កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងទិសដៅអនុវត្តបន្ត ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ព្រមទាំងអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គលេខាធិការ សមាជិកក្រុមប្រឹក្សា និងនាយទាហាន នៅក្នុងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។
គួរកត់សម្គាល់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ វិស័យកីឡា នៃកងយោធពលខេមរភូមិន្ទ បានមានការរីកចម្រើនទៅមុខជាលំដាប់ នៅការចូលរួមប្រកួតថ្នាក់ជាតិ ក៏ដូចជាការចេញទៅប្រកួតនៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាធំៗជាអន្តរជាតិ បាននាំមកនូវកេរ្តិ៍ឈ្មោះជូនប្រទេសជាតិទាំងមូល ៕