ព័ត៌មាន

ប្រតិភូ​គណៈ​បញ្ជាការ​យោធា​ទី​ក្រុង​ហូ​ជិ​មិញ​ ប្រគល់​ថវិការ​ជាង​២០​ម៉ឺន​ដុល្លា​ ក្នុង​ឳកាស​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដល់​​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
101
930 ប្រតិភូ​គណៈ​បញ្ជាការ​យោធា​ទី​ក្រុង​ហូ​ជិ​មិញ​ ប្រគល់​ថវិការ​ជាង​២០​ម៉ឺន​ដុល្លា​ ក្នុង​ឳកាស​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដល់​​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​

    ​លោក ​ង្វៀន​ ជឿង​ថាំង ​ប្រធាន​គណៈ​បញ្ជាការ​យោធា​ទី​ក្រុង​ហូជី​មីញ ​យោធ​ភូមិ​ភាគ​ទី​៧​ និង​គណៈ​បញ្ជាការ​យោធា​ខេត្ត​ដុង​ណាយ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​បាន​អញ្ជើញ​មក​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​​ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ មេ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ ​ក្នុង​ឱ​កាស​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដើម្បី​សម្តែង​នូវ​ទឹក​ចិត្ត​មេត្រី​ភាព​ និង​ជា​ការ​រឹត​បន្តឹង​ចំណង​សម្ព័ន្ឋ​មេត្រី​ភាព​កម្ពុជា-​វៀត​ណាម ​ដែល​បាន​ធ្វើ​ឡើង​ ជា​រៀង​រាល់​ឆ្នាំ​។

    ក្នុង​ឱកាស​អញ្ជើញ​សួរ​សុខ​ទុក្ខ​នោះ ​ប្រតិភូ​គណៈ​បញ្ជាការ​យោធា​ទី​ក្រុង​ហូជិ​មិញ ​បណ្ដា​ខ័ណ្ឌ​ទាំង​១០​ ចំណុះ​ឲ្យ​បញ្ជាការ​ដ្ឋាន​យោធា​ទី​ក្រុង​ហូជី​មិញ​ បាន​ប្រគល់​ថវិកា​ជាង​២០​ម៉ឺន​ដុល្លា​ ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​សម្រាប់សាង​សង់​អគារ​ចំនួន​១០​ខ្នង​ បង្គ្រប់​១០០​% ​សម្រាប់​ការ​សាង​សង់​អគារ​នៅ​ផ្នែក​សឹក​រង​ ក្រុង​ស្រុក​ ទាំង ​៨​ និង​វរសេនា​តូច​ទាំង​២​ ផង​ដែរ​។​ ឯកឧត្តម ​សោម ​ស៊ុន ​បាន​សម្តែង​នូវ​ការ​អគុណ​ចំពោះ ​លោក ​ង្វៀន​ ជឿង​ថាំង ​ប្រធាន​គណៈ​បញ្ជាការ​យោធា​ទី​ក្រុង​ហូជី​មីញ ​និង​គណៈ​បញ្ជាការ​យោធា​ខេត្ត​ដុង​ណាយ ​ដែល​បាន​អញ្ជើញ​មក​ សួរ​សុខ​ទុក្ខ​ដល់​ថ្នាក់​​ដឹក​នាំ ​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដើម្បី​បង្កើន​នូវ​ទំនាក់​ទំនង​មិត្ត​ភាព ​និង​សាមគ្គី​ភាព ​រវាង​កង​ទ័ព​ទាំង​ពីរ​ ប្រជាជន​ទាំង​ពីរ ​អោយ​កាន់​តែ​ជិត​ស្និត​ថែម​ទៀត ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ