ព័ត៌មាន

ពិធី​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ជា​មួយ​ក្រុម​ហ៊ុន ​ចេត ​គ្រុប​
នាយកដ្ឋានព័ត៌មាន(៣)
41
940 ពិធី​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ជា​មួយ​ក្រុម​ហ៊ុន ​ចេត ​គ្រុប

    កាល​ពី​ពេល​ថ្មីៗ​​កន្លង​ទៅ​នេះ ​កង​ពល​តូចទ័​ព​ពិសេស​ឆត្រយោង​​៩១១ ​បាន​ធ្វើពិធី​ចង​សម្ព័ន្ធ​មេត្រីភាព​ ជា​មួយ​ក្រុម​ហ៊ុន ​ចេត ​គ្រូប​ (Jets Group) ​ស្ថិត​ក្រោម​អធិបតីភាព​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ចាន់​ នន់​វិទ្យា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​តំណាង ​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។​ឯកឧត្តម ​ឧត្ត​មសេនីយ៍ឯ​ក ​ចាប ​ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​កង​ពល តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​

    ឯកឧត្តម ​ឧត្ត​មសេនីយ៍ឯ​ក ​ចាប ​ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​កង​ពល តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ បាន​ចាត់​ទុក​ វត្ត​មាន​របស់​ឯកឧត្តម ​លោក​ជំទាវ ​លោក​ឧកញ៉ា លោ​ក​ លោកស្រី ​ដែល​ជា​ប្រធាន​ក្រុមហ៊ុន ​នៅ​កង​ពល​​តូច​ទ័ព​ពិសេស​ឆត្រយោ​ង​​៩១១​នា​ពេល​នេះ​ ​​គឺ​ជា​ការ​ផ្តល់​ទឹក​ចិត្ត​​យ៉ាងធំ​ធេង ​ដល់​នាយ​ទាហាន​ ពល​ទាហាន ​នៃ​កង​ពល​តូច​ពិសេស​ឆត្រ​យោង​​៩១១​ ព្រម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​​ឲ្យឃើញ​នូវ​ស្មារតី​ចូល​រួម​ឧបត្ថម្ភ​ គាំទ្រ​ដល់​កង​ពល​ក្នុង​ការ​កសាង ​និង​ពង្រឹង​កម្លាំង ​កង​យោធ​ពល​ខេរភូមិន្ទ​​ឲ្យ​កាន់​តែ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ ដោយ​ហ៊ាន​លះបង់​ នូវ​អាយុជីវិត​ ដើម្បី​បុព្វ​ហេតុជាតិ ​ការពារ​ជាតិ ​ការ​ពារ​បូរណៈភា​ព​​ទឹកដី​ និង​ការ​ចូល​រួមថែរក្សា​សន្តិភាព​ សន្តិសុខស​ណ្តាប់​ធ្នាប់​សង្គម​ ស្រប​តាម​កម្មវិធីនយោបាយ ​របស់រាជរដ្ឋា​ភិបាល ​ដែល​មាន ​សម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹក​នាំ ​ដែល​បាន​ដាក់​ចេញនូវ​យុត្តិ​សាស្ត្រ​ចតុកោណ និ​ង​​ផែន​ការ​កែ​ទម្រង់​លើ​គ្រប់​វិស័យ​ សំដៅធ្វើ​ឲ្យសំរេច​ ការលើ​ក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ ការ​ដោះស្រាយ​ការងារ ​ដើម្បី​ឆ្ពោះទៅ​ស​ម្រេច​ឲ្យ​បាន​នូវ​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។ ឯកឧត្តម ​ឧកញ៉ា ​ស្រី​ ច័ន្ទថន​ ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល និ​ង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ចេត​គ្រុប​ 

   ឯកឧត្តម ​ឧកញ៉ា ​ស្រី​ ច័ន្ទថន​ ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល និ​ង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ចេត​គ្រុប​ បាន​មាន ​ប្រសាសន៍​ថា៖ កា​រផ្ត​ល់​កិត្តិយស់​របស់​ប្រមុខរា​ជ​រដ្ឋាភិបាល ​ឲ្យ​ដល់​ក្រុមហ៊ុន ​ចេត​ គ្រុ​ប បាន​ធ្វើឲ្យ​ការ​ចង​សម្ព័ន្ធ​មេត្រីភាព ​ជា​មួយ​អង្គភាពក​ងព​លតូ​ចទ័ព​ពិសេស​ឆត្រយោង​៩១១ ​គឺ​ជា​ការ​ល្អ​បំផុត​ដែល​អាច​ផ្តល់​ឱ​កាស​ដល់ ​ក្រុម​ហ៊ុន​បាន​ជួយ​ដល់​កង​ទ័ព ​លើ​ការ​បង្កើន​នូវ​កំរិត​ជីវភាព ​ការ​រស់​នៅបា​ន​ល្អ​ប្រសើរ ​ដែល​អាច​ពង្រឹង ​នូវប្រៀប​ការ​ពារ​ជាតិ ​ទឹក​ដី​របស់​កម្ពុជា​បាន​រឹងមាំ ​និងគ​ង់វង្ស​។ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ចាន់​ នន់​វិទ្យា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​តំណាង ​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​

   ឯកឧត្ត​ម ឧត្ត​មសេនីយ៍​ឯក​ ចាន់ នន់​វិទ្យា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​តំណាង​ឯកឧត្តម​ មេ​បញ្ជាការ​​កង​ទ័ព​ជើង​គោក ​បាន​សំដែង​ការ​គាំទ្រ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​ស្ថាប័ណ្ណកងទ័ព ​នៃ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ ជាមួយ​ក្រុម​ហ៊ុន​ឯកជន​ ចេត​គ្រុប​ នា​ពេល​នេះ ​ពិត​ជា​មាន​អត្ថន័យ​ធំ​ធេង ​ហើយ​ក៏​ជា​មជ្ឈមណ្ឌល​​ប្រមូល​ផ្តុំ​ សម្រាប់​ធ្វើ​ជា​សេនា​ធិការ​ឲ្យ​ដល់​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័​ព ឲ្យ​កាន់​តែ​មាន​ទឹក​ចិត្ត​ក្លាហាន​ និង​មាន​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើ។​ ឯកឧត្តម​ជំនួស​មុខ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក៏​ដូច​ជា​នាយ​ទាហាន ​ពល​ទាហាន​ នៃ​កងព​លតូច​ទ័ព​សេស​ឆត្រយោ​ង​៩១១​ បានស​ម្តែង​នូវ​ការ​អគុណ​សម្តេច​តេជោ​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​អង្គភាព​ឲ្យ​ក្រុម​ហ៊ុន​ចេត​គ្រុប​ មាន​ឱកាស​ជួយ​ដល់​កង​ទ័ព​ឲ្យ​មាន​ជីវភាព​រស់​នៅ​កាន់​តែ​ប្រសើ។​ ក្នុង​ឱកាស​នោះដែ​រ សាមី​ក្រុមហ៊ុន​ ចេតគ្រុប​ បាន​ផ្តល់​ថវិកា​ចំនួន​១០​លាន​រៀល ​និង​ស្រា​ប៊ៀរ​១០០ ​កេះ​សម្រាប់​ពិធី​ជប់​លៀង​ចូល​ឆ្នាំថ្មី ​និង​បាន​ឧបត្ថម្ភ​ថវិកា​ ចំនួន​៥៥៣៥៦​ដុល្លា​ សំរាប់​សាង​សង់​អាគារ​ស្នាក់​នៅ​ថ្មី​ ក្នុង​នោះ​ ឯកឧត្តម​ ឧត្ត​មសេនីយ៍​ឯក​ ចាន់ ​នន់​វិទ្យា​ ​ក៏​បាន​នាំ​យក​ថវិកា​របស់ ​ឯកឧត្ត​ ឧត្តម​សេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែត ​ឧបត្ថម្ថ​ដល់​កង​ពល​៩១១​ផង​ដែរ​ ចំនួន​៥​លាន​រៀល​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ