ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​ថ្ងៃទី​១៥ ខែ​កក្កដា​ ឆ្នាំ២០២៤ នៅ​អគារ​សាល​ប្រជុំ​រដ្ឋបាល​ខេត្ត​សៀម​រាប​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​កិត្តិ​សង្គ​ហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ ប្រធាន​អនុគណៈ​កម្មការ​សាង​សង់​ស្តូប​ឈ្នះឈ្នះ​អន្លង់​វែង​ បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង​៤​ គឺ​ខេត្ត​កំព​ង់​ធំ​ ខេត្ត​សៀម​រាប​ ឧត្តរ​មាន​ជ័យ​ និង​ព្រះ​វិហារ​ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង។

គិត​មក​ដល់​ពេល​នេះ​ការ​ងារ​សាង​សង់​ស្តូប​ឈ្នះឈ្នះ​លង្វែក​ សម្រេច​បាន​៥២ភាគ​រយ​ហើយ​ ក្រុម​ការ​ងារ​ខ្លឹម​សារ​បាន​ខិត​ខំ​ស្វែង​រក​នូវ​ប្រភព​ឯកសារ​ តឹក​តាង​ចាស់​ៗ សម្រាប់​តាក់​តែង​នូវ​ខ្លឹម​សារ ​ឲ្យ​ឃើញ​គុណ​តម្លៃ​នយោ​បាយ​ឈ្នះឈ្នះ និង​វឌ្ឍន​ភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​យល់​ច្បាស់​ ខិ​តខំ​របស់​ស្ថាប​និក​នយោ​បាយ​ឈ្នះឈ្នះ និង​ជា​ស្មារតី​រួម​គ្នា​ថែរក្សា​សន្តិភាព។

ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​ក្រុមកា​រ​ងារ​ទាំង​អស់​ ត្រូវ​បន្ត​សិក្សា​លើ​ព្រឹត្តិការណ៍​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ចន្លោះ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ សមិទ្តសមិទ្ធផលរបស់សមាគមអតីត​យុទ្ធជន​កម្ពុជា​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​ហន្ត​រាយ​ ប្រវត្តិនៃ​ការ​បង្កើត​ខេត្ដ​ អត្ត​សញ្ញាណ​សមិទ្ធផល​របស់​ខេត្ត​ទាំង​៤​ ដើម្បី​ចម្លាក់​តាម​ជញ្ជាំង​ស្តូប​ឈ្នះឈ្នះ​អន្លង់​វែង​ ដោយ​សហការ​ជា​មួយ​ក្រុម​ការ​ងារ​សាង​សង់​ លើ​ការ​កំណត់​ទំហំ​ខ្នាត​ចម្លាក់​ និង​ខ្លឹម​សារ​សេចក្ដី​ពន្យល់​។ ឯកឧត្តម​ប្រធាន​អនុ​គណៈ​កម្មការ​ បាន​ថ្លែង​នៅការ​កោត​សរសើ​រអនុគណៈ​កម្មការ​សាង​សង់​ស្តូប​ឈ្នះឈ្នះ​អន្លង់វែង​ មេ​បញ្ជាការ​កង​ពល​ យោធ​ភូមិភាគ​ តំប​ន់​ប្រតិបត្តិការ​សឹក​រង​ និង​រដ្ឋបាល​ខេត្ត​ទាំង​៤​ ព្រម​ទាំង​សហ​ការី​ ដែល​បាន​ខិ​ត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ស្តូបឈ្នះឈ្នះអន្លង់​វែង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អត្ថន័យ​ និង​គុណ​តម្លៃ​នយោ​បាយ​ឈ្នះឈ្នះ​ បាន​ជ្រួត​ជ្រាប​សុះ​សាយ​ទៅ​ដល់​គ្រប់​ស្រទាប់​មហា​ជន​ និង​មាន​លក្ខណៈ​បន្ត​វេន​ ក្នុង​ន័យ​ចូល​រួម​ថែ​រក្សា​អភិរក្ស​ និង​អភិវឌ្ឍ​នយោ​បាយ​ឈ្នះឈ្នះ​ទៅ​​ជា​មេ​រៀន​ និង​បទ​ពិសោធ​សម្រាប់​សាធារណ​ជន​ទូទៅ​ យក​ទៅ​អនុវត្ត​លើ​គ្រប់​វិស័យ​ ដើម្បីវ​ឌ្ឍន​ភាព​សង្គម​ ប្រកប​ដោយ​ចិរភា​ព​ សុខដុម​ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង