ព័ត៌មាន

គណៈ​ប្រតិភូ​ក្រសួង​រ៉ែ ​និង​ថាម​ពល​ ចុះ​សួរ​សុខ​ទុក្ខ​កង​កម្លាំង ​នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោកពេជ្រ​និល​ កំពង់​​ស្ពឺ
នាយកដ្ឋានព័ត៌មាន(៣)
97
928 គណៈ​ប្រតិភូ​ក្រសួង​រ៉ែ ​និង​ថាម​ពល​ ចុះ​សួរ​សុខ​ទុក្ខ​កង​កម្លាំង ​នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោកពេជ្រ​និល​ កំពង់​​ស្ពឺ

     ឯកឧត្តម​ ឌិត​ ឌី​ណា ​រដ្ឋ​លេខា​ធិការ​ ក្រសួង​រ៉ែ ​និង​ថាមពល ​តំណាង​ ឯកឧត្តម ​ស៊ុយ ​សែម ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល ​លោក​ជំទាវ​ ជា ​ខេង ​ស៊ុយ​សែម ​ដែល​ជា​សាម៉ី​ស្ថាប័ន​ សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​និង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​។ បាន​អញ្ជើញ​សំណេះ​សំណាស​សាក​សួរ​សុខ​ទុក្ខ​ជា​មួយ​សិក្ខា​កាម ​ថ្នាក់​ដឹក​នាំ​មជ្ឈមណ្ឌល​ យោធា​ចារ្យ​ ​នាយ​ ពល​ទាហាន​ ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​ ​​ឆ្នាំ​កុរ ​ឯក​ស័ក ​ព.ស​ ២៥៦៣​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ពេជ្រ​និល​ ខេត្ត​កំពង់​ស្ពឺ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​មេសា ​ ឆ្នាំ​២០១៩​។​

     លោក​វរសេនីយ៏​ឯក​ ​ផុន ​សុ​ខុម ​នាយក​រង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បាន​ឱ្យ​ដឹង​ថា​៖ មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​ក្រសួង​រ៉ែ​ និង​ថាមពល​តាំង​ពី​ឆ្នាំ​២០១៥​។ ជាក់​ស្តែង​កន្លង​មក​​បច្ចុប្បន្ន​ក្រសួង​រ៉ែ ​និង​ថាមពល​តែង​តែ​យក​ចិត្ត​ទុក្ខ​ដាក់​គិត​គូរ​ ផ្តល់​ជូន​មជ្ឈមណ្ឌល​តាម​តម្រូវ​ជាក់​ស្តែង​ និង​បាន​ជួយ​ឧបត្ថម្ភ​ជា​ច្រើន​ទាំង​ស្មារតី​ សម្ភារៈ​ ថវិការ​ គ្រឿង​បរិក្ខា​ គ្រឿង​ឧបភោគ​ បរិ​ភោគ ​រួម​និង​ការ​កសាង​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ជា​ច្រើន​ នៅ​ក្នុង​មជ្ឈមណ្ឌល​ជា​អាទិ៍​ ការ​ត​ប្រព័ន្ធ​ទឹក​ ប្រព័ន្ធ​ភ្លើង​ ធ្វើ​ផ្ទះ​បណ្តែត​ទឹក​ ភ្ជាប់​ដោយ​ម៉ូទ័រ​រុញ​បញ្ជូន​ទឹក​ចូល​មជ្ឈមណ្ឌល​បាន​សម្រួល​ការ​ប្រើ​ប្រាស់​ទឹក​ប្រចាំ​ថ្ងៃ​ កាត់​បន្ថយ​ការ​លំបាក​បាន​មួយ​កំរិត​ធំ​។​ ក្រៅ​ពី​នេះ​ក្រសួង​បាន​ធ្វើ​លូ​បង្ហៀរ​ទឹក​ ជួស​ជុល​អាង​ទឹក​តូច ​ធំ ​ផ្តល់​ធុង​ចំរុះ​ទឹក​ស្អាត​ និង​ផ្តល់​ថវិការ​ជួស​ជុល​ទំនប់​ទឹក​ក្នុង​ប្រព័ន្ធ​មជ្ឈមណ្ឌល​ជា​បន្ត​បន្ទាប់​។ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​ឈុន ​ឆេង ​នាយ​សេនា​ធិការរង ​និងជានាយក​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​

    ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​ឈុន ​ឆេង ​នាយ​​​សេនា​​ធិការ​រង​​​ នាយក​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បាន​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ក្រសួង​រ៉ែ ​និង​ថាមពល​ ឯក​ឧត្តម​ ស៊ុយ សែម​ ឯកឧត្តម​ រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋ​លេខា​ធិការ​ មន្ត្រី​ បុគ្គ​លិក ​ស្ថា​ប័ន ​ក្រសួង​រ៉ែ ​និង​ថាម​ពល​ ដែល​បាន​ខិត​ខំ​ដោះ​ស្រាយ​ចំ​ទិស​ដៅ និង​សំណូម​ពរ​​របស់​មជ្ឈមណ្ឌល​យើង​ខ្ញុំ ​និង​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ ​និង​ការ​កសាង​រឹង​មាំ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ការ​រីក​ចម្រើន​របស់​មជ្ឈមណ្ឌល​ជា​លំដាប់​។ ឯកឧត្តម​ ឌិត​ ឌី​ណា ​រដ្ឋ​លេខា​ធិការ​ តំណាង​ ឯកឧត្តម ​ស៊ុយ ​សែម ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល ​និងលោក​ជំទាវ​ ជា ​ខេង ​ស៊ុយ​សែម

    ​អញ្ជើញ​មាន​ប្រសាសន៏​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​ឌិត​ ​ឌី​ណា ​បាន​ពាំ​នាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​​សំណាក់​ ឯកឧត្តម​ ស៊ុយ ​សែម ​និង​លោក​ជំទាវ​ ជា​ ខេង​ ស៊ុយ​សែម ​ជូន​ចំពោះ ​នាយ​ ពល​ទា​ហាន​ទាំង​អស់​ចំណុះ​មជ្ឈមណ្ឌល​កង​ទ័ព​ជើង​គោក ​ឆ្នាំ​ថ្មី ​ឆ្នាំ​កុរ​ ឯក​ស័ក ​ព.ស​២៥៦៣ ​សូម​ទទួល​បាន​សេចក្តី​សុខ ​ និង​មាន​សុខ​ភាព​ល្អ​។ ឯកឧត្តម​ ឌិត​ ឌី​ណា ​បាន​បន្ត​ថា​៖ មក​ដល់​ឆ្នាំ​២០១៩​នេះ​ ចាប់​តាំង​ការ​ប្រកាស​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​មជ្ឈមណ្ឌល​កង​ទ័ព​ជើង​គោក​ មាន​រយៈ​ពេល​គម្រប់៤​ឆ្នាំ​ហើយ​ ហើយ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​យក​ចិត្ត​ទុក្ខ​ដាក់​ខិត​ខំ​បំពេញ​តួនាទី ​ភារ​កិច្ច​សម្ព័ន្ធ​មេត្រី​ភាព​ ស្រប​តាម​អនុសាសន៏​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ផ្សារ​ភ្ជាប់​សមូរ​ភូមិ​មុខ​ និង​សមូរ​ភូមិ​ក្រោយ​ ការ​ពារ​ជាតិ​ដើម្បី​ទាំង​អស់​គ្នា​ ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​ជាតិ​។ ឯកឧត្តម​  ឌិត​ ឌី​ណា ​បាន​បន្ថែម​ទៀត​ថា​៖ ចំពោះ​គោល​ដៅ ​គោល​បំណង​របស់​ក្រសួង​រ៉ែ ​និង​ថាម​ពល​បាន​ដាក់​ចេញ​នូវ​អទិភាព​ធំៗ​​ជា​ច្រើន​ ដើម្បី​ជា​ដំណោះ​ស្រាយ​ ផ្គត់​ផ្គង់​ដល់​មជ្ឈមណ្ឌល​ និង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ក្នុង​គោល​ដៅ​អទិភាព​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ ពោល​គឺ​យើង​ត្រូវ​គិត​គូរ​ក្នុង​ការ​កសាង​របស់​យើង​ បាន​ផ្តល់​ផល​ប្រយោជន៏​យូរ​អង្វែង​សំរាប់​កូន​ចៅ​ជំនាន់​ក្រោយ​។​ ឯកឧត្តម​ ឌិត ​ឌី​ណា ​បាន​បន្ត​ថា​៖ ជា​ភ័ព​សំណាង​យើង​បាន​រស់​នៅ​ក្រោម​ពន្លឺ​នៃ​សន្តិភាព​ ហើយ​សន្តិភាព​យើង​បាន​មក​ដោយ​ការ​លំបាក ​ដូច​នេះ​យើង​ត្រូវ​នាំ​គ្នា​ការ​ពារ​រក្សា​ឲ្យ​បាន​ដាច់​ខាត​ ​ដោយ​មិន​ឲ្យ​ជន​ណាបំ​ផ្លាញ​បាន​ឡើយ​។​ ចំពោះ​សំណូម​ពរ ​និង​សំណើរ​របស់​មជ្ឈមណ្ឌល​ជា​អាទិ៍ ​ការ​ស្នើរ​សុំ​កសាង​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែរ​ទៅ​កាន់​អូកោះ​មាន់​ ប្រវែង​៥០០០​ម៉ែត្រ​ និង​សំណើរ​សុំ​ជីក​ស្រះ​ស្តុប​ទឹក​មួយ​នៅ​តំបន់​ហ្វឹក​ហ្វឺន​វាល​ស្រងាំ​ ទំហំ​៥០មx១០០ម​ ជំរៅ​៤​ម៉ែត្រ​ ឯកឧត្តម​​បាន​ស្នើរ​ជំនាញ​ដែល​មាន ​លោក​ឧកញ៉ា ​អ៊ុត សុ​ធី ​ចុះ​សិក្សា​តួ​ចំណាយ​ថវិការ​ជាក់​ស្តែង​ សហការ​ជា​មួយ​ជំនាញ​ ដើម្បី​ផ្តល់​ជូន​សំរាប់​ការ​ប្រើ​ប្រាស់​របស់​ប្រជា​ពល​រដ្ឋ​ បង ​ប្អូន​ គ្រួសារ​កង​ទ័ព​ក្នុង​មជ្ឈមណ្ឌល​។ ចំពោះ​សំណើរ​សុំ​ថវិការ​ចំនួន​១​ម៉ឺន​ដុល្លា​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ចាក់​ដី​បន្ថែម​លើ​ខ្នង​ទំនប់​ចាស់ ​និង​ថវិកា​៣​ពាន់​ដុល្លា​ទៀត​ ក្នុង​ការ​ចំណាយ​លើ​គ្រឿង​បំពាក់​ក្នុង​សាល​ប្រជុំ​ ឯកឧត្តម​បាន​ផ្តល់​ជូន​តាម​សំណើរ​។​ ឯកឧត្តម​ ឌិត​ ឌី​ណា​ ក៏​បាន​ផ្តាំ​ផ្ញើរ​ ឯកឧត្តម​នាយក ​នាយក​រង​  យោធា​ចារ្យ​ នាយ ​ពល​ទាហាន​គ្រប់​ថ្នាក់​ នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បន្ត​ម្ចាស់​ការ​កសាង​អង្គ​ភាព ​ហ្វឹក​ហ្វឺន​ បន្ត​យក​ចិត្ត​ទុក្ខ​ដាក់​ជាប់​ជា​ប្រចាំ​បំពាក់​បំប៉ន ​និង​ជំរុញ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ដល់​កង​ទ័ព​ឲ្យ​យល់​ពី​តួ​នាទី ​ភារ​កិច្ច​ការ​ពារ​ជាតិ ​ច្បាប់​វិន័យ​ខ.ភ.ម​ និង​បទ​បញ្ជា​ថ្នាក់​លើ​ប្រគល់​ជូន​។ នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​បាន​ឧបត្ថម្ភ​ជូន​មជ្ឈមណ្ឌល​ថវិការ​ចំនួន​៥​លាន​រៀល ​ជូន​បង​ប្អូន​កង​ទ័ព​ចំនួន ​២០៦​នាក់​ ក្នុង​ម្នាក់​ៗ​ថវិកា​១០​ម៉ឺន​រៀល​ និង​បាន​ចុះ​ពិនិត្យ​មើល​ទី​តាំង​មួយ​ចំនួន​ក្នុង​មជ្ឈមណ្ឌល​ រួម​មាន​ តំបន់​អាង​ស្តុក​ទឹក​​តំបន់​អូ​កោះ​មាន់​ តំបន់​ហ្វឹក​ហ្វឺន​វាល​ស្រងាំ​ ទី​តាំង​ក្រោល​គោ ​និង​អគារ​ស្នាក់​នៅ​កង​ទ័ព​ផង​ដែរ​  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ