ព័ត៌មាន

ឯកឧត្តម​​ ទេព​​ ធន​ ​អញ្ជើញ​​ជួប​​សំណេះ​​សំណាល​​សាក​​សួរ​​សុខ​​ទុក្ខ​ នាយ និងពលទាហាន យោធភូមិភាគទី៣
នាយកដ្ឋានព័ត៌មាន(៣)
193
936 ឯកឧត្តម​​ ទេព​​ ធន​ ​អញ្ជើញ​​ជួប​​សំណេះ​​សំណាល​​សាក​​សួរ​​សុខ​​ទុក្ខ​ នាយ និងពលទាហាន យោធភូមិភាគទី៣

    នៅ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៣ គណៈ​ប្រតិភូ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរ​រូប​នីយកម្ម ​សំណង់ ​និង​សុរិយោដី​រួម​ជា​មួយ​ក្រុម​ ហ៊ុន​ អាន​កូ ​ដឹក​នាំ​ដោយ​ ឯកឧត្តម​ ទេព​ ធន​ រដ្ឋ​លេខាធិការ ​តំណាង ឯកឧត្តម​ រដ្ឋមន្ត្រី ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរ​រូបនីយកម្ម​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​​ជូន​ពរ​នាយ​ទាហាន​​ នាយ​ទាហាន​រង​ ​​​និង​ពល​ទាហាន ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិ។​ឯកឧត្តម ឧ​ត្តម​សេនីយ៍​ឯក​ បណ្ឌិត​ យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​យោធភូមិ​ភាគ​ទី៣

   ឯកឧត្តម ឧ​ត្តម​សេនីយ៍​ឯក​ បណ្ឌិត​ យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​យោធភូមិ​ភាគ​ទី៣​ ជា​មួយ​​និង ​មតិ​ស្វាគមន៍​ចំពោះ ​ប្រតិភូ​អង្គភាព ​សម្ព័ន្ធ​មេត្រី​ភាព​ភាព ​ឯកឧត្តម​ បាន​ធ្វើ​របាយការណ៍​សង្ខេប​ លើ​សភាព​ការណ៍​ទូទៅ ​ដែល​បាន ​និង​កំពុង​វិវត្តន៍​នៅ​ក្នុង​តំបន់ ​គ្រប់​គ្រង់​ទិស​យោធ​ភូមិ​ភាគ​ទី៣ ​ដែល​មាន​វិសាល​ភាព​គ្រប​ដណ្តប់​លើ​ប្រាំ​មួយ​ខេត្ត​ ស្ថិត​នៅ​ប៉ែក​នីរតី ​នៃ​រាជ​ធានី​ភ្នំពេញ​។​ ភ្ជាប់​ជា​មួយ​របាយ​ការណ៍​ខាង​លើ​នេះ ​ឯកឧត្តម​ យឿង ​សុខុន ​បាន​ថ្លែង​នូវ​ អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ ចំពោះ​ដៃ​គូ​សម្ព័ន​មេត្រី​ភាព​ដែល​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក​បង​ប្អូន ​នាយ ​និង​​ព​លទាហាន ​យោធ​ភូមិ​ភាគ​ទី​៣ ​សំដៅ​ផ្សា​ភ្ជាប់​នូវ​ចំណង​មេត្រី​ភាព​ស្និទ្ធ​ស្នាល​ រវាង​អង្គភាព​យើ​ង​ទាំង​ពីរ​ ហើយ​តាម​រយៈ​នេះ ​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី៣ ​បាន​ទទួល​នូវ​កញ្ចប់​ថវិកា​ សម្រាប់​កសាង​សមិទ្ធិផល​នានា ​ដែល​មាន​ភាព​​លេច​ធ្លោ​មាន​ជា​អាថ៍នា​​ពេល​នេះ​។ ឯកឧត្តម​ បណ្ឌិត​ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​យោធភូមិភា​គ​ទី៣ ​សូម​ប្តេចជ្ញា​ចិត្ត​​រួម​គ្នា​យ៉ាង​មុតមាំ ​បន្ត​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​បេសកម្ម​ការ​ពារ​បូរណៈ​ភាព​ទឹក​ដី​ ការ​ពារ​រដ្ឋ​ធម្មនុញ ​ព្រះ​មហាក្សត្រ​ ការ​ពារ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ដែល​មាន​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹក​នាំ។​ឯកឧត្តម​ ទេព​ ធន​ រដ្ឋ​លេខាធិការ ​តំណាង ឯកឧត្តម​ រដ្ឋមន្ត្រី ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរ​រូបនីយកម្ម

   ក្នុង​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ និង​ពល​ទាហាន​យោធ​ភូមិ​ភាគ​ទី​​៣​ ឯកឧត្តម​ ទេព ​ធន ​សំដែង​នូវ​ការ​នឹក​រលឹក ​របស់​បង​ប្អូន​គ្រប់​រូប​នៅ​ទិស​ដៅ​យោធ​ភូមិ​ភាគ​ទី៣ ​រួម​ទាំង​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​ សកម្មភាព​លេច​ធ្លោ​នូវ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ របស់​យោធ​ភូមិ​ភាគ​ទី៣ ​ក្រោម​ការ​ដឹក​នាំ​បញ្ជា ឯកឧត្តម ​បណ្ឌិត ​យឿង ​សុខុន ​ដែល​មាន​ភាព​ប៉ិន​ប្រសព​ក្នុង​ការ​គ្រប់​គ្រង​ បញ្ជា​ នាធា ​និង​សម្រេច​បាន​ទាន់​ពេល​វេលា ​នៅ​គ្រប់​ភារកិច្ច​ថ្នាក់​លើ​បាន​ប្រគល់​ជូន​។​​ តាម​រយៈ​ពិធិ​សំណេះ​សំណាល​ នា​ពេល​នោះ ​ឯកឧត្តម​ រដ្ឋលេខា​ធិការ​ បាន​ផ្តល់ ​ថវិកា​ចំនួន ​១០​លាន​ រៀល ​ជូន​អង្គភាព​យោធភូមិភាគ​ទី​៣​ និង​ជូន​ដល់​នាយ ​និង​ពល​ទាហាន​ចំនួន​៨៥០​នាក់ ​ក្នុង​ម្នាក់​ទទួល​បាន​១០​ម៉ឺន​រៀល​ផង​ដែរ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ