ព័ត៌មាន

ឯកឧត្តម​ សៅ ​សារឿន ​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ឯកឧត្តម​ ហុង ​ចំរើន ​២៦.​០៤.​១៩​
នាយកដ្ឋានព័ត៌មាន(៣)
328
965 ឯកឧត្តម​ សៅ ​សារឿន ​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ ឯកឧត្តម​ ហុង ​ចំរើន ​២៦.​០៤.​១៩​

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​នាយ​ទាហាន ​នាយទាហានរង​ និង​ពល​ទាហាន​ ក្នុង​អគ្គនាយក​ដ្ឋាន​ភស្តុភា ​ហិរញ្ញវត្ថុ ​ក្រសួង​ការពារ​ជាតិ ​ព្រម​ទាំង​លោក​ជំទា​វ ជា​ភរិយា​ នៃ​ក្រុម​គ្រួសារសព​ លោកឧត្តមសេនីយ៍​ត្រី​ ហុង ​ចំរើន ​នា​ល្ងាច​ថ្ងៃទី​២៦ ខែ​មេសា ​កន្លង​ទៅ​នេះ​ គណៈ​​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ដឹក​​នាំ​​ដោយ​ ឯកឧត្តម ​​ឧត្តម​​​សេនីយ៍​ឯក​​ សៅ ​សារឿន អ​គ្គនាយករង​ អគ្គនាយក​ដ្ឋាន​យោធសេវា ​តំណាង​ដ៏​ខ្ពង​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​​ប្រតិភូ​​អម​ដំណើរ ​បាន​អញ្ជើញ​​ ដាក់​កម្រង​ផ្កា​ ​គោ​រ​ព​​វិញ្ញាណ​ក្ខ័ន្ធ ​និង​ផ្តល់​កិត្តិយស​ជា​លើក​ចុង​ក្រោយ​ បំពាក់​ឋានន្តរសក្តិ​ ថ្នាក់​ឧត្តមសេនីយ៍​ទោ ​ជូន​សព​​ឯកឧត្តម​​ ​ហុង ចំ​រើន ​ជា​កិច្ច​បច្ឆាមរណៈ និ​ង​​បាន​​នាំ​យក​នូវ​ ​ថវិកា​​គោល​​នយោបាយ​របស់​ក្រ​សួង​​ការ​​ពារ​​ជាតិ​ ​ចំនួន​​ ជាង​៣០​លាន​រៀល ​ដើម្បី​ប្រគល់​​ជូន​​លោក​​​ជំទាវ ​​ភួង បុ​ប្ផា ​ត្រូវ​ជា​ភរិយា​តំណាង​ឲ្យ​ក្រុម ​គ្រួសារ​សព​ ដើម្បី​​រៀប​ចំ​ពិធី​​បុណ្យ​ទៅ​តាម​​ប្រពៃ​ណី​​​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​យើង​​ ​និង​​បែប​ពិធីការ​​កង​ទ័ព​ឲ្យ​បានស​មរម្យ​។​ឯកឧត្តម ​​ឧត្តម​​​សេនីយ៍​ឯក​​ សៅ ​សារឿន អ​គ្គនាយករង​ អគ្គនាយក​ដ្ឋាន​យោធសេវា ​តំណាង​ដ៏​ខ្ពង​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ 

     សូម​បញ្ជាក់​ថា​​៖ សព​ឧត្តម​​សេនីយ៍​ទោ ​ហុង ចំ​រើន ​ជា​ជំនួយការ ​អគ្គនាយក ​អគ្គនាយក​ដ្ឋានភស្តុភា ហិ​រញ្ញវត្ថុ​ ក្រសួងកា​រពារ​ជាតិ ​បាន​​ទទួល​មរណ​ភា​ពវេលា​ម៉ោង ​៦ : ៤៧ ​នាទី​ នាព្រឹកថ្ងៃ ​សុក្រ​  ​ទី២៦​ ខែ​មេសា ​ឆ្នាំ ២០១៩ ​​ក្នុ​ង​​ជន្មាយុ ៦​២​ ឆ្នាំ​ ដោយ​​សារ​រោគាពាធ​។​​ ក្នុង​នាម​ថ្នាក់ដឹ​កនាំ​ ​​ក្រសួង​​ការពារ​ជាតិ ​ឯកឧត្តម​ សៅ សារឿន ​បាន​ថ្លែង​ពី​ការ​យក​ចិត្តទុក្ខ​ដាក់​ខ្ពស់​ពី​​ថ្នាក់​ដឹក​​​នាំ ក្រសួង​​ការ​​ពារ​ជាតិ ពិ​សេស​ពី​​សម្តេច​តេជោ ​និង​សម្តេច​កិតិព្រឹទ្ធ​បណ្ឌិត​ ​ដែល​ជា​និច្ចកាល​សម្តេច​ទាំងទ្វេរ​តែង​​គិ​ត​គូរ​​​ នឹង​​យក​ចិត្តទុកដា​ក់​បំផុត ​​ចំពោះ​​សុខ​ទុក្ខ​​របស់​នាយ​ទាហាន​ នាយ​ទា​ហាន​រង​​ និ​ង​ពល​​ទា​ហាន​​​​ទាំង​​អស់​​ក្នុង​​កង​​​​យោធ​ពល​ខេមរភូមិន្ទ ​​ទោះ​​ស្ថិត​​​ក្នុងការ​គ្រប់គ្រង​ឬចូល​និវត្តន៍​​​​​​ ហើយ​ក៏​​ដោយ​​ ​​​ក៏​រាជ​រដ្ឋា​ភិបាល ​​តាម​បី​​បាច់​​​​ថែ​រក្សា​​ជា​​​និច្ច ​ដើម្បីជា​​​ការ​​លើក​​​ទឹក​​ចិត្ត ​ដល់​​ញាតិមិត្ត​​នៃ​​ក្រុម​គ្រួសារ​សព​។​ មិន​ត្រឹម​តែប៉ុ​ណ្ណោះ ​រាជរដ្ឋាភិបាល ​នូវបា​ន​​ជម្រុញ​ឲ្យ​ជំនាញកសាងជុំរំជុំរក ​ និង​ផ្ទះ​ស្នាក់​នៅជូ​នក្រុម​គ្រួសារ​កង​ទ័ពនៅ​តា​ម​បណ្តោយ​ព្រំដែន​កម្ពុជា ​ថៃ ​ព្រម​ទាំង​បាន​កសាង​នូវ​គ្រប់​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុ​ង​យោធិនពិ​ការ​មជ្ឈមណ្ឌល​សម្រាប់​ជូន​យោធិនពិ​ការ ​ព្រម​ទាំង​បង​ប្អូន​អតីត​យុទ្ធជនយើ​ងជាដើម​។​ គ្រប់​ប្រតិភូ​​នា​​នាក្នុងក​ងយោធ​ពល​ខេមរភូមិន្ទ​ បាន​សំដែង​​នូវ​​សមាន​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​ជា​​មួយ​​លោជំទាវ​ នៃ​ ក្រុម​គ្រួ​សា​រ​​ស​ព​យ៉ាង​​ក្រៀម​​ក្រម​ និង​​សោក​​ស្តាយ​ជា​ទីបំផុត​​ចំពោះ​​ការ​បាត់​​បង់​នូវ ​នាយ​ទា​ហាន​​ជាន់​ខ្ព​ស់ ​មួយ​រូប​នៅក្នុង​អគ្គនាយក​ដ្ឋាន​ភស្តុភា ​ហិរញ្ញវត្ថុ ​ក្រសួង​ការពារជាតិ ​​ដែល​​​កន្លង​មក​ ក្នុង​មួយ​ជីវិត​របស់​ឯកឧត្តម​បាន​បំពេញការ​​ងារ​​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​សហការ​ ក្នុង​ការ​ធានា​ដល់​ជីវភាព​រស់​នៅ​របស់​កង​យោធពល​ខេមរភូមិន្ទ ​ក្នុង​បុព្វហេតុ​សុខសន្តិភាព ​​និង​ភាព​សុខសាន្ត​ជូន​​​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ