រសាសន៍ ​កោត​សរសើរ​ដល់​ លោក​នាយក​វិទ្យាស្ថាន​, នាយក​រង​,​ យោធា​ចារ្យ​ និង​នាយ​ទាហាន​ នៃ​បណ្តាផ្នែក​ជំនាញពា​ក់​ពន្ធ​ទាំង​អស់​ ដែល​បាន​សហការ​គ្នា​ធ្វើ​ឱ្យ​វគ្គ​នេះ​ដំណើរការ​បាន​រលួន​ ចាប់​ពីថ្ងៃ​បើក​វគ្គ​ហ្វឹក​ហាត់ ​រហូត​ដល់​ពេល​បញ្ចប់​វគ្គ​។ វគ្គ​ហ្វឹក​ហ្វឺន​នេះ​បាន​ រួម​ចំណែក​កសាង​ធនធាន​មនុស្ស​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​  អនុវត្ត​បាន​តាម​ផែន​ការ​ហ្វឹក​ហ្វឺន ​របស់​ឯកឧត្តម ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ដែល​ ឯកឧត្តម​ តែង​តែ​បាន​ជួយ​​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ ដល់​ការ​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ​។ ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ភួង ស៊ី​ភិន​ បាន​មាន​ប្រសាសន៍​ទៀត​ថា៖ ​ឆ្លង​កាត់​ការ​រៀន​សូត្រ​អស់​រយៈ​ពេល​០៣​ខែ​១២​ ថ្ងៃ​រហូត​ដល់​ថ្ងៃ​បិទ​វគ្គ​នេះ ​អ្វី​ដែល​ឯកឧត្តម​ មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ច​ង់បាន​មក​វិញ​នោះ​គឺ​ ធន​ធាន​មនុស្ស ​ដែល​មាន​ស​មត្ថភាព​ពិត​​ប្រាកដ​ប្រកប​ដោយ​ គុណ​ភាព និង​សមត្ថភាព​ស្រប​តាម​ពាក្យ​ស្លោក​របស់​ឯកឧត្តម ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​​បញ្ជាក់ ​គឺ​ដើម្បី​ជាតិ​, ជួយ​គិត​, ជួយ​ធ្វើ​ និង​រួម​ទទួល​ខុស​ត្រូវ​។ ​ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ភួង​ ស៊ី​ភិន​ បាន​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​ដែល​បាន​បញ្ចាប់​វគ្គ​ ត្រូវ​តែមា​ន​ឆន្ទៈ​មនសិការ​ស្នេហា​ជាតិ​ មាន​ស្មារតី​ និង​សតិ​អារម្មណ៏​ធ្វើ​ការ​បម្រើ​ដោយ​ស្មោះ​ត្រង់​ ចំពោះ​មេ​បញ្ជាការ​អង្គភាព ​និង​ប្រមុខ​រាជ​រដ្ឋាភិបាល​។ ​ឯកឧត្តម​បន្ត​ថា៖​ នា​ពេល​ខាង​មុខ​ប្អូនៗ​នឹង​អាច​មា​ន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី​សំខាន់ៗ​ទាំង​ថ្នាក់​ជាតិ​ និង​អន្ដរ​ជាតិ​ផង​ដែរ​ ជា​ពិសេស​នៅ​ឆ្នាំ​២០២២​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដូច្នេះ​គ្រប់​បណ្ដា​ថ្នាក់​ដឹក​នាំ ​កំពូលៗ​របស់ ​ប្រទេស​នីមួយៗ ​នឹង​បង្ហាញ​វត្ត​មាន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ យើង​ហើយ​ប្អូន​ៗ​ក៏ដើរ​តួនាទី ​យ៉ាង​សំខាន់​ធ្វើ​ជា​អ្នក​បើក​ផ្លូវ​នាំ​ក្បួន ​ប្រតិភូ​ថ្នាក់​ដឹក​នាំ​គ្រប់​ប្រទេស​ ដែល​​ក្នុង​ពេល​នោះ​ជា​ពេល​​ដែល​ប្អូនៗ​​ត្រូវ​បញ្ជេញ​នូវ​សមត្ថភាព​​ពិតៗ ​​ដែ​លបង្ហាញ​ពី​ភាព​អស្ចារ្យ​ប្រកប​ដោយ​មោទនភាព​​ កិត្តិយស​​ និ​ង​កិត្យានុភាព ​ដល់​​ស្ថាប័​ន កង​រាជ​អាវុធ​ហត្ថ​ ទាំង​មូល ​ដែល​ទាំង​អស់​នេះ ​គឺ​ជា​ក្ដី​សង្ឃឹម​ដែល​​ឯកឧត្តម​ មេ​បញ្ជាការ​ប្រាថ្នា​ចង់​បាន​។​​ ជា​ចុង​ក្រោយ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ភួង ស៊ី​ភិន ក៏​​បាន​ណែនាំ ​ដល់​សិក្ខា​កាម​​ទាំងអស់​ ដែលបាន​បញ្ចប់​វគ្គ​សិក្សា​ ពេល​ត្រលប់​ទៅ​អង្គភាព​វិញ ​គឺ​ត្រូវ​ឧស្សាហ៍​ព្យាយាម​រំលឹក​ រាល់​មេរៀន​បច្ចេកទេស ​និង​រាល់​យុទ្ធវិធី​ ក្នុង​ការ​បើក​បរ​ហែរ​អម ​ការពារ​គណៈ​ប្រតិភូ​ថ្នាក់​ជាតិ ​និង​អន្តរជាតិ​ ដែល​ធ្លាប់​​រៀន​កន្លង​មក​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ