ព័ត៌មាន

ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ គន់​ គីម​ ប្រគល់​ផ្ទះ​ចំនួន​២០​ខ្នង​ជូន​ដល់​អតីត​យុទ្ធជន​ ខេត្ត​តា​កែវ​
នាយកដ្ឋានព័ត៌មាន(៣)
26
939 ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​ គន់​ គីម​ ប្រគល់​ផ្ទះ​ចំនួន​២០​ខ្នង​ជូន​ដល់​អតីត​យុទ្ធជន​ ខេត្ត​តា​កែវ​

    ទេស​រដ្ឋ​មន្ត្រី គន់ ​គីម​ អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ​អញ្ជើញ​ប្រគល់​ផ្ទះ​ចំនួន​២០​ខ្នង​ ធ្វើ​ពី​ថ្ម​ ប្រក់​សង្ក័សី ​ទំហំ​៥​ម៉ែត្រ ​គុណ​៥​ម៉ែត្រ ​និង​ត​សំយ៉ាប​៣​ម៉ែត្រ​ ជា​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ដ្រី​ នៃ​កម្ពុជា ​ដែល​សាង​សង់ ​ដោយ​ ឧកញ៉ា ​វិញ ​ហួរ ​ក្នុង​នាម ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ជូន​ដល់​អតីត​យុទ្ធ​ជន​ ស្ថិត​នៅ​ភូមិ​អូរ​ស្ងើន ​ឃុំ​ញ៉ែង​ញ៉ង ​ស្រុក​ត្រាំ​កក់​ ខេត្ត​តា​កែវ។​ ពិធី​ប្រគល់​នៅ​ថ្ងៃ​ទី១១​ ខែ​មេសា​  ឆ្នាំ​២០១៩​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក ​ឯក​ ក្រិត​ រដ្ឋ​លេខា​ធិការ ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន ​ និង​យុវនីតិ​សម្បទា ​និងលោក​ឧកញ៉ា ​វិញ​ ហួរ​ រួម​ទាំ​ង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ​។​ឯកឧត្តម​ ទេស​​រដ្ឋ​មន្ត្រី គន់ ​គីម​ អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា 

   ក្នុង​ឱកាស​នោះ ​ទេស​រដ្ឋមន្ដ្រី ​គន់ ​គីម​ ក៏​បាន​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​ សម្តេច​តេជោ ​ហ៊ុន ​សែន ​ជូន​ដល់​អតីត​យុទ្ធជន ​ដែល​រស់​នៅ​ទី​នេះ​ទាំង​អស់​គ្នា​ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ ដែល​ទើប​បាន​ទទួល​ផ្ទះថ្មី​ ត្រូវ​ខិតខំ​ប្រឹង​ប្រែង​រស់​នៅ​ក្នុង​សង្គម​ដែល​កំពុង​រីក​ចម្រើន​មួយ​នេះជា​ពិសេស ​ត្រូវ​ចេះសា​មគ្គី ​ជួយគ្នា​ពេល​មាន​ធុរៈ។ ​ទេសរដ្ឋមន្រ្តី​ បាន​ណែនាំ​ឲ្យ​សមាគម​អតីត​យុទ្ធជន​ខេត្ត​ ចុះ​ពិនិត្យ​រក​មើល​សមាជិក​ ដែល​អត់​ដី​ អត់​ផ្ទះពិត​ប្រាកដ ​ដើម្បី​គោរព​ស្នើ​សុំ​សម្តេចតេជោ ​ហ៊ុន សែន សាងសង់ ​ជូន​បន្ថែម​ទៀត។​ ក្នុង​ទឹក​មុខ​ប្រកប​ដោយ​ក្តី​ សប្បាយ​រីករាយ​ អតីត​យុទ្ធជន​ទាំង​អស់​ដែល​ទើប​ទទួល​បាន​ផ្ទះថ្មី​ តាម​រយៈ ​ទេស​​រដ្ឋមន្រ្តី​ គន់ គីម ​បាន​សម្ដែង​ការ​ដឹង​គុណយ៉ាង​ជ្រាល​ជ្រៅ ​បំផុត​ចំពោះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ដែល​ជា​និច្ចកាល​បាន​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ពួក​គាត់ ​ទាំង​ជីវភាព​រស់​នៅ​ទាំង​សុខភាព ​ផ្តល់​ផ្ទះផ្តល់​ដី​ដល់​ពួក​គាត់ ​ដែល​មាន​ជីវភាព​ខ្វះខាត​។​ លើស​ពី​នេះ ​បាន​ផ្តល់​ប័ណ្ណ​ ប.ស.ស​ សម្រាប់​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ដោយ​មិន​អស់​ប្រាក់​ ពួក​គាត់​បួងសួង​ជូន​ពរ​ឲ្យ​សម្តេច​ទាំងពី​រ ព្រ​មទាំងក្រុម​គ្រួសារ ​បាន​សុខ​សប្បាយ​ សុខភាព​រឹងមាំ ​ជា​ពិសេស​ក្នុង​ឱកាស​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ​សូម​សម្តេច​ទាំង​ពី​ ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ ​វណ្ណៈសុខៈ ​ពលៈ​កុំបីឃ្លៀង​ឃ្លាត​ឡើយ ​និង​បន្ត​ដឹក​នាំ​ប្រទេស​កម្ពុ​ជាជា​រៀងរ​ហូត។​ នៅ​​ក្នុង​ឱកាស​នោះ ​ក្នុង​នាម​ សម្តេចតេជោ ហ៊ុន សែន, លោក​ឧកញ៉ា វិញ ហួរ បាន​ ឧបត្ថម្ភ​ ជូន​បង​ប្អូន​ ដែល​ទទួល​បាន​ផ្ទះ ​ទាំង​២០​គ្រួសារ ​ក្នុង​មួយគ្រួសារ ​២០​ម៉ឺន​រៀល​ , អង្ករ​១០​០គីឡូក្រាម​ គ្រឿង​ឧបភោគ ​និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​មុខ​ទៀត ​ព្រម​ទាំង​បាន​ ឧបត្ថម្ភ​បងប្អូន​ អតីត​យុទ្ធជន​ ដែ​លមក​ចូល​រួម​ក្នុង​ពិធី​នេះ​១០០​នាក់​ ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ