ព័ត៌មាន

ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​បូក​សរុប​ការ​ងារ​ ២០១៨​ និង​ទិស​ដៅ​២០១៩​ កង​ពល​ធំ​លេខ​២​
នាយកដ្ឋានព័ត៌មាន(៣)
337
967 ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​បូក​សរុប​ការ​ងារ​ ២០១៨​ និង​ទិស​ដៅ​២០១៩​ កង​ពល​ធំ​លេខ​២​

     ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​​កា​រងារ​​ឆ្នាំ​២០១៨ ​និង​​ផ្សព្វ​ផ្សាយ​​ផែ​នការ​​សកម្មភាព​​ការ​ងារ ​ឆ្នាំ​២០១៩​​ ​​​នៅ​បញ្ជាការ​ដ្ឋាន​កង​ពល​ធំ​​អន្តរាគមន៍​​លេ​ខ​​២ ​កាល​ពី​ថ្ងៃ​​ទី​​២៨​​ ខែ​មេសា​​ ឆ្នាំ​២០១៩។​ ​ពិធី​បូក​សរុបការងារ​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​គឹម ​ប៊ុន​ថាន​ អគ្គ​មេ​បញ្ជាការ​រ​ង នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម ​ព្រម​ទាំង​ ឯកឧត្តម​ អស់​លោក​ជា​នាយ​សេនា​ធិការ​ នា​យ​សេនា​ធិការ​រង​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​​យោធ​ភូមិ​ភាគ ​កង​ពល​ធំ ​កង​ពល​តូច ​និង ​នាយ​ទាហាន​ជាន់​ខ្ពស់ជា​ច្រើន​រូប​ ចំណុះ​​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​និង​មាន​ការ​ចូល​រួម​ពី​មេ​បញ្ជាការ ​មេ​បញ្ជា​ការ​រង​ គ្រប់​បណ្តា​​កង​ឯក​ភាព​​ចំណុះ​កង​ពល​ធំ​​អន្តរាគមន៏​លេខ​២ ​កង​ន​គរ​បាល ​កង​រាជ​អាវុធ​​ហត្ថ​ ព្រម​ទាំង​អជ្ញាធរ​ដែន​ដី​ បាន​​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​។ 

    ឯកឧត្តម ​ឧត្តសេនីយ៏​ឯក​ កែវ​ ធី​ មេ​បញ្ជាការ​កង​ពល​ធំ​ អន្តរាគមន៏​លេខ​២ ​កង​ទ័ព​ជើង​គោក ​និង​ឯកឧត្តម​​ ឧត្តម​សេនីយ៏ទោ ​សុខ ​សាន្ត​ មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​កង​ពល​ធំ​អន្តរាគមន៏​លេខ​២ ​បាន​​អោយ​ដឹង​ថា៖​ ក្នុង​រយៈ​ពេល​កន្លង​មក​កង​ពល​ធំ​អន្តរាគមន៏​លេខ​២ ​បាន​ចូល​រួម​អនុវត្តន៏​​យ៉ាង​សកម្ម​​ក្នុ​ង​កិច្ចការពារ​ អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ និង​ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ចូល​រួម​អភិវឌ្ឍន៍​ ប្រទេស​ជាតិ​ស្រម​តាម​ គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ និង​​កម្ម​វិធី​កំណែរ​ទម្រង់​ លើគ្រប់​វិស័យ​ទទួល​បាន​លទ្ធផលល្អ​ ជា​បន្ត​បន្ទាប់ ​តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​នៃ ​ខ ភ ម ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​​បាន​ដាក់​ចុះ​​។​ ​ក្រៅពី​នេះ​កង​ពល​ ក៏បាន​ចូលរួម​សហការ​ ជា​មួយ​អជ្ញាធ​ដែន​ដី ​ភូមិ ​ឃុំ ​មាន​សុវត្ថភាព ​ត្រៀម​កម្លាំង​ ចុះ​ជួយ ​ប្រជាពល​រដ្ឋ​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ​។ ទទឹម​នេះ ​កង​ពល​បាន​បំពេញ​ភារកិច្ច​រប​ស់ខ្លួន​ ​និង​​គោរព​​យ៉ាង​​ម៉ឺង​ម៉ាត់​ប្រកប​​ដោ​យស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ​រាល់​បទ​បញ្ជា​របស់​រាជរដ្ឋា​ភិបាល ​ក្រសួង​​ការ​ពារ​ជាតិ ​អគ្គបញ្ជាការ​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​បាន​ដាក់​ចុះ ​ក្នុង​ការ​អនុវត្តន៏​តាម​ទិស​ដៅការ​កែ​ទម្រង់​    ខ ភ ម​ រយៈ៥ឆ្នាំ ​និងបាន​ចូល​រួម​សហការ​ជា​មួយ​អជ្ញាធរ​មូល​ដ្ឋាន​ សមត្ថ​កិច្ច​ជំនាញ ​ទប់​ស្កាត់​​រា​ល់​បទ​ល្មើសនានា ​រក្សាសន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម​ជូន​ប្រជាពល​រដ្ឋ​។ ​កង​ពល​ក៏​បាន​​បន្ត​​ហ្វឹ​កហ្វឺន​កម្លាំង​ជា​ជំហានៗ​បន្ត​អប់រំ​ចិត្ត​សាស្ត្រ​បំប៉ន​មុខ​ជំនាញ ​ចូល​រួម​ការ​ពា​​រសន្តិសុខ ​រក្សា​សុវត្ថភាព ​ព្រម​ទាំង​​ការ​អភិវឌ្ឍន៏​ជាតិ​សម្រេច​បាន​គួជា​ទី​មោទនៈ។​ ​របាយ​ការណ៏​ក៏​បាន​បញ្ជាក់​​​ពីទិសដៅផែន​កា​រ​​បន្ត​​ឆ្នាំ​​២០១៩ ​ផង​ដែល​។ បន្ទាប់​អង្គ​សិក្ខា​សាលា​បាន​​ឲ្យ​គ្រប់​បណ្តា​អង្គាភាព​​ចំណុះ​ចូល​​រួម​កិច្ច​ពិភាក្សា​រិះ​រក​ចំនុច​ខ្លាំង ​ខ្សោយ​ និង​ការ​ងារ​លំបាក​ខ្លះៗ​ដែល​អង្គភាព​ខ្លួន​បាន​ជួប​ប្រទះ​កន្លង​មក​ ដើម្បី​ធ្វើការ​ និង​ ដក​ពិសោធន៏ ​កែ​សម្រួល​​ការងារ​ឡើង​វិញ​សំរាប់​ដាក់​ចេញ​ទិស​ដៅ​បន្ត​អនុវត្ត៍ឆ្នាំ​២០១៩​ អោយ​​បា​នកាន់​តែល្អ​បន្ថែម​ទៀត​។  ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

    ក្នុង​មតិ​បូក​សរុប​កិច្ច​ប្រជុំ ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​មាន​ប្រសាសន៍​ថា​៖ គោល​ការណ៍​នៃ​​ការ​​ធ្វើ​​កំណែ​​​ទម្រង់​របស់​​រាជ​រដ្ឋាភិបាល​ចំពោះ​វិស័យ​កង​ទ័ព ​គឺ​មិន​មែន​ពេល​នេះទេ​ មាន​ជំហាន​​ច្បាស់​លាស់ ​នាយ​​ទាហាន​​ដែល​ឡើង​ខ្ពស់​ ហើយ​មិន​អាច​កាត់​ទម្លាក់​មក​វិញ​បាន​ទេ។​ ការ​​ដំឡើង​​ឋានន្តរ​សក្តិ​​ចំពោះ​​នាយ​ទាហាន​​ដែល​មាន​ការ​តស៊ូ​ជំនាន់​មុន​មិន​ខុស​ទេ​។ ​ព្រោះ​ការ​​ធ្វើ​​កំណែ​ទម្រង់​នេះ ​គឺជាការ​លើក ​ទឹក​ចិត្ត​ចំពោះនា​យ​ទាហាន​ដែល​បាន​តស៊ូពី​ជំនាន់​មុន​ ហើយ​​កំណែ​ទម្រង់​​រប​ស់​រាជ​រដ្ឋាភិបាល ​គឺ​មាន​ជា​ជំហាន​ៗ​នៅ​ពេល​ក្រោយ​។ ឯកឧត្តម​ បាន​គាំទ្រ​ និង​​កោត​សរសើរ​​ចំពោះ​​ការ​ហ្វឹក​ហ្វឺន​ ការ​ពង្រឹង​សមត្ថភាព​ក​ងទ័ព​ និង​ការអ​ប់រំ​ចិត្ត​សាស្ត្រ​ ព្រោះ​ការ​​យ​កចិត្ត​​ទុក​ដាក់​នេះ ​គឺ​សំខាន់​សម្រាប់​ប្រសិទ្ធ​ភាព​ប្រយុទ្ធ​ និង​ការ​គ្រប់​គ្រង​​សតិ​​អារម្មណ៍​។​ សូម​បន្ត​​យក​ចិត្ត​ទុក​ដាក់ ​ក្នុង​ការ​បំពាក់ការ ​ថែទាំ​អាវុធ ​យុទ្ធភ័ណ្ឌ​ បច្ចេកទេស ​ការ​ងារ​​ទូទៅ​ឲ្យ​​សម​ស្រប​​​ទៅនឹង​ភារកិច្ច ​ការ​រៀបចំ​កម្លាំង​ត្រៀម​ប្រយុទ្ឋ​ និង​ការ​ហ្វឹកហ្វឺន​។ ឯកឧត្តម​ បានប​ញ្ជាក់​ថា​៖ ថ្វី​ដ្បិត​តែ​រាជរដ្ឋាភិបាល​​បាន​យក​ចិត្ត​ទុកដាក់​​លើក​តម្កើង​​កិត្តិយស​ និង​លើក​​ស្ទួយ​​កម្រិត​ជីវភាព​របស់​កង​ទ័ព​ ប៉ុន្តែ​តម្រូវ​ការ​កង​ទ័ព​របស់​យើង​គឺ​ធំ ​ដូច្នេះ​​ការ​ខិត​ខំ​បង្ក​បង្កើន​ផល​ ការ​ងារ​​ធានា​ច្នៃ​ប្រឌិត​ផ្សេងៗ​ម្ចាស់​ការ​លើ​ខ្លួនឯ​ង ​ដើម្បី​ជីវ​ភាព​​រស់​នៅ​​របស់​កង​ទ័ព​ គឺជា​ការងារ​ចាំបា​ច់។​ ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​បាន​ជំរុញ​ឲ្យ​​ក​ងកម្លាំង​​ប្រដាប់​​អាវុធ ​មានការសហការ​ល្អ​ជា​មួយ​នឹង​អាជ្ញាធ​រ និង​​​ជាមួយ​ភាគី​មិត្ត​នៅ​តាម​បណ្ដា​ព្រំដែន​ ដើម្បី​ថែរក្សាសុខ​សន្តិភាព ​ស្ថិរភាព​ សន្តិសុខ​ជូន​ប្រជាពល​រដ្ឋ​ និង​ទប់​ស្កាត់​​នូវ​អំពើ​​ខុស​​ច្បាប់​ផ្សេងៗ។​ នៅ​ក្នុង​ឱកាសនោះ​ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក​ ហ៊ុន ​ម៉ាណែត​​ ក៏​បាន​​ប្រគល​បណ្ណ័​សរសើរ​ លិខិត​សរសើរ​ជូន​ដល់​បុគ្គល​ និង​អង្គភាព​ដែល​មាន​ស្នាដៃ​ផង​ដែល​។ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​ផ្តល់​អំំណោយ ​ឧបត្ថម្ភ​​ដល់​កង​ពល​ធំ​លេខ​២​ ​÷​ថវិកា​ ១០​លាន​រៀល,​ ប្រេង​ម៉ា​ស៊ូត៥​ពាន់​លីត្រ​ និង​​ប្រេង​សាំង​​៥​ពាន់​លីត្រ​ -​កុំព្យូទ័រ​យួរដៃ ​៤​គ្រឿង​ និង​ម៉ាស៊ីន​ព្រីន​ធរ ​ចំនួន​១គ្រឿង​ -ស័ង្កសី​៥​ពាន់​សន្លឹក ​និង​ស៊ីម៉ងត៍​៥០​តោន ​-រថយន្ត​សង្គ្រោះ​ចំនួន​៣គ្រឿ ​ជូនកង​ពល​តូច​ទាំង​៣ ​ចំណុះ​កង​ពល​ធំ​លេខ​២​។​​ ទទឹម​នេះ​ក្រសួង​ការ​ពារ​ជាតិ​បាន​ផ្តល់​ជូនដ​ល់ កងពល​មាន ​មេ​គោពូជ​ចំនួន​១៧ ក្បាល​ គ្រាប់​ពូជ​ដំណាំគ្រ​ប់មុខ ​៧៦៣​គីឡូ ធុង​បាញ់ថ្មាំ​១៤​ធុង ធុងចំរោះ​៤៥​ធុង ​ធុង​ក្លាស់​សេ​១៨​ធុង ​និង​ក្រណាត់​២៨​ដុំ។ ដោយ​លែក​អង្គភាព​គយ ​និង​រដ្ឋករ​កម្ពុជា​ដែល​ជា​ដែ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​កង​ពល​ធំ​លេខ​២ បាន​ឧបត្ថម្ភ​ថវិការ១០​លាន​រៀល ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ