ព័ត៌មាន

ឯកឧត្តម ​ឯក ​សំ​អូន ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បិត​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ងារ​ការិយា​ល័យ​ទី​៣ ​នៅ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
28
937 ឯកឧត្តម ​ឯក ​សំ​អូន ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បិត​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ងារ​ការិយា​ល័យ​ទី​៣ ​នៅ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៥​

     ការ​ងារ​ហ្វឹក​ហ្វឺន ​​​​​​គឺ​​ជា​ចំ​ណែក​មួយ​ដ៏​មាន​សារ​សំខាន់ ​ក្នុង​ការ​បំពេញ​សំដៅ​​លើក​កំពស់​សមត្ថភាព​ គុណ​ភាព​​ ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ ​នេះ​ជា​​ការ​លើក​ឡើងរបស់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ឯក សំអូន ​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ងារ​ កា​រិយា​ល័យ​ទី​៣ ​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ ​នៅ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៥ ​និង​វត្ត​មាន​អញ្ជើញ ​ចូល​រួម​ផង​ដែរ​​មាន ​ឯកឧត្តម​ មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​រង​ មេ​​បញ្ជាការ​កង​​ព​ល​​​​តូច​ តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត ​និង​នាយ​ទាហាន ​សរុប​២៤០​​នាក់​។​ឧត្តម​សេនីយ៍​ត្រី​ មូល សុ​ភី​ នាយ​សេនា​ធិការ​រង​យោធ​​ភូមិ​ភាគ​ទី​៥ 

    ក្នុង​របាយ​ការណ៍​បិទ​វគ្គ​ហ្វឹក​​ហ្វឹន​បំប៉ន​ជំនាញ​ការ​ងារ​​ការិយាល័យ​ទី​៣​ ឧត្តម​សេនីយ៍​ត្រី​ មូល សុ​ភី​ នាយ​សេនា​ធិការ​រង​យោធ​​ភូមិ​ភាគ​ទី​៥ ​បាន​​អោយ​ដឹង​ថា​៖ វគ្គ​ហ្វឹក​ហ្វឺន​សំដៅ​ពង្រឹង​ដល់​នាយ​ទាហាន ​បម្រើ​​​​​ការ​ងារ ​និង​ខ្សែស​​បណ្តោយ​​ការិយា​​ល័យ​ទី៣ ​មាន​រយៈ​ពេល​មាន​ចំនួន​១៨០​​ថ្ងៃ​ ដោយ​គិត​ពី​ថ្ងៃ​ទី​០២​​ ខែ​តុលា ​ឆ្នាំ​២០១៨ ​ដល់​ថ្ងៃ​ទី​៣១ ​ខែ​មីនា ​ឆ្នាំ​២០១៩​ ដែល​ក្នុង​នោះ ​មាន​សិក្ខា​កាម ​មក​ពី​២២​កង​ឯក​ភាព ​ចំណុះ​យោធ​ភូមិ​ភាគ​ទី​៥​, គ្រប់​គ្រង​០៨​នាក់​, យោធា​ចារ្យ០៨​​នាក់,​ សិក្ខា​កាម​៣៩​នាក់​ សរុប​៥៥​នាក់ ​ដោយ​បាន​សិក្សា​លើ​១៣​មេ​រៀន ​ មាន៖ ​តួ​នា​ទី​ភារកិ​ច្ច​រចនា​សម្ពន្ឋ័​ចាត់​តាំង ​ការិយាល័យ​ទី៣​, របៀប​របប​ធ្វើ​ការ​ងារ​ថ្នាក់​កង​អនុ​សេនាធំ​ និង ​កង​វរសេនា​​តូច,​ របៀប​កសាង​ផែន​ការ​, ឋាន​លេខា,​ សញ្ញា​សម្គាល់​យោធា, បទ​បញ្ញាតិ​ទូទៅ,​ ពត៍​មាន​វិទ្យា,  របៀប​សរ​សេរ​បទ​​យក​​ការណ៍,​ ទស្សន​កិច្ច​សិក្សា​តាម​បណ្តាល​អង្គភាព ​និង​អប់រំ​ចិត្ត​សាស្ត្រ។ តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​បញ្ចប់​វគ្គ​ សិក្ខា​កាម ​ទទួល​បាន​និទ្ទេស​ល្អ​៩​នាក់, បង្កួរ​១៥​នាក់ ​និង​និទ្ទេស​មធ្យម​១៥​នាក់​ផង​ដែរ​។ ក្នុង​ពិធី​នោះ ​គណៈ​អធិបតី​បាន​ផ្តល់​កិត្តិ​យស​ជូន​លិខិត​បញ្ជាក់​ការ​សិក្សា​ បណ្ណ័សរសើរ​ និង​លិខិត​សរសើរ​ ដល់ ​បុគ្គល​មាន​ស្នាដៃ​ល្អ​ និង​បន្ទាប់​ពី​តំណាង​កម្ម​សិក្សា​ការី ​បាន​ធ្វើ​សេចក្តី​ប្តេជ្ញា​ចិត្ត​រួច​មក។​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ឯក សំអូន ​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​

   ​ មាន​​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការិយា​​ល័យ​ទី​៣ ​នា​ឱកាស​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ឯក ​សំ​អូន ​បាន​សម្តែង​ការ​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​ខិត​ខំប្រឹង​ប្រែង​​កន្លង​មក​ របស់​នាយ​ទាហាន ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ នៅ​តាម​កង​ឯក​ភាព​​ ក៏​ដូច​ជា​ការ​ងារ​ហ្វឹក​ហ្វឹន​ គ្រប់​ផ្នែក​ជំនាញរបស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទទួល​បាន​លទ្ឋផល​គួរ​អោយ​កត់​សម្គាល់​។​ ឯកឧត្តម​បាន​លើក​ឡើងថា​៖ ការ​ងារ​ហ្វឹក​ហ្វឺន​វា​ជា​ផ្នែក​មួយ​ ដ៏​​មា​ន​សារ​សំខាន់ ​សំដៅ​ធ្វើ​អោយ​កង​ទ័ព​ទទួល​បាន​ចំណេះ​ដឹង ​ពិសេស​ជំនាញ​ការិយាលយ័​ទី៣ ​លើ​ផែន​ទី ​ជី​ភី​អេ​ស​ និង​ប្រពន្ឋ័​ពត៍​មាន​ ភូមិ​សាស្ត្រ​ ស្រប​ទៅ​តាម​សំណូមព​រ​បច្ចេក​​វិទ្យា​ មាន​ភាព​ច្បាស់​លាស់ ​ប្រែ​ក្លាយ​ជា​សកម្ម​ភាព​ការ​គ្រប់​គ្រង​ដឹក​នាំ​បញ្ជា ​សម្រាប់​អាជីព​ជា​កង​ទ័ព​។​ ឯកឧត្តម​ ឯក សំ​អូន ​បាន​បញ្ជាក់​ទៀតថា​៖​  យោ​ធិន​គ្រ​ប់រូប​ត្រូវ​ប្រកាន់​ភ្ជាប់ ​នៅ​វិន័យ​ លក្ខន្តិកៈ ក​ង​ទ័ព​ និង​អនុវត្តន៍​អោយ​មាន​ប្រសិទ្ឋិ​ភាព​ខ្ពស់​ ចំពោះ​ភារ​កិច្ច ​ដែល​រាជ​រដ្ឋា​​ភិបាល​ប្រគល់ ដែល​ក្នុង​នោះ​តួនាទី​របស់​​កង​យោធ​ពល​ខេមរ​ភូមិទ្ទ​ នៅ​តែជា​​កម្លាំង​ស្នូល​ ក្នុង​កិច្ច​ការ​ពារ​ ជាតិ ​សាសនា​ ព្រះ​មហាក្សត្រ។ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់​ថា​៖ កង​ទ័ព​ គឺ​ជា​ឆ្អឹង​ខ្នង​របស់​ ប្រទេស​ជាតិ​​ ដូច​នេះ​កង​ទ័ព​ត្រូវ​ប្តេជ្ញា​អនុវត្តន៍​អោយ​បាន​ម៉ឹង​ម៉ាត់​ រាល់​បទ​បញ្ជា​ដែល​ថ្នាក់​លើ​បាន​ប្រគល់​អោយ​​, ជា​មួយ​នោះដែ​រ ​ឯកឧត្តម​ បាន​ឧបត្ថម្ភ​ដល់​កម្ម​វិធី​បិទ​វគ្គ​មាន​ថវិកា​០១​លាន​រៀល​ផង​ដែរ​​​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ