ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន សម្ពោធ និង កាត់ឬសសីម៉ាព្រះវិហារថ្មី វត្តសាង្សុម៉ី
នាយកដ្ឋានព័ត៌មាន(៣)
101
923 ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន សម្ពោធ និង កាត់ឬសសីម៉ាព្រះវិហារថ្មី វត្តសាង្សុម៉ី

      ព្រះ​វិហារ​ថ្មី​ វត្ត​សាង្សុម៉ី ​ស្ថិត​នៅ​ភូមិ​ទួល​ស្តី​ ឃ្មុំ​ទួល​ស្តី​ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​ប្រារព្ធ​ពិធី ​សម្ពោធ​  និង​កាត់​ឬស​សីម៉ា ​បើក​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ សំរាប់​ពុទ្ធ​បរិស័ទ្ធ​ ប្រជា​ពល​រដ្ឋ​ គោរព​បូជា​ស្រប​ទៅ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះ​ពុទ្ធ​សាសនា​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៩​ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​​​ទៅក្រោម​អធិបតី​ភាព​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំផន ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នា​ក់ជាតិ​ចុះ​ជួយ​ស្រុក​ចន្ទ្រា​ និង​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម​ អស់​លោក ​ជា​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ចន្ទ្រា ​និង​ប្រជា​ពល​រដ្ឋ ​សិស្សា​នុ​សិស្ស ​ពុទ្ធ​បរិស័ទ្ធ​ចំណុះ​ជើង​វត្ត​យ៉ាង​ច្រើន​កុះ​ករ​។

      តាម​របាយ​ការណ៍​ស្វាគន៍​របស់​លោក​ភិបាល​ស្រុក​ចន្ទ្រា បាន​បញ្ជាក់​អោយដឹ​ង​ថា៖​ ​នៅ​ទូទាំង​ស្រុក​ចន្ទ្រា​មាន​​វត្ត​ចំនួន១៦​វត្ត​ មាន​ព្រះ​សង្ឃ​១១២​អង្គ​ និង​មាន​សាលា​ពុទ្ធិក​បឋម​​សិក្សា​ចំនួន​៣​កន្លែង​។ ​លោក​អភិបាល​ស្រុក​បាន​បញ្ជាក់​ទៀត​ថា៖​ ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុមកា​រ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង ​ដែល​មាន​ ឯកឧត្តម ​ម៉ឹង ​សំផន ​ជា​ប្រធាន​ចំពោះ​វិស័យ​ព្រះ​ពុទ្ធ​សាសនា ​ឯកឧត្តម​ ​ម៉ឹង ​សំផន​ និង​លោក​ជំទាវ​ បាន​ជួយ​កសាង​ព្រះ​វិហារ​ សាលា​បុណ្យ ​សាលា​ធម្មសភា ​កុដ​ ស្រះ​ទឹក​ និង​របង​វត្ត ​ព្រម​ទាំង​​សមិទ្ធ​ផល​  ផ្សេងៗ​ជា​ច្រើន​ទៀត ​ដែល​បាន​ធ្វើ​អោយ​វិស័យ​ព្រះពុទ្ធ​សាសនា​​ក្នុង​ស្រុក​មាន​ការ​រីក​ចំរើន​​គួរ​អោយ​​កត់​សំគាល់​។​ ចំពោះ​ព្រះ​វិហារ​ថ្មី​ដែល​បាន​ ប្រារព្ធ​ពិ​ធីកា​ត់​ឬស​សីម៉ានា​ពេ​​លនេះ​ គឺ​បាន​មក​ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម​ ពី​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ ស្រុក​ចន្ទ្រា​ និង​ក្រុង​បាវិត​ ព្រម​ទាំង​សប្បុស​ជន ​នានា​ ជា​ច្រើន​ទៀត​ ដែល​គោរព​ស្រឡាញ់​លើ​វិស័យ​ព្រះ​ពុទ្ធ​សាសនា ​បាន​ធ្វើ​អោយ​វត្ត​សាង្សុម៉ី ​កសាង​បាន​នូ​វសមិទ្ធ​ផល​ជា​ច្រើន​ ដែល​ត្រូវ​បាន​ធ្វើ​ពិធី​ដាក់​សម្ពោធ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​នេះ​។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំផន ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នា​ក់ជាតិ​ចុះ​ជួយ​ស្រុក​ចន្ទ្រា​ និង​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង

     ថ្លែង​ទៅ​កាន់​ ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ពិធី​បុណ្យ​កាត់​ឬស​សីមា​ព្រះ​វិហារ​វត្តសាង្សុម៉ី​នា​ឱកាស​នោះ ​​ឯកឧត្តម​  ម៉ឹង ​សំផន​ បាន​ពាំនាំ​ នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​ សម្តេច​តេជោ ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ជូន​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ស្រុក​ចន្ទ្រា​ទាំង​អស់​ ក្នុង​មនោ​សញ្ចេតនា​នឹក​រលឹក​ និង​ការ​គិត​គូរ​ខ្ពស់​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​។​ ឯកឧត្តម ​ម៉ឹង ​សំ​ផន​ បាន​បញ្ជាក់​ថា៖​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ ជាប្រមុខ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ ​មាន​សុខ ​សន្តិភាព​ និង ​មាន​ការ​អភិវឌ្ឈន៍​លើ​គ្រប់​វិស័យ​ ទាំង​ផ្នែក​ អាណា​ចក្រ​ និងពុទ្ធចក្រ ពិសេស​គឺ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​មាន​ការ​រីក​ចម្រើន​ ហើយ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ​និង​លើក​តំកើង ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត ​ទុក​សម្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា ​គោរព​ប្រណិ​បត្តិ​ ស្រប​ទៅ​តាម​ទំនាម​ទំលាប់​ប្រពៃ​ណី ​របស់​ជាតិ​ទៅ​ថ្ងៃ​អនាគត​។​  ឯកឧត្តម​ ម៉ឹង​ សំ​ផ​ន បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​សប្បុរស​ជន​នានា ​ក្នុង​ស្រុក​ក្រៅ​ស្រុក ​ដែល​បាន​ចំណាយ​ធន​ធាន​ផ្ទាល់​ខ្លួន ​ដើម្បី​លើ​ស្ទួយ​វិស័យ​ពុទ្ធ​ចក្រ​ ឱ្យ​មាន​ការ​រីក​ចំរើន​ទុក​សម្រើន​ព្រះ​សង្ឃ​ពុទ្ធបរិស័ទ​ បាន​ធ្វើ​បុណ្យ​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ​ដែល​ជា​សាសនា​របស់​រដ្ឋ​។ ឯកឧត្តម​ ម៉ឹង ​សំ​ផន​ បាន​ចាត់​ទុក​សមិទ្ធ​ផល​នានា​  ដែល​វត្ត​សាង្សុម៉ី ​ទទួល​បាន​នា​ពេល​នេះ គឺ​ដោយ​សារ​តែ​ប្រទេស​ជាតិ​របស់​យើង​មាន​សន្តិភាព ​ហើយ​សន្តិភាព​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចំរើន ​ផ្នែក​សេដ្ឋកិច្ច​ សាសនា និ​ង​ភាព​សុខ​ដុមរមនា ​របស់​ប្រជាពល​រដ្ឋ​ទូ​ទាំង​ប្រទេស។​ ​ឯកឧត្តម​ ម៉ឹង ​សំផន​ ក៏​បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ សម្តេច​តេជោ ​ហ៊ុន​​ សែន ​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​ដឹក​​​នាំ​​ប្រទេស​ជាតិ​​អោយ​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័​យ ជា​ពិសេស​ការ​ខិត​ខំ​របស់​សម្តេច ​គឺ​ធ្វើ​យ៉ាង​​​ណា​​ឱ្យ​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​សុខ​សន្តិភាព ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាពល​រដ្ឋ​យើង ​មាន​សិទ្ធ​ធ្វើ​បុណ្យ​ទាន​គ្រប់​ពេល​វេលា។​ ​ក្នុង​ឱកាស​នោះបន្ទាប់​ពី​បាន ​ចែក​អំណោយ​ដល់​ប្រជាពល​រដ្ឋ ​ពុទ្ធ​បរិស័ទ្ធ​រួច​ម​ក ឯកឧត្តម ​ម៉ឹង​ សំផន​ បាន​អញ្ជើញ​កាត់​ឬស​សីម៉ា​ បើ​ក​សម្ពោធ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ចាប់​ពី​ពេល​នេះ​ត​ទៅ។ សូម​បញ្ជាក់​ថា​៖​ សមិទ្ធផល​នា​នា​ក្នុងវត្តសាង្សុម៉ី ​រួមមា​ន ​ព្រះវិហារ​ កុដ ឧ​បដ្ឋាន​សាលា ​ក្លោង​ទ្វា​ អណ្តូង ​និង​ស្រះ​ទឹក​​ដែល​បាន​​បើក​សម្ពោធ ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​នេះ ​បាន​ចំណាយ​ថវិកា​សាង​សង់​អស់​ចំនួន ​៣៦៦​,៩៥០,០៤៣​រៀល និង​៤,៧៨០​ដុល្លា​អាមេរិក​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ