ព័ត៌មាន

ឯកឧត្តម​ ម៉ឹង​​ សំ​ផន ​អញ្ជើញ​​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ និង​ពល​ទាហាន​ កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
99
929 ឯកឧត្តម​ ម៉ឹង​​ សំ​ផន ​អញ្ជើញ​​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ និង​ពល​ទាហាន​ កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​

     ដើម្បីចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ ​ឆ្នាំ​កុរ ​ឯក​ស័ក ​ពុទ្ធសករាជ​​២៥៦៣ ​និង​ឈាន​ មក​​ដល់​នា​ពេល​ខាង​មុខ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​មេសា ឆ្នាំ​២០១៩​នេះ ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ដឹក​នាំ​ដោយ ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិ​ជ័យ​ សេនា ​ទៀ​ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ រួម​ជា​មួយ​នាយ​ទាហាន​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​ នៃ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល សួរ​សុខ​ទុក្ខ​ជា​មួយ​នាយ​ទា​ហាន​ នាយ​ទាហាន​រង ​ និង​ពល​ទាហាន ​នៃ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ ដែល​មាន​មូល​ដ្ឋាន​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​    រាជ​ធានី​ភ្នំពេញ​។​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិ​ជ័យ​ សេនា ​ទៀ​ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 

     បន្ទាប់​ពី​មតិ​ស្វាគមន៍ ​និង​បាន​ស្តាប់​របាយ​ការណ៍​ស្តី​ពី ​សកម្ម​ភាព ​និង​លទ្ធ​ផល​ការ​ងារ​ដែល​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ ​សំរេច​បាន​កន្លង​មក​លើ ​ការ​ងារ​ចូល​រួម​សហ​ការ​​ការ​ពារ​សន្តិ​សុខ ​ការ​ងារ​ដឹក​ជញ្ជូន​ ការ ​កសាង​អង្គភាព​ហ្វឹក​ហ្វឺន​ និង​បង្ក​បង្កើន​ផល ​ចឹញ្ចឹម​សត្វ​ ធា​នា​ជីវ​ភាព​រស់​នៅ​ដល់​កង​ទ័ព​រួច​មក​ មាន​ ប្រសាសន៍​​សំណេះ​សំណាល​នា​ឱ​កាស​​នោះ​ ឯកឧត្តម​ ម៉ឹង​ សំ​ផន​ ក្នុង​នាម​​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​​ពី​សំណាក់ សម្តេច​តេ​ជោ​ ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន​​ រ៉ានី​ ហ៊ុន​សែន​ ជូន​​ចំពោះនាយ​ទា​ហាន​ នាយ​ទា​ហាន​រង​ និង​ពល​ទា​ហាន​ ចំណុះ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ទាំង​អស់​ ​ដែល​ ជា​និច្ច​ជា​កាល​ សម្តេច​តែង​តែ​យក​ចិត្ត​ទុក្ខ​ដាក់​គិត​គូរ​ចំពោះ​បង​ប្អូន​កង​ទ័ព ទាំង​ការ​ហូប​ចុក ​ស្នាក់​នៅ ​និង​ការ​ថែ​ទាំ​សុខ​ភាព​របស់​បង​ប្អូន​។​ ឯកឧត្តម​ ម៉ឹង សំ​ផន​ បាន​លើក​ឡើង​ថា​៖ ​ការ​កសាង​កម្លាំង​ទ័ព​ដែល​បាន​ឈាន​​ដល់​ការ​​រំដោះ​ប្រទេស​ជាតិ​​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ រហូត​បាន​បញ្ចប់​សង្គ្រា​ម​ និង​មាន​សន្តិ​​ភាព​ ​ពេញ​លេញ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​គឺ​ជា​កម្លាំង​ពិត​ដែល​បាន​ប្រ​សូត្រ​​ចេញ​ពី​ស្នា​ដៃ​​របស់​​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន​  ដែល​បាន​ធ្វើ​ចាប់​តាំង​ពី​បាត​ដៃ​ទទេ​ រហូត​មក​ដល់​បច្ចុប្បន្ន​​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ឯកឧត្តម​ ម៉ឹង  សំ​ផន​ ក៏​បាន​បន្ត​ទៀត​ថា​៖​ គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​​ ក្រោម​កា​រ​ដឹក​នាំ​របស់ សម្ដេច​តេ​ជោ​ ហ៊ុន​  សែន​ ដែល​សម្តេច​បាន​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​កសាង​ប្រទេស​ជាតិ​ ធ្វើ​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិ​ភាព​ មាន​​ការ​ អភិវឌ្ឍ​​សេដ្ឋ​កិច្ច​រីក​ចម្រើន​ ហើយ​បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​​ដល់​មន្ត្រី​រាជ​ការ​ ក៏​ដូច​ជា​កង​ទ័ព​ទទួល​បាន​ប្រាក់​បៀវត្ស​​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដែល​ជា​ការ​រួម​ចំ​ណែក​​ធ្វើ​ឱ្យ​ជីវ​ភាព​​រស់​នៅ ​របស់​បង​ប្អូន​កង​ទ័ព​កាន់​តែ​ប្រសើ​ជាង​មុន​។ ឯកឧត្តម​ ម៉ឹង សំ​ផន​ បាន​បញ្ជាក់​ទៀត​ថា​៖​ សម្រាប់​កង​ទ័ព​ការ​ងារ​ភស្តុភារ​ហិរញ្ញ​វត្ថុ​ គឺ​មាន​សារៈ​ សំ​ខាន់​ណាស់ ​ដើម្បី​កសាង​​កម្លាំង​ទ័ព​លើ​វិស័យ​ការ​ពារ​ជាតិ​អោយ​បាន​រឹង​មាំ យើង​ត្រូវ​តែ​លុប​​បំបាត់​អោយ​អស់​នូវ​ ទ័ព​ខ្មោច​ ដើម្បី​បែង​ចែក​គោល​របប​អោយ​បាន​ដល់​ដៃ​កង​ទ័ព ​និង​​គ្រប់​ចំនួន​ ស្រប​តាម​គោល​នយោ​បាយ​  រដ្ឋា​ភិបាល​អណត្តិ​ទី​៦ ​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ ដើម្បី​អោយ​កង​ទ័​ព​កាន់​តែ​មាន​សមត្ថ​ភាព ​​និង​មាន​ជីវភាព​រស់​នៅ​កាន់​​តែ​ប្រសើ​ជាង​មុន​។ ឯកឧត្តម​ក៏​ផ្តាំ​ផ្ញើ​ដល់​មេ​បញ្ជា​ការ​ មេ​បញ្ជាការ​រង​ នៃ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ទាំង​អស់​ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​​ជំរុំ​ជំ​រក​​ស្នាក់​នៅ​ ការ​​ហ្វឹក​ហ្វឺន​​ ការ​​ងារ​បង្ក​បង្កើន​ផល​ ចិញ្ចឹម​សត្វ​ ដាំ​ដំ​ណាំ​គ្រប់​ប្រភេទ​ ដើម្បី​ធានា​អោយ​ជីវភាព​រស់​នៅ​កង​ទ័ព​ កាន់​​តែ​ប្រសើរ​​ ហើយ​ត្រូវ​ចេះ​ថែ​ទាំ​សុខ​ភាព​​អោយ​បាន​ល្អ​ផង​ដែរ​។ ឯកឧត្តម​ ម៉ឹង សំ​ផន​ ក៏​បាន​ជូន​ពរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ ឆ្នាំ​កុរ ​ឯក​ស័ក​ ពុទ្ធ​សក​រាជ​​២៥៦៣ និង​​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​នេះ សូម​ទេវតា​ឆ្នាំ​ថ្មី​ ដែល​មាន​ព្រះ​នាម​ ព្រះ​នាង​ធុង្ស:​ទេវី ​ជួយ​តាម​បី​បាច់​ថែ​រក្សា​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទា​ហាន​ទាំង​អស់​ ជួប​សេចក្តី​សុខ ​សេចក្តី​ចម្រើន​ ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ ​វណ្ណ:​ ​សុខ:​ ​ពល:​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ ម៉ឺង​ សំ​ផង​​ នាំ​យក​​នូវ​អំណោយ​​ជា​គ្រឿង​ឧប​ភោគ បរិភោគ ​សំភារៈ ​និង​ថវិកា​មួយ​ចំនួន​ធំ ទៅ​ចែក​ជូន​ដល់​នាយ​ទា​ហាន​ នាយ​ទា​ហាន​រង​ និង​ពល​ទា​ហាន​ ចំណុះ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ ផង​ដែរ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ