ព័ត៌មាន

គណៈ​ប្រតិភូខេត្ត គៀង ​យ៉ាង សា​ធារណ​រដ្ខ​សង្គ​មនិយម​វៀត​​ណាម​ ជួប​សម្តែង​ការ​គួរ​សម​ និង​ជូន​ពរ​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត
នាយកដ្ឋានព័ត៌មាន(៣)
53
922 គណៈ​ប្រតិភូខេត្ត គៀង ​យ៉ាង សា​ធារណ​រដ្ខ​សង្គ​មនិយម​វៀត​​ណាម​ ជួប​សម្តែង​ការ​គួរ​សម​ និង​ជូន​ពរ​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត

    កាល​ពី​រសៀល​ថ្ងៃ​ទី​០​៤​ ខែ​មេសា ​ឆ្នាំ​២០១៩​ គណៈប្​រតិភូ​ខេត្ត​ គៀង ​យ៉ាង​ ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ដឹក​នាំ​ដោយ​ ឯកឧត្តម ​ម៉ាយ ​អាញ់​ញីន ​(Mai Anh Ghac)​ អនុ​ប្រធាន​គណៈ​កម្មការ​ប្រជា​ជន​ខេត្ត ​គៀង ​យ៉ាង ​បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ពិភាក្សា​ការ​ងារ​ និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់ ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​

    នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​សម្តែង​ការ​អបអរ​សាទរ​ និង​ថ្លែង​អំណរ​អរ​គុណ​ចំពោះ​ ឯកឧត្តម​ ម៉ាយ ​អាញ់​ញីន ​និង​គណៈ​ប្រតិភូ​ខេត្ត ​គៀង ​យ៉ាង​ទាំង​អស់​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កម្ពុជា ​ដោយ​ឯកឧត្តម​បាន​ចាត់​ទុក​ថា៖ ​ពិត​ជា​បាន​នាំ​មក​នូវ​ការ​រឹត​ចំណង​មិត្ត​ភាព​សាមគ្គីភាព ​កិច្ច​សហ​ប្រតិបត្តិការ​ កង​ទ័ព​ ប្រ​​ជា​ជន​យើង​ទាំង​ពីរ​កាន់​តែ​ជិត​ស្និត​ថែម​មួយ​កំរិត​ទៀត​។ ឯកឧត្តម​ មេ​បញ្ជាការ​កងទ័​ព​ជើងគោ​ក ​​បាន​ជូន​ពរ​ដល់​ឯកឧត្តម ​ម៉ាយ ​អាញ់​ញីន ​ព្រម​ទាំង​បាន​ជូន​ពរ​បវរ​មហា​ប្រសើរ​ជូន​ដល់​បក្ស​រដ្ឋ​ ប្រ​ជា​ជន​វៀត​ណាម ​និង​ជូន​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​របស់​ខេត្ត​ គៀង​ យ៉ាង ​ទាំង​អស់​ជួប​តែ​សេចក្តី​សុខ ​និង​សំរេច​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​។​ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​អគុណ​ដល់​បក្ស​រដ្ឋា​ភិបាល​កង​ទ័ព​​ប្រជា​ជន​វៀត​ណាម​ កន្លង​មក​បាន​ជួយ​ដល់​កម្ពុជា ​និង​ជួយ​បាន​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា​​ អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៏​ប៉ុល​ពត​ ​និង​បាន​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឃន៏​ប្រទេស​ជា​បន្ត​បន្ទាប់។ ដោយ​ឡែក​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​បណ្តារ​អង្គភាព​ចំណុះ​កង​ទ័ព​ជើង​គោក ​បាន​ទទួល​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ពី​ភាគី​មិត្ត​ទាំង​ស្មារតី ​សម្ភារៈ​ ថវិការ ​និង​ការ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​កង​ទ័ព​កម្ពុជា។​ 

    មាន​​មតិ​តប​វិញ​ ឯកឧត្តម ​ម៉ាយ ​អាញ់​ញីន ​បាន​សំដែង​ក្តី​រីក​រាយ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុ​ជា និង​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ចំពោះ ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​ទទួល​បដិ​សណ្ឋារ​កិច្ច​យ៉ាង​កក់​ក្តៅ​រូប​លោក ​និង​ប្រតិភូ​នា​ពេល​នេះ​។​ ក្នុង​ឱកាស​នោះ​តំណាង​ឲ្យ​បក្ស​ និង​រដ្ឋ​កង​ទ័ព​​ប្រជា​ជន​វៀត​ណាម​​ គណៈ​កម្មាធិការ​ប្រ​ជា​ជន​​ខេត្ត​ អជ្ញា​ធរ​ខេត្ត​ គៀង ​យ៉ាង ​ឯកឧត្ត ​ម៉ាយ ​អាញ់​ញីន ​ក៏​បាន​ប្រសិទ្ធិពរ​ឆ្នាំ​ថ្មី​ជូន​ ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត​ និង​សហការី​ទទួល​បានជោ​គ​ជ័យ​ភារ​កិច្ច​ថ្មី​ៗ​បន្ថែម​ទៀត ​ក្នុង​ភារកិច្ច​​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​។ ឯកឧត្តម​ ម៉ាយ ​អាញ់​ញីន ​បាន​បន្ត​ថា​៖ យើង​បន្ត​រក្សា​ពង្រឹង​មិត្ត​ភាព​ សាមគ្គី​ភាព​កិច្ច​សហប្រតិ​បត្តិការ​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​វៀត​ណាម ​ស្ថិត​ស្ថេរ​គង់​វង្ស ​រឹង​មាំ ​បន្ត​រក្សា​សន្តិសុខ​កិច្ច​ហប្រតិ​បត្តិការ​តាម​បណ្តោយ​ព្រំ​ដែន​ ដោយ​អនុវត្តន៏​ការ​យោគ​យល់​ បន្ត​ជួយ​សម្រួល​ការ​ប្រកប​របរ​អាជីវ​កម្ម​របស់​ប្រជា​ពល​រដ្ឋ​ទាំង​សង្ខា​ ដើម្បី​សម្រេច​បាន​ភារកិច្ច​កសាង​អភិវឌ្ឃន៏​ជាតិ​ដូច​គ្នា​ ៕ ​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ