ព័ត៌មាន

ឯកឧត្តម​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​អញ្ជើញ​សំណេះ​សំណាល ​សួរ​សុខ​ទុក្ខ​ នាយ​នាវី​ ពល​នាវិក ​នៅ​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ កង​ទ័ព​ជើង​ទឹក​ ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
105
918 ឯកឧត្តម​ កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​អញ្ជើញ​សំណេះ​សំណាល ​សួរ​សុខ​ទុក្ខ​ នាយ​នាវី​ ពល​នាវិក ​នៅ​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ កង​ទ័ព​ជើង​ទឹក​ ខេត្ត​កំពង់​ស្ពឺ​

    ឯកឧត្តម​ នាយ​​ឧត្តម​សេនីយ៍ ​កិត្តិ​បណ្ឌិត ​ហ៊ីង ​ប៊ុន​ហៀង អ​គ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តំណាង ​អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម ​បាន​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​សួរ​សុខ​ទុក្ខ​នាយ​នាវី ​ពល​នា​វិក​ និង​ក្រុម​គ្រួសារ​យោ​ធិន ​បញ្ហា​ការ​ដ្ឋាន​ការ​ពារ​​កោះ​ឆ្នេរ​ កង​ទ័ព​ជើង​ទឹក​ នៅ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ ​នា​ថ្ងៃ​ទី​០៦​ ខែ​មេសា ​ឆ្នាំ​២០១៩​ ក្នុងឱ​កាស​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​។​

    ក្នុង​សន្ទរក​ថា​ស្វាគមន៍​របស់​ ឧត្តម​សេនីយ៍​ឯក​ ស៊្រុន​ សា​រឿន ​មេ​បញ្ជាការ ​បញ្ហាការ​ដ្ឋាន​ការ​ពារ​ កោះ​ឆ្នេរ​ កង​ទ័ព​ជើង​ទឹក​ បាន​ថ្លែង​នូវ​សារ​ធុ​ការ​ពរ​ជ័យ​ជូន​ដល់​ សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់​ ៦៨​ឆ្នាំ ​ឈានចូល​៦៩​ឆ្នាំ​។​ ឯកឧត្តម ​បាន​ចាត់​ទុក​ថា​៖ មាន​តែស​ម្តេច​តេជោ​ និង​មាន​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ ​ដឹក​នាំ​បញ្ជា​បាន​ជួយ​កសាង​កន្លែង​ស្នាក់​នៅ ​ជីក​អណ្ដូង​ទឹក ​បន្ថែម​របប​ហូប​៣០០​០រៀល​ម្នាក់​ក្នុង​១​ថ្ងៃ​, ​បាន​រៀប​ចំ​អង្គ​ភាព​សម្ព័ន្ធ​មេ​ត្រី​ភាព​ឲ្យ​តាម​ជួយ​ថែ​រក្សា ​និង​មាន​ប្រាក់​បៀវត្ស​សម​រម្យ​ទៀត​ផង​។​ 

    ក្នុង​​នាម​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ និង​អគ្គ​មេ​បញ្ជាការ,​ នា​យ​ឧត្តម​សេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង​  ប៊ុន​ហៀង ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​នាវី​ នាយ​នាវី​រង​ និ​ង​ពល​នាវិក​ នៃ​បញ្ហា​ការ​ដ្ឋាន​ការ​ពារ​ កោះ​ឆ្នេ​រទាំង​អស់​ ដែល​កន្លង​មក​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ ការ​ពារ​ឯករាជ្យ​ អធិប​តេយ្យ ​និង​បូរណ​ភាព​ទឹក​ដី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក៏​ដូច​ជា​ការ​ចូល​រួម​ថែ​រក្សា​សន្តិភាព ​សន្តិសុខ និ​ង​សណ្តាប់​ធ្នាប់​សាធារណៈ ​សម្រេច​បាន​លទ្ធផល​ និង​ស្នា​ដៃ​ល្អ​ប្រសើរ ​ជូន​ជាតិ​មាតុ​ភូមិ។​ ​នាយ​ឧត្តម​សេនីយ៍​ កិត្តិ​បណ្ឌិត​ បាន​ថ្លែង​ថា​៖ រាជ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ ​សម្តេច​តេ​ជោ ​នាយក​រដ្ឋមន្ត្រី​ បាន​ដឹ​កនាំ​ប្រទេស​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​សក្តា​នុពល ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ ​មាន​សន្តិភាព ​សន្តិសុខ​​ ស្ថិរ​ភាព​សង្គម ​និង​ការ​អភិវឌ្ឍន៍​ជាតិ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។​ ជា​និច្ច​កាល​សម្ដេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​អគ្គ​ភស្តុភា​ជាន់​ខ្ពស់ ​តែង​តែ​រួម​សុខ​ទុក្ខ​ជា​មួយ​កង​ទ័ព​ គិត​គូរ​អំពី​ជីវភាព​រស់​នៅ ​និង​បាន​ឧបត្ថម្ភ​ដោះ​ស្រាយ​នូវ​រាល់​ការ​ខ្វះ​ខាត។​ ​ជាក់​ស្តែង​ ខែ​រងារ​បើក​អាវ​រងារ ​ខែ​ភ្លៀង​បើក​អាវ​ភ្លៀង ​និង​បាន​តម្លើង​ប្រាក់​បៀវត្ស​រៀង​រាល់​ឆ្នាំ​, ​ធ្វើ​ឲ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មាន​ការ​វិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​ និង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​ជាតិ​មាតុ​ភូមិ​។​ នាយ​ឧត្តម​សេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​បាន​សំណូម​ពរ​ និង​លើក​ទឹក​ចិត្ត​ ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ឆន្ទះ​ស្នេហា​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ប្រឆាំង​ដាច់​ខាត​នូវ​រាល់​បដិ​វត្ត​ពណ៌​។​  មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ​បំពេញ​តួនា​ទី​ភារកិច្ច​ប្រសិទ្ធ​ភាព​ការ​ងារ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ទៅ​មុខ ​ ចូល​រួម​សហ​ការ​ការ​ពារ​ធានា​សន្តិសុខ​ សុវត្ថិ​ភាព​សង្គម​ និង​ថែរក្សា​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យ​បាន​ល្អ​ប្រសើរ​ ហ្វឹក​ហ្វឺន​រៀន​សូត្រ​ សំដៅ​លើក​កម្ពស់​ការ​កសាង​ធន​ធាន​មនុស្ស​ ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ​ ឱ្យ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​ការ​បំពេញ​ភារកិច្ច ​ទាំង​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ ក៏​ដូច​ជាទៅ​​អនាគត។​ ​ក្នុង​ពិធី​នោះ ​នាយ​ឧត្តម​សេនីយ៍ ​កិត្តិ​បណ្ឌិត​ ហ៊ីង ​ប៊ុន​ហៀង ​បាននាំ​​អំណោយ​​របស់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ឧបត្ថម្ភ​ដល់​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ មាន​អង្ករ​១០​តោន,​ ​មី​២០០​កេស,​ ​ត្រី​ខ​១០​កេស​, ​ទឹក​ក្រូច​១០០​កេស,​ ទឹក​សុទ្ធ​២០០​កេស,​ ​ស្រាបៀរ​២០០​កេស​,​ ស៊ីម៉ង់ត៍​២០​តោន​ និង​ថវិកា​១​ម៉ឺន​ដុល្លា​, ឧបត្ថម្ភ​ដល់​បញ្ជាការ​ដ្ឋាន​រថក្រោះ ​​ស៊ី​ម៉ង់ត៍​១០​តោន ​និង​ថវិកា​៣​ពាន់​ដុល្លា​ ព្រម​ទាំង​ចែក​ជូន​ដល់​នាយ​នាវី​ ពល​នា​វិក ​និង​ក្រុម​គ្រួសារ​យោធិន​ជា​ច្រើន​ទៀត​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ