ព័ត៌មាន

ឯកឧត្តម ហ៊ីង ប៊ុនហៀង អញ្ជើញជាអធិបតីក្នុងពីធីសង្ក្រាន្តឆ្នាំថ្មី​២០១៩​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​
នាយកដ្ឋានព័ត៌មាន(៣)
26
938 ឯកឧត្តម ហ៊ីង ប៊ុនហៀង អញ្ជើញជាអធិបតីក្នុងពីធីសង្ក្រាន្តឆ្នាំថ្មី​២០១៩​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​

     ស្រប​ពេល​ដែល​ប្រជាពល​រដ្ឋ​កម្ពុជា ​បាន​និង​កំពុង​សប្បាយ​រីក​រាយ​ចូល​រួម ​ទទួល​អំណរសា​ទរ​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ​ នៅ​ទូទាំង​ប្រទេស​នោះ ​ដោយ​ឡែក​នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គ​រក្ស ​ក៏​បាន​​​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ ដើម្បី​អបអរ​ក្នុង​ពិធីបុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ​។ នៅ​ថ្ងៃ​ទី​បញ្ចប់​នៃ​កម្ម​វិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់ ​ឯ.ឧ​ នាយ​ឧត្តម​​សេនីយ៍​​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុនហៀ​ង អគ្គ​មេ​បញ្ជាការ​រង​ នៃ ​ខ.ភ.ម ​និង​ជា​​មេបញ្ជាការ ​បញ្ជាការ​ដ្ឋាន​​អង្គរក្ស​ និង​លោក​ជំទាវ​ រួម​ជា​មួយ​ និង​មេ​បញ្ជាការ​រង ​នាយ​ទាហាន ​និង​ពល​ទាហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​យោធិន​ នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ រួម​ជា​មួយ​ប្រជាពល​រដ្ឋ​ជា​ច្រើន​។

     តាម​ការ​បញ្ជាក់​របស់​ ឯ.ឧ ឧ​ត្តម​សេនីយ៏​ឯ​ក ឌៀង ​សារុន​ មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​​អង្គរក្ស​ បាន​ឲ្យ​ដឹង​ថា​៖​ ​ក្នុង​រយៈពេល​ចូលឆ្នាំ​ទាំង​៣​ថ្ងៃនេះ ​នៅទី​បញ្ជាការដ្ឋាន​អង្គរក្ស​មាន​ការ​ជួបជុំ​នាយ​ទាហាន​, ​នាយ​ទាហាន​រង​, ​ពល​ទាហាន​, ​គ្រួសារ​កង​ទ័​ព និង​ប្រជាពល​រដ្ឋ​មក​ពី​ក្រុង​តាខ្មៅ​ និង​មក​ពី​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ ដើម្បី​ប្រារព្ធ​ពិធី​សង្ក្រាន្ត​​​អបអរ​បុណ្យ​ចូល​ឆ្នាំថ្មី ​ដោយ​មាន​ចាត់​តាំង​ធ្វើ​កម្ម​វិធី​សប្បាយ​ , មាន​លេង​ល្បែង​ប្រជាប្រីយ៏ ​ទៅតា​ម​​ប្រពៃណី​ជាតិ​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ​។ ដោយ​ឡែក​នៅ​ក្នុង​ជួរ​កង​ទ័ព​ក៏​បាន​ចាត់​តាំង​ឲ្យ​មាន​កម្ម​វិធី ​ប្រឡ​ង​យ​កពាន​រង្វាន់​របស់​ ឯ.ឧ ​ហ៊ីង ​ប៊ុនហៀង និ​ង​លោក​ជំទាវ​ ក្នុ​ងនោះរួម​មាន​៤​វិញ្ញាសារ​គឺ​​៖​ ទីមួយ៖ ​ប្រកួត​ទៅ​តាម​កង​អន្តរាគមន៏​ដោយ​មាន​ការ​រត់​ចំងាយ​ប្រដាប់​អាវុធ ​ចំងាយ​៣​គីឡូ​ម៉ែត្រ,​ ប្រកួត​រត់​សែង​ប្រង់​ការ​ទំងន់​៥០​គីឡូ​ក្រាម​ចំងាយ​១​គីឡូម៉ែ​ត្រ​ និង​ប្រកួត​ដោះ​រៀប​អាវុធ, ទីពីរ​៖ ប្រកួត​ការ​ធ្វើ​សណ្តាប់​ធ្នា​ប់​យោធា, ទី​បី៖ ​ប្រកួត​បាល់​ទះ​ផ្ទៃ​ក្នុង​អង្គរក្ស​ មាន​ចំនួន​១១​ក្រុម​ និង​ទី​បួន​៖ ប្រកួត​ប្រឡង​ចំរៀង​បូរាណ និ​ង​សម័យ​ ដោយ​មាន​កា​រ​ចូល​រួម​ពី​សំណាក់​ប្រជាពល​រដ្ឋ ​មក​ពី​ក្រុង​តាខ្មៅ​ និង​ស្រុក​កណ្តាល​ស្ទឹង​ផង​ដែរ​។

     ក្នុង​ឱកាស​នោះ ឯ.ឧ ​ហ៊ីង ​ប៊ុន​ហៀង ​បាន​មាន​ប្រសាសន៍​ថា​​៖ បញ្ជាការ​ដ្ឋាន​អង្គ​រក្ស ​ជា​អង្គ​ភាព​ស្នូល​មួយ​របស់​ខ.ភ.ម​ ដែល​កន្លង​មក​បាន​ចូល​រួម​​បំពេញ​តួនាទី ​ភារ​កិច្ច​យ៉ាង​​សកម្ម​ក្នុង​​កិច្ច​​ការ​ពារ​ជាតិ​មាតុ​ភូមិ ​ការ​ពារ​ប្រជាជន ​ការ​កសាង​ និង​​អភិវឌ្ឍន៍​ជាតិ​ ជា​ពិសេស​ការ​ការ​ពារ​សន្តិ​សុខ ​សុវត្ថិ​ភាព​​ថ្នាក់​ដឹក​នាំ ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ព្រម​ទាំង​ក្រុម​គ្រួសារ ​និង​ការ​ចូល​រួម​ការ​ងារ​សង្គម​កិច្ច​ជា​ច្រើន​ទៀត។​ ឯកឧត្តម ​បានប​ញ្ជាក់ថា​៖ តម្លៃ​​សុខសន្តិភាព​​ដែ​លមាន​នៅក​ម្ពុជា​បច្ចុប្បន្ន​នេះ ​ ពិត​ជា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន​ គឺ​បាន​កើត​​ឡើង​ដោយ​សារ​ថ្ងៃ​ជ័យ​ជំនះ​៧មករា ​ឆ្នាំ​១៩៧៩ ​និង​ ដោយ​សារ​នយោបាយ​ឈ្នះឈ្នះ ​របស់​​សម្តេច​​អគ្គ​មហា​សេនា​ប​តីតេ​ជោ ​ហ៊ុន​ សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ឱកាស​នោះ ​ឯ.ឧ នា​យ​ឧត្តម​សេនីយ៍ ​កិត្តិបណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​និង​ លោក​ជំទា​វ ​ក៏​បាន​អញ្ជើញ​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យ​លាភី​ទាំង​៤​វិញ្ញាសារ ​ដោយ​មាន​អម​ជា​ថវិកា​រមួយ​ចំនួនផ​ង និ​ងមាន​ពិធី​ចាប់​ឆ្នោត​ផ្សង​សំណាង ​ព្រម​ទាំង​រាំលេង​កំសាន្ត​សប្បាយ​ទៀត​ផង ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ