លោក​ជំទាវ​ ដាំ ​ដារី​នី អ​ញ្ជើញចុះ​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ នៅ​ទី​បញ្ជាការ​ដ្ឋាន​រថក្រោះ ​រថពាស​ដែក ​កង​ទ័ព​ជើង​គោក​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅ​ថ្ងៃ​ទី​០៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ​លោក​ជំទាវ​ នាយ​ឧត្ដម​សេនីយ៍ ​ដាំ​ ដា​រីនី​ រដ្ឋ​លេខាធិ​ការ​ក្រសួង​ការពារ​​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​សម្ព័ន្ធ​មេត្រី​ភាព​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ព​ស់ នៅ​ក្នុង​ពិធី​ចុះ​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល ​នៅ​ទី​បញ្ជាការ​ដ្ឋាន​រថក្រោះ ​រថពាស​ដែក​ កង​ទ័ព​ជើង​គោក​។​

លោក​ជំទាវ​ នាយ​ឧត្ដម​សេនីយ៍ ​ដាំ​ ដា​រីនី​ រដ្ឋ​លេខាធិ​ការ​ក្រសួង​ការពារ​​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​សម្ព័ន្ធ​មេត្រី​ភាព

      នៅ​ក្នុង​ឱកាសនោះ​ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍​ ដាំ​ ដា​រីនី ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ​ការងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ជា​មួយ​នឹង​ស្ថាប័ន​អង្គភាព​ស៊ីវិល ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ សម្ដេច​តេជោ​ អតីត​នាយ​ក​រដ្ឋមន្ត្រី ​ហើយ​យន្ត​ការ​នេះ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បន្ត​ ដោយ​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧​ នៃ​រដ្ឋសភា ​ដឹក​នាំ​ដោយ ​សម្ដេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ា​ណែត​ ជា​នាយក​រដ្ឋមន្ត្រី ​ក្នុង​គោល​ដៅ​រួម​ចំណែក​ ក្នុង​ការ​កសាង ​និង​ពង្រឹង​ខឿន​ការ​ពារ​ជាតិ។​ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ ​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​បញ្ជាការ​ដ្ឋាន​រថកោះ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​ស្ថាប័ន​អង្គ​ភាព​ស៊ីវិល ​ក្រោម​ប្រធានប​ទ​ “រួម​គ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ”​ មាន​គោល​បំណង​ដើម្បី​បន្ត​ការ​លើក​ទឹក​ចិត្ត​ដល់​ដៃគូ​សម្ព័ន្ធ​មេត្រី​ភាព​ បន្ត​ជំរុញ​ប្រពៃណី​សិល្បៈ​នៃ​កា​រ​ចែក​រំលែក ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការងារ​សម្ព័ន្ធ​មេត្រី​ភាព​នេះ ​បាន​វិវត្ត​រីក​ចម្រើន​ជា​លំដាប់ ​ហើយ​ម​កដល់​ពេល​នេះ​យើង​មាន​ស្ថាប័ន​អង្គភាព​​រដ្ឋ​ សហ​គ្រាស​ក្រុម​ហ៊ុនឯ​កជន​ ហើយ​នៅ​តែ​បន្ត​ ព្រោះ​វា​មាន​សារៈ​សំខាន់ ​ឆ្លើយ​តប​ទៅ​នឹង​វិធាន​ការ​យុទ្ធ​សាស្ត្រ​នានា ​របស់​រាជ​រដ្ឋាភិបាល​នីតិ​កាល​ទី៧​ នៃ​រដ្ឋសភា ​ដែល​បាន​ដាក់​ចេញ​ក្នុង​ស្ថាន​ភាព​នៃ​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ប្រទេស​ជាតិ​ ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ឧត្តម​ប្រយោជន៍ ​និង​សាមគ្គី​ជាតិ​ខ្ពស់ ​ហើយ​មួយ​ផ្នែក​នៃ​ជំនួយ​សម្ព័ន្ធ​មេត្រី​ភា​ព បម្រើ​ទស្សន​វិស័យ​យូរ​អង្វែង​ ដូច​ជា​ការ​ស្ថាបនា​សំណង់​អគារ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ រួម​គ្នា​ជា​មួយ​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ដែល​មាន​ស្រាប់​ សហការ​ផ្ដួច​ផ្ដើម​គម្រោង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ រួម​គ្នា​ជា​មួយ​នឹ​ងដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព ​ដោយ​សារ​ការ​ផ្ដួច​ផ្ដើម​គម្រោង​អភិវឌ្ឍន៍​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ​ និង​ជំនាញ​បច្ចេក​ទេស​ ដើម្បី​ទ្រ​ទ្រង់​ដល់​ជីវភាព ​និង​សុខុមាល​ភាព​យោធិន ​គ្រួសារ​យោធិន​ និង​យោធិន​ត្រៀម​ចូល​និវត្តន៍​។

      ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ ​ដាំ​ ដា​រីនី​ ក៏​បាន​ផ្ដាំផ្ញើ​ដល់​កង​ទ័ព​ ត្រូវ​ចូល​រួម​ឲ្យ​បាន​សកម្ម ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដោយ​ត្រូវ​គោរព​បទ​វិន័យ​ ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​តាម​ប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ​ ប្រធា​ន​ព្រឹទ្ធសភា ​ដែល​បា​នថ្លែងសា​រ​ពិសេស​នា​ថ្ងៃទី​១​២ ខែ​សីហា ​ឆ្នាំ​២០២៤ ​និង​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្ដេច​ធិបតី ​ហ៊ុន ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​លើក​កម្ពស់​វិស័យ​ការ​ពារ​ជាតិ​កាន់​តែ​រឹង​មាំ ​ធានា​ដល់​ការ​ការពារ​សន្តិភាព ​ឯករាជ្យ​អធិបតេយ្យ​ភាព​ជាតិ​ បូរណ​ភាព​ទឹក​ដី​ ការ​ពា​រសន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម​ ទោះ​នៅ​គ្រប់​កាលៈ​ទេសៈ​។

      តាម​របាយ​ការណ៏​របស់​ ឧត្តម​សេនីយ៏​ឯក​ ពៅ ស៊ីថា មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​រថក្រោះ ​រថពាស​ដែក​ កង​ទ័ព​ជើង​គោក​ បាន​ឲ្យ​ដឹង​ថា៖​ ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​ របស់​បញ្ជាការដ្ឋាន​រថក្រោះ​​​ រថពាសដែក កង​ទ័ព​ជើង​គោក​ គឺ​អគ្គនាយកដ្ឋាន​ពន្ធ​ដា​ ក្រៅ​ពី​នោះ​ក៏​មាន​ជំនួយ​ពី​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល, ​ថ្នាក់​ដឹក​នាំ​ខេត្ត ​និង​សប្បុរស​ជន​​នា​នា​ជា​ច្រើន​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋហ្វីលីពីន ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ
នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឲ្យ នាយសេនាធិការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី នៅទីស្ដីការក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នជនបង្គោល ក្នុងការអប់រំការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន​ អញ្ជើញ​ចូល​រួម​ជា​​អធិបតី​ ក្នុង​ពិធី​ជប់​លៀង​លើ​នា​វា​កងទ័​ពជើ​ង​ទឹក​អូស្ត្រាលី ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី ៥ ខេត្តបាត់ដំបង
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានអញ្ជើញបន្តដឹកនាំពិភាក្សាការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥
ពិធីបើកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគ ទី៥ខេត្តបាត់ដំបង