ព័ត៌មាន

សម្តេច​​ពិជ័យ​​សេនា​​ ទៀ ​​បាញ់ ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ព្រឹត្តិការណ៍​សៀម​រាប​សង្ក្រាន​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
322
934 សម្តេច​​ពិជ័យ​​សេនា​​ ទៀ ​​បាញ់ ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ព្រឹត្តិការណ៍​សៀម​រាប​សង្ក្រាន​២០១៩​

    ក្នុង​ឱកាស​អបអរ​សាទរ​ ពិធី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ រយៈ​ពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀម​រាប ​និង​អាជ្ញាធរខេត្ត​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្ររព្ធ​ពិធី​សង្រាន​ឆ្នាំ​ថ្មី​ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​សួន​ច្បារ​ ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ​ខេត្ត​សៀម​រាប​។​ ព្រឹត្តិ​ការណ៍​សៀម​រាប​សង្ក្រាន្ត​កន្លង​ទៅ​នេះ ​បាន​បើក​ដំណើរ​ការ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​សៀម​រាប ​និងឯកឧត្តម​ លោក​ឧកញ៉ា ​លោក​ជំទាវ​ ជា​ឥស្សរៈ​ជន​ថ្នាក់​ជាតិ​ អន្តរជាតិ​ចូល​រួម​ផង​ដែរ​។ឯកឧត្តម​ ទៀ ​សី​ហា ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​​សៀម​រាប​

    ​ឯកឧត្តម​ ទៀ ​សី​ហា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ក្នុង​នាម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ សៀមរាប​ បាន​ឲ្យ​ដឹង​ថា ​អំពី​ឧត្តម​ភាព​នៃ​វប្បធម៌​ និ​ង​​​ការ​ផ្សព្វ​ផ្សាយ​ព្រឹត្តិការណ៍​សៀម​រាប​សង្រ្កាន្ត​នេះ ​គឺ​បាន​បង្កើន​នូវ​ភាព​ទាក់​ទាញ​ដល់​​ភ្ញៀវ​​ទេស​ចរណ៍ ​ក្នុង​និង​ក្រៅ​ប្រទេស​ ចូល​មក​ទស្សនា​កម្សាន្ត​ខេត្ត​សៀម​រាប​កាន់​តែ​មាន​​ការ​កើន​​ឡើង​​​ជា​​បន្ត​បន្ទាប់​។ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ ក្នុង​រយៈ​ពេល​រៀប​ចំ​ព្រឹត្តិការណ៍​សៀម​រាប​សង្ក្រាន្ដ​នេះ ​មាន​រយៈ​ពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​​រំពឹង​ទុក​ថា​ ព្រឹត្តិ​ការណ៍​សៀម​រាប​សង្ក្រាន្ត​ឆ្នាំ​២០១៩​នេះ ​ភ្ញៀវ​ទេស​ចរណ៍​ដែល​ចូល​រួម​ក្នុង​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​​ថ្មី​​ប្រពៃ​ណី​ជាតិ​ខ្មែរ ​នឹង​ការ​ចូល​ទស្សនា​នៅ​លើ​ទី​តាំង​នានា ​ជា​ច្រើន​​កន្លែង​​ក្នុង​​តំបន់​​រម​ណី​​​ដ្ឋាន​អង្គរ​ នៃ​ខេត្ត​សៀម​រាប​ទាំង​មូល ​មាន​ការ​កើន​ឡើង​។​ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​កម្មវិធី ​មួយ​ចំនួន​ដែល​ដក​ស្រងពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នា​ឆ្នាំ​កន្លង​ម​ក ដើមី្ប​យក​មក​រ​​រៀប​ចំ​ព្រឹត្តិ​ការណ៍​សៀម​រាប​សង្ក្រាន្ត​ឆ្នាំ​២០១៩​ ដែល​មាន​​​​ទស្សនីយភាព​សំខាន់ៗជា​ច្រើន​។ ចំពោះ​កម្មវិធី​ តាំង​ពិព័រណ៍ ​រួម​មា​​ន​ពិព័រណ៍​សៀមរាប​សង្ក្រាន្ត​ ពិព័រណ៍​ពាណិជ្ជ​កម្មផលិតផល​ខ្មែរ ​និង​កម្មវិធី​ពិសេស​ផ្សេងៗ​ទៀត ​មាន​ដូចជា​ល្បែង​ប្រជាប្រិយ៍​ តោះៗ​លេង​ទឹក​ ទាញ​ព្រ័ត្រមិត្ត​ភាព​សៀមរាប​សង្ក្រាន្ត​ ភូមិ​អាហារនៃ​ក្តី​​ស្រឡា​ញ់​។ ក្នុង​នោះ​ឯកឧត្ត​ម​ក៏​បានធ្វើ​ការ​សំណូមពរ ​ដល់ជន​រួមជាតិ​ទាំងអស់ ពេ​លធ្វើ​ដំណើរត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ និង​ ពេល​បើកបរ​គ្មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ​ពេល​បើក​បរ​ត្រូវពាក់​មួក ​និង​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព។សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រ​ដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​សៀម​រាប

    ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​បាន​គូស​បញ្ជាក់​ថា៖ ​នេះ​គឺ​លើក​ទី១​ហើយ​ នៃ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ ក្រោយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​​​៦​ឆ្នាំ​ នៅលើ​ទឹក​ដី​ប្រវត្តិ​សាស្ត្រ​ត្រូវ​បាន​បញ្ចប់​ ព្រម​ទាំង​ការ​ប្រកាស​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​បាន​ប្រកាស​ឲ្យ​គ្រប់​បណ្តា​ខេត្ត​រៀប​ចំ​សង្ក្រាន្ត​របស់​ខ្លួន។​ ហើយ​ឆ្នាំ​នេះ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ត្រូវ​​បាន​រៀប​ចំ​ឡើង​នៅ​តាម​បណ្ដា​រាជ​ធានី ​ខេត្ត​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​បង្ហាញ​អំពី​កេរ្ត៍​​តំណែ​ល​វប្ប​ធម៌ ​ទំនៀម​ទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​ខ្មែរ​យើង​ ដែលជា​មោទនៈភាព​ជាតិ​។ សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​​អរ​​គុណ​ និង​កោតសរសើរ​ដល់​អាជ្ញាធរ​ខេត្ត ​សហ​ភាព​​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ខេត្ត​សៀមរាប ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​រៀបចំ​ឲ្យសង្ក្រាន្ត​សៀមរាប​នេះ​ឡើង ក្នុង​ការ​បម្រើដល់​ប្រជាពលរដ្ឋ ​ភ្ញៀវជាតិ ​អន្តរជាតិ ​សំខាន់ យុវជន​កម្ពុជា​យើង​សប្បាយ​កម្សាន្ត ​និង​បាន​ចូល​រួមថែ​រក្សាការពារ សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ​បាន​យ៉ាង​ល្អ ​សំខាន់​ការ​ផ្ដល់​លទ្ធភាព​ឲ្យយុវជន​យើង ​បាន​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេងៗ​​ ដើម្បី​​ជួយ​​ជម្រុញ​​ការ​អភិវឌ្ឍ​សង្គម​ ដូច​ជា​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នេះ​ជា​ដើម​។ សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា​៖ ដោយ​កត្តា​នយោបាយ​ឈ្នះៗ​នេះ​ហើយ​ បាន​ធ្វើឲ្យ​មាន​សុខសន្តិភាព​ ទើប​យើង​បាន​ជួបជុំគ្នា​ជា​មហា​គ្រួសារ​ខ្មែរ​នៅ​លើទឹក​ដី​អង្គរ​ ដែល​ជា​តំបន់​បញ្ចប់​សង្គ្រាម​ស៊ីវិល​ចុង​ក្រោយ​ ដែល​ធ្វើ​ឲ្យ​នយោបាយ​ដឹក​នាំ​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ​វិនាស​អស់​ពី​កម្ពុជា​ ទើប​យើង​មាន​ថ្ងៃនេះ។​ ដោយ​កត្តា​សន្តិភាព​នេះ​ហើយ​ ធ្វើ​ឲ្យយើង​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ​ និងពុទ្ធ​ចក្រ​។​ ទន្ទឹម​នឹង​ការ​រៀបចំ​សៀមរាប​សង្ក្រាន្ត​នេះ ​គឺ​បាន​ផ្ដល់​ផល​​ប្រ​យោជន៍​ជា​ច្រើន​ ដល់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ ​តាម​​រយៈ​​ការ​ទាក់​ទាញភ្ញៀវទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ កាន់​តែ​ច្រើនឡើង​ថែម​ទៀត​។ ម៉្យាង​ទៀត​ក៏​ជាការ​ផ្ដល់នូវភាព​​សប្បា​យ​រី​ក​រា​យ​ ដើម្បី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ជា​សំខាន់​ឆ្លុះបញ្ចាំង​ពី​ការ​សាមគ្គី​ភាព ​មិត្តភាព ​ក្នុង​ចំណោម​មហា​ក្រុម​គ្រួសារ​ខ្មែរ​ទាំងអស់ ​ជា​ពិសេសនៅ​ក្នុង​ស្រទាប់​​យុវ​ជ​​នយើង​។ តាម​រយៈព្រឹត្តិការណ៍​សៀម​រាប​សង្ក្រាន្ត​ ក៏​បាន​ជម្រុញឲ្យ​​យុវជន ​មហា​ជន​​​នៃមហា​គ្រួសារ​ខ្មែរ​ តែ​មួយ ​ក៏​ដូចភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ បា​ន​សិក្សា​ស្វែង​យល់ ​អំពី​ភាព​រុងរឿង ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ ​អរិយធម៌ ​​ទំនៀមទំលាប់ ​ប្រពៃណី​សាសនា ​និង​ បន្ត​ការ​ថែរក្សា​កេរ្តិ៍​មរតក​ឲ្យ​បាន​គង់វង្ស ​និង​បន្ត​ពង្រឹង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​  ព្រម​ទាំង​ការ​បំផុស​គំនិត​កម្លាំង​សាមគ្គី ​​ជា​គ្រួសារ​តែមួ​យ ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ ​ដើម្បី​បណ្តុះ​ស្មារតី​ នូវ​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​វប្បធម៌ ​បាវចនា​ជាតិ​ និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សមាគមន៍​ ប្រជា ​ជាតិ​អាស៊ីអា​គ្នេយ៍​ ក្នុង​សម័យ​កាល​សកល​ភាវូបនីយកម្ម​ទំនើប​នេះ។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប ​និង​មក​ពី​បណ្តា​ខេត្ត ​ក្រុង ​ត្រូវ​មាន​ការ​យោគ​យល់ ​និង​ចូល​រួម​ថែរក្សា​អភិរក្ស​តំបន់​អង្គរ​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ក្នុង​ការ​ជម្រុញ​បន្ថែម​កំណើន​លើ​វិស័យ​ទេសចរណ៍​ ក្នុង​ខេត្ត​សៀមរាប ​ក៏​ដូច​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ម៉្យាង​ទៀត​សូម​បង​ប្អូន​ចូល​រួម​ថែរក្សា​បរិស្ថាន​ អនាម័យ​ឲ្យ​បាន​ល្អ ​ក្នុង​ឱកាស​បុណ្យ ​ចូល​ឆ្នាំថ្មី​នេះ ​ដើម្បី​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​កា​ន់​តែ​មាន​សោ​ភណ្ឌភាព​ស្រស់​ត្រកាល​ថែម​ទៀត​ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេស​ចរណ៍​ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីង​ស្ងួត​ របស់​ជាតិ​ ព្រម​ទាំង​ត្រូវគោរព​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ទាំង​ទៅ​ទាំង​មក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​។ ​ក្នុង​នោះ​ដែរ​សម្តេច​ពិជ័យ​សេនា​ ក៏​បាន​អញ្ជើញ​ទស្សនា ​នៅ​ទស្សនីយភាព​ក្នុង​​ (ភូមិខ្ញុំ) ​ដែល​បង្ហាញ​នូវ​ពី​ប្រពៃណី ​វប្បធម៌​ និង​ ល្បែង​ប្រជាប្រិយ៍​ និង ​ទស្សនា​ភូមិ​អាហារ​នៃ​ក្តី​​ស្រឡា​ញ់ ​និង​ ការ​រាំ​កម្សាន្ត​សប្បាយ​របស់​ប្រជា​ពល​រដ្ឋ​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ