នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់ ​អញ្ជើញជា​អធិបតី​ភាព ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជន​បង្គោល ​ក្នុង​ការ​អប់រំ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ឯកឧត្ដម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេប​ញ្ជាការរ​ង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជន​បង្គោល​ ក្នុង​ការ​អប់រំ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​ព្រឹក​ថ្ងៃទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ​នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​។​

      ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់​ ឧត្តម​សេនីយ៍​ត្រី​ ចាន់ ​សុវណ្ណ ​នាយក​រង​ នាយក​ដ្ឋាន​នីតិកម្ម​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈ​គ្រប់​គ្រង​វគ្គ​បាន​ឲ្យ​ដឹ​ង​ថា៖​ វគ្គ​បំប៉ន​ជន​បង្គោល​ក្នុង​ការ​អប់រំ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នា​ពេល​នេះ ​មាន​គោល​បំណង​ដើម្បី​លើក​កម្ពស់​គុណភា​ព​ការងារ​អប់រំ​ ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​គ្រឿង​ញៀន ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​និង​ទូលំ​ទូលាយ​ដល់​យោធិន​គ្រប់​កង​ឯកភាព ​នៅ​ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឈាន​ទៅ​លុប​បំបាត់​ទាំង​ស្រុង​ពី​បញ្ហា​គ្រឿង​ញៀន​ក្នុ​ងកង​ទ័ព​ ស្រប​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ។​ ​វគ្គ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ក្រសួង​ការ​ពារ​ជាតិ ​រួម​សហការ​ជា​មួយ​នឹង​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន រ​យៈ​ពេល​៣​ថ្ងៃ​ ពី​ថ្ងៃ​ទី​០៤​ ដ​ល់​ថ្ងៃទី​០៦​ ខែ​កញ្ញា ​ឆ្នាំ២០២៤ ​ដោយ​នាយ​ទាហាន ​និង​នាយ​ទាហាន​រង​ មាន​ចំនួន​៤៤៧​នាក់​ មក​ពី​បណ្តា​កង​ឯកភាព​ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​បញ្ជាការ​ដ្ឋាន។ ​ហើយ​បាន​ផ្ដោត​លើ​ខ្លឹម​សារ​សំខាន់ៗ ​ចំនួន​៥​គឺ​៖​ ការ​យល់​ដឹង​ទូទៅ​អំពី​អត្ត​សញ្ញាណ​នៃ​គ្រឿង​ញៀន, ​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន,​ ការ​យល់​ដឹ​ង​អំពី​របៀប​ នៃ​ការ​ធ្វើ​តេស្ត​រហ័ស​រក​សារធាតុ​ញៀន​តាម​ទឹក​ម៉ូត,​  ចំណេះ​ដឹង​ទូទៅ​ស្ដី​ពី​ការ​គ្រប់​គ្រង​ និង​ការ​ត្រួត​ពិនិត្យ​សារធាតុ​គីមី​ផ្សំ ​និង​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។​

ឯកឧត្ដម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេប​ញ្ជាការរ​ង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ក្រសួង​ការ​ពារ​ជាតិ

      ក្នុង​នាម​នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​នាយ​ឧត្ត​ម​សេនីយ៍ ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្រសួង​ការពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​បាន​ថ្លែង​ថា៖ ​បញ្ហា​គ្រឿង​ញៀនជា​បញ្ហា​សកល ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សន្តិសុខ​សង្គម​ និង​បំផ្លាញ​សុខ​ភាព​សុខុមាលភាព​របស់​មនុស្ស ​និង​សង្គម​ជាតិ​ទាំង​មូល​ ហើយ​ការ​រីក​រាល​ដាល​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ​និង​ការ​ធ្វើ​ចរាច​រ​គ្រឿង​ញៀន ​បាន​ធ្វើ​ដំណើរ​នៅ​ទូទាំង​ពិភព​លោក​ ក្នុង​តំបន់ ​និង​ព្រម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ​ស្ថិត​ក្នុង​សភាព​ការណ៍​នេះ​ រាជ​រដ្ឋាភិបាលនី​តិកាល​ទី៧​ ​នៃ​រដ្ឋសភា ​ដែល​ដឹក​នាំ​ដោយ ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​​ទប់​ស្កាត់ ​និង​លុប​បំបាត់​គ្រឿង​ញៀន​ជា​អាទិភាព ​ក្នុ​ង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​១​​។​ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​តាម​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ ប្រជាពល​រដ្ឋ​ទាំង​អស់​ ជា​ពិសេស​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​ចូល​រួម​អនុវត្ត​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ ឲ្យ​បាន​សកម្ម​បំផុត ​ទើប​សង្គម​ជាតិ​របស់​យើង​បា​នរួច​ចាក​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រឿង​ញៀន។​

      នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​បញ្ជាក់​បន្ថែម​ថា៖​ ជា​ការ​ពិត​ការ​ចូល​រួម​ទប់​ស្កាត់​ និង​លុប​បំបាត់​គ្រឿង​ញៀន​តាម​យុទ្ធ​សាស្ត្​ររប​ស់​រាជ​រដ្ឋាភិបាល ​គ្រប់​កង​ឯកភាព ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​អនុវត្ត​កិច្ច​ការ​មួយ​ចំនួន៖​ ទី១​-​ត្រូវ​ធ្វើ​ការ​អប់រំ​យោធិន​ និង​គ្រួសារ​យោធិន​នីមួយៗ​ ឲ្យ​បាន​យល់​ដឹង​អំពី​ច្បា​ប់​នានា ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និង​ការ​គ្រោះ​ថ្នាក់​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដល់​សុខ​ភាព​ ភាព​សុខ​ដុម​នៃ​គ្រួសារ​ និង​សង្គម​ជាតិ​ទាំង​មូល​។​ ​ទី២-​ត្រូវ​សហការ​ទប់​ស្កាត់ ​និ​ង​បង្ក្រាប​រាល់​បទ​ល្មើស​គ្រឿង​ញៀន​ខុស​ច្បាប់​ ទោះ​បី​រូប​ភាព​ណា​ក៏​ដោយ​។​ ទី៣-​មិន​ត្រូ​វជួញ​ដូរ​គ្រឿង​ញៀន ​ឬពា​ក់​ព័ន្ធ​ដល់​សកម្មភាព​តិច​​ឬ​ច្រើន​ ផ្ទាល់​ឬ​ប្រយោល​ក៏​ដោយ ​ក្នុង​ការ​ជួញ​ដូរ​ចែក​ចាយ​ប្រើ​ប្រាស់​ និង​ការ​ផលិត​គ្រឿង​ញៀន​។​ និង​ទី៤-​ចូល​រួម​ជា​មួយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​ផ្តល់​ព័ត៌​មាន​អំពី​បទ​ល្មើស​គ្រឿង​ញៀន និ​ង​អង្គភាព​នីមួយៗ ​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​ មិន​ឱ្យ​យោធិន​ណា​ម្នាក់​ប្រើ​ប្រាស់ ​ឬ​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​នេះ​ឡើយ​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋហ្វីលីពីន ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ
នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឲ្យ នាយសេនាធិការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី នៅទីស្ដីការក្រសួងការពារជាតិ
ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន​ អញ្ជើញ​ចូល​រួម​ជា​​អធិបតី​ ក្នុង​ពិធី​ជប់​លៀង​លើ​នា​វា​កងទ័​ពជើ​ង​ទឹក​អូស្ត្រាលី ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី ៥ ខេត្តបាត់ដំបង
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានអញ្ជើញបន្តដឹកនាំពិភាក្សាការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥
ពិធីបើកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគ ទី៥ខេត្តបាត់ដំបង