ព័ត៌មាន

ពិធី​​អបអរ​​សាទរ​​ខួប​​អនុស្សាវរីយ៍​​លើក​​​ទី​​៣៥​​ឆ្នាំ​​ ថ្ងៃ​​បង្កើត​​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
36
924 ពិធី​​អបអរ​​សាទរ​​ខួប​​អនុស្សាវរីយ៍​​លើក​​​ទី​​៣៥​​ឆ្នាំ​​ ថ្ងៃ​​បង្កើត​​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៣​

     ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៣៥ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៣ ​ថ្ងៃ​ទី០៩ ខែ​មេសា​ ឆ្នាំ​១៩៨៤ ​ថ្ងៃ​ទី០៩ ខែ​មេសា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៣ ​ខេត្ត​កំពង់​ស្ពឺ ​ស្ថិត​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពស់​ខ្ពស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ព្រមទាំង​មាន​ការ​ចូល​រួម​ពី ឯកឧត្តម ជាទេស​រដ្ឋមន្ត្រី សមា​ជិក​ព្រឹទ្ធ​សភា ​រដ្ឋ​សភា ​ឯកឧត្តម​ អគ្គមេ​បញ្ចាការ​ អគ្គ​មេ​បញ្ជាការ​រង​ ឯកឧត្តម​ ជា​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋ​លេខា​ធិការ ​មក​ពី​បណ្ដា​ក្រសួង​នានា ​និង ឯកឧត្តម​ជា​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ និង​នាយ​ទាហាន ​នាយ​ទាហាន​រង​​ ពល​ទាហាន​ នៅ​ក្នុង​យោធ​ភូមិ​ភាគ​ទី​៣​ ជា​ច្រើន​រូប​ទៀត​។ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៥​ឆ្នាំ ថ្ងៃ​បង្កើត​យោធ​ភូមិ​ភាគ​ទី​៣ ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ក៏​បាន​អញ្ជើញ​កាត់​ខ្សែ​បូរ​ សម្ភោធ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នូវ​សមិទ្ធិផល​នានា​នៅ​ក្នុង​អង្គ​ភាព​យោធ​ភូមិ​ភាគ​ទី​៣​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សារ​មន្ទីរ​របស់​យោធ​ភូមិ​ភាគ​ទី​៣ ​ដែល​ទើប​បាន​សាង​សង់​រួច​កាល​ពី​ឆ្នាំ​២០១៨ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​យោធ​ភូមិ​ភាគ​ទី​៩​ កង​ទ័ព​ប្រជា​ជន​វៀត​ណាម​។  ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ បណ្ឌិត​ យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជាមេបញ្ជាការ​​យោធ​​ភូមិ​​ភា​គ​ទី​៣

     ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ បណ្ឌិត​ យឿង ​សុខុន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជាមេបញ្ជាការ​​យោធ​​ភូមិ​​ភា​គ​ទី​៣ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ យោធ​ភូមិ​គាគ​ទី​៣ ​ពិត​ជា​មាន​​មោទន​ភាព​ និង​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ដែល​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៣៥​ឆ្នាំ​ ថ្ងៃ​បង្កើត​យោធ​ភូមិភាគ​របស់​ខ្លួន ​ហើយ​ក៏​ស្រប​ពេល​ជា​មួយ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ខួប៤០ឆ្នាំ នៃ​ទិវា​ជ័យ​ជម្នះ៧ មករា ឆ្នាំ១៩៧៩​ ដែល​ជា​ថ្ងៃកំណើត​​ទី២​ របស់​ប្រជា​ជន​កម្ពុជា​ និង​ខួប២០​ឆ្នាំ​ នៃ​ថ្ងៃ​បញ្ចប់​សង្គ្រាម​រាំ​រ៉ៃ​នៅ​កម្ពុជា ​ក្រោម​គោល​នយោបាយឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ទើប​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ថ្មី​ៗ​កន្លង​មក​នេះ ​និង​ការ​ចូល​រួម​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ប្រតិបត្តិករ​ទាំង​អស់​ ដែល​បាន​ធ្វើ​ឲ្យ​មាតុ​ភូមិ​កម្ពុជា​យើង​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វ​ថ្ងៃ​នេះ​។ ឯកឧត្តម យឿង សុខុន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖​ យោធ​ភូមិ​ភាគ​ទី​៣​ ពី​មុន​មាន​ឈ្មោះ​ថា​ យោធា​តំបន់៣​ បាន​ចាប់​បដិ​សន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ១៩៨៤ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រណៈ​សិរ្យ​៩៧៩ ​យោធ​ភូមិ​ភាគ​ទី​៩​ កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ ដែល​មាន​ទី​តាំង​ដំបូង​ស្ថិត​នៅ ​ភូមិ​ព្រៃ​ព្រីង​ ឃុំ​ចោម​ចៅ ​សង្កាត់​ដង្កោ ​ខេត្ត​កណ្ដាល​ ដែល​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​លើ​ភូមិ​សាស្រ្ត​ធំ​ទូលាយ​ ចាប់​ពី​កំណត់​ព្រំ​ដែន​កម្ពុជា​-​ថៃ ​ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​ពោធិ៍​សាត់ ​រហូត​ដល់​ភាគ​និរតី ​នៃ​ប្រទេស​ហើយ​នៅ​ពេល​នោះ​មាន​សម​មិត្ត​ ព្រហ្ម សា​​ណេន​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​យោធា​  និង​សម​មិត្ត​ កែន ​សុវណ្ណ ​ជា​ប្រធាន​នយោបាយ​ និង​ជា​អ្នក​គ្រប់​គ្រង​ដឹក​នាំ​បញ្ជា​។ ឯកឧត្តម ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖​ ឆ្លង​កាត់​ការ​វិវត្ត​ជា​ច្រើន​ឆ្នាំ​កន្លង​ម​ក​ ចូល​មក​ដល់​ឆ្នាំ​១៩៩៣ ​នៅ​ពេល​នោះ​យោធ​ភូមិ​ភាគ​ពិសេស​ត្រូវ​បាន​បង្កើត​ឡើង ​យោធ​ភូមិ​ភាគ​ទី៣ ​ក៏​បាន​ប្រគល់​ភូមិ​សាស្ត្រ ខេត្ត​កំពង់​ឆ្នាំង ​ខេត្ត​កណ្ដាល​ ឲ្យ​ទៅ​យោធ​ភូមិ​ភាគ​ពិសេស​ទទួល​ខុស​ត្រូវ ​ស្រប​ពេល​នោះ​យោធ​ភូមិ​ភាគ​ទី៣​ ក៏​​ត្រូវ​បាន​ធ្វើ​ការ​កែ​សម្រួល​ទី​តាំង​ឈរ​ជើង​ពី​ ភូមិ​ព្រៃព្រីង​ ឃុំ​ចោម​ចៅ ​ស្រុក​ដង្កោ ​ខេត្ត​កណ្ដាល​ មក​ឈរ​ជើង​នៅ​ភូមិ​បុរី​កម្មករ​សង្កត់​ច្បារ​មន​ ក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​វិញ​។ ឯកឧត្តម ​យឿង ​សុ​ខុន ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ ឆ្លង​​កាត់​រយៈ​ពេល​៣៥​ឆ្នាំ​ កន្លង​មក​នេះ​ យុទ្ធ​ភូមិ​ភាគ​ទី​៣ បាន​​យក​​ចិត្ត​​ទុក​ដាក់​ដល់​កិច្ច​ការ​ការ​ពារ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី ​រក្សា​បាន​នូវ​សន្តិ​សុខ​សុវត្ថិ​ភាព​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ហើយ​ធ្វើ​ឲ្យ​តំបន់​ព្រំ​ដែន​ក្លាយ​ជា​តំបន់​សន្តិ​ភាព​ មិត្ត​ភាព ​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​ព្រម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ និង​សហការ​ក្នុង​ការ​បោះ​បង្គោល​ព្រំ​ដែន​ក្នុង​ភូមិ​សាស្ត្រ​ យោធ​ភូមិ​ភាគ​ទទួល​ខុស​ត្រូវ​ ទទឹម​នេះ​យោធ​ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​កសាង​ពង្រឹង​ខឿន​ការ​ពារ​ជាតិ​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ បាន​ជួយ​កសាង​ផ្ទះ​សំបែង​​ជូន​ដល់​គ្រួសារ​កង​ទ័ព​ និង​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​ ឲ្យ​បាន​រស់​នៅ​តាម​តំបន់​ព្រំ​ដែន​ ដើម្បី​ធ្វើ​ជា​ខឿន​ការ​ពារ​ជាតិ​របស់​ប្រជា​ជន​ ព្រម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ អន្តរ​ជាតិ​ជា​មួយ​ប្រទេស​ជា​មិត្ត​ដោយ​ឈរ​លើ​គោល​ការណ៍​ គោរព​អធិប​តេយ្យ ​និង​ឈរ​លើ​គោល​ការណ៍​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជាតិ

     ថ្លែង​​នៅ​​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៣៥​ឆ្នាំ​ ថ្ងៃ​បង្កើត​យោធ​ភូមិ​ភាគ​ទី​៣ ​នា​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា៖​ ការ​ប្រារព្ធ​ខួប៣៥ឆ្នាំ ​ថ្ងៃ​បង្កើត​យោធ​ភូមិ​ភាគ​ទី​៣ ​នា​ពេល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះ​មុត​របស់​រាជ​រដ្ឋាភិបាល​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ នៅ​តែ​បន្ត​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ និង​នាយ​ទាហាន ​ពល​ទាហាន​ទាំង​អស់​ នៃ​យោធភូមិ​ភាគ​ទី​៣ ​ដែល​ជា​ឱកាស​មួយ​ដើម្បី​ក្រើន​រំលឹក​ស្មារតី ​ពង្រឹង​ផែន​សាមគ្គី​ជាតិ ​ឯកភាព​ជាតិ​ ការ​ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ស្មារតី​រួម​​ចំណែក​បន្ត​លើក​កម្ពស់​ដល់​ការ​ថែ​រក្សា​ឲ្យ​បាន​គង់​វង្ស​នូវ​សុខ​សន្តិភាព​ ភាព​សុខ​ដុមរមនា ​និង​សុខ​មាលភាព​របស់​ប្រជា​ជាតិ​យើង​ទាំង​មូល​។​ សម្ដេច​បាន​សំដែង​នូវ​ជំនឿ​យ៉ាង​មុត​មាំ​ថា​ យុទ្ធ​ភូមិ​គាគ​ទី​៣ ​និង​បន្ត​អនុ​វត្ត​​តួនា​ទី​ភារ​កិច្ច​បាន​កាន់​តែ​ល្អ​ប្រសើរ​ លើ​ការ​ងារ​ពង្រឹង​ពង្រីក​សមត្ថ​ភាព​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ ក្នុង​បេសក​កម្ម​របស់​ខ្លួន​ ប្រកប​ដោយ​វីរភាព​អង់​អាច​ក្លាហាន ​ដើម្បី​បុព្វ​ហេតុ​ឯក​រាជ្យ​អធិប​តេយ្យ​ភាព​ បូរណ​ភាព​ដែន​ដី ​សុខ​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​ជន​សង្គម​ជាតិ​ និង​មាតុ​ភូមិ​នៃ​យើង​។​ ក្នុង​ឱកាស​នោះ​​សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​បំពាក់​គ្រឿ​ង​ឥស្ស​រិយ​យស​ ដល់បណ្តាកង​ឯក​ភាព​ដែល​មាន​ស្នា​ដៃ​ក្នុង​យោធ​ភូមិ​ភាគ​ទី​៣ ​និង​បាន​បំពាក់​មេ​ដាយ​ប្រគល់​ជូន​បណ្ណ័​សរសើរ​ ដល់​ឯកឧត្តម​ លោក​ជំទាវ​ នាយ​ទាហានខ.ភ.ម ​ដែល​បាន​ជួយ​ឧបត្ថម​ ដល់​ការ​កសាង​អង្គ​ភាព​ក្នុង​យោធ​ភូមិ​ភាគ​ទី​៣ ​ក្នុង​ពេល​កន្លង​មក​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ