ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ១៩៧៧-ថ្ងៃទី២០ មិថុនា ២០២៤ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ ថ្លែង​គូស​បញ្ជា​ក់​ថា​៖​ សច្ចភាព​នៃ​ប្រវត្តិសាស្ត្រ​ ដែល​ប្រជាជន​កម្ពុជា​ និង​វៀត​ណាម​ត្រូវ​ចង​ចាំ​ឲ្យ​បាន​ច្បាស់​លាស់​គឺ​ កម្ពុជា និង​វៀត​ណាម ​ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ដណ្ដើម​ឯករាជ្យ​ពី​របប​អាណានិគម​ ដោយ​នៅ​ក្នុង​នោះ​ថ្នាក់​ដឹ​កនាំ​ និង​ប្រជា​ជន​កម្ពុជា​​ ធ្លាប់​បាន​ជួយ​វៀត​ណាម​នៅ​ក្នុងបុព្វហេតុ​រំដោះ​ប្រទេស​ ដែល​ឈាន​នាំ​ទៅ​ដ​ល់​ការ​បង្រួប​បង្រួម​ជាតិ​ និង​ការ​អភិវឌ្ឍ​ ដូច​គ្នា​នេះ​ផ​ង​ដែរថ្នាក់​ដឹក​នាំ​ និង​ប្រជាជន​វៀត​ណាម​ ក៏​ធ្លាប់​បាន​ជួយ​កម្ពុជា​ នៅ​ក្នុង​បុព្វហេតុ​ រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត និង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ឡើង​វិញ​។ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ថ្លែង​ដូច្នេះ​ ក្នុងខណៈ​អញ្ជើញ​ជា​អធិបតី​ នៅ​ក្នុង​ពិធី​ខួប​លើក​ទី​៤៧ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ថ្ងៃទី​២០ ខែមិថុនា​ ១៩៧៧-ថ្ងៃ​ទី​២០ ខែ​មិថុនា​ ២០២៤ និ​ង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​ទទួល​ភ្ញៀវ​ នៅ​តំបន់​ប្រវត្តិសាស្ត្រយោធា​តេជោ​កោះ​ថ្ម​X1​6 ស្ថិត​នៅ​ក្នុ​ង​ឃុំ​កោះ​ថ្ម​ ស្រុក​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ​ នា​​ព្រឹក​​ថ្ងៃ​២០ ខែ​មិថុនា​ ឆ្នាំ២០២៤។

សម្ដេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​

ការ​ប្រារព្ធ​ខួប​លើក​ទី​៤៧នេះ គឺ​ក្នុ​​ង​ស្មារតី​ចង​ចាំ​ជា​និច្ច​ និង​រំលឹក​អំពី​គំរូ​វីរៈ​ភាព​ដ៏​មោះមុត​ និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​វីរៈយុទ្ធ​ជន​ វីរៈ​យុទ្ធនារី កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពលរដ្ឋ​​ទាំង​អស់ ​ដែ​ល​បាន​ពលិកម្ម​យ៉ាង​អង់​អាច​ក្លាហាន​បូជា​សាច់​ស្រស់​ ឈាម​ស្រស់ ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ ​ជា​ទី​ស្នេហា​​នៃ​យើង​។ សម្តេចអធិបតី​ នាយកមន្ត្រី បាន​គូស​បញ្ជាក់​ថា​៖​ ប្រវត្តិសាស្ត្រ​ច្បាស់​លាស់​ គឺ​ជា​កត្តា​ចម្បង​សម្រាប់​ទំនាក់​ទំនង​ រវាង​ប្រទេស​ និង​ប្រទេស​ ដូច​ដែល​ថ្នាក់​ដឹ​ក​នាំ​ នៃ​ប្រទេស​ទាំង​២ ​បាន​លើក​ឡើង​ជា​រឿយៗថា៖​ កម្ពុជា​ និង​វៀតណាម​ ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុ​ង​ការ​ដណ្ដើម​ឯក​រាជ្យ​ពី​របប​អាណា​និគម​ ដោយ​នៅ​ក្នុង​នោះ​ថ្នាក់​ដឹ​កនាំ​ និង​ប្រជាជន​កម្ពុជា​ ធ្លាប់​បាន​ជួយ​វៀតណាម​ នៅ​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រទេស​ ដែល​ឈាន​នាំ​ទៅ​ដល់​ការ​បង្រួប​បង្រួម​ជាតិ​ និង​អភិវឌ្ឍ​។ ដូច​គ្នា​នេះ​ដែរ​ ថ្នាក់​ដឹ​ក​នាំ​ និង​ប្រជាជន​វៀត​ណាម​ ក៏​ធ្លាប់​បាន​ជួយ​កម្ពុជា​នៅ​ក្នុង​បុព្វ​ហេតុ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត និង​ការ​កសាង​អភិវឌ្ឍ​ប្រទេស។​ នេះគឺ​ជា​សច្ចភាព​ នៃ​ប្រវត្តិសាស្ត្រ​ ដែល​ប្រជា​ជន​ នៃ​ប្រទេស​ទាំ​ង​២ ត្រូវ​ច​ង​ចាំ​ឲ្យ​បាន​ច្បាស់​លាស់​ ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ​ តាម​រយៈ​ការ​បក​ស្រាយ​ណា​មួយ​ ដែល​ពុំ​មាន​មូល​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ច្បាស់​លាស់​។ សម្តេចអធិបតី បាន​បន្ត​ទៀត​ថា​៖ សច្ច​ភាព​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បា​នកត់​ត្រា​ទុក​នៅ​ក្នុង​ទំព័រ​ប្រវត្តិ​សាស្ត្រ​ បាន​ត​ភ្ជាប់​ពី​ដំណាក់កាលមួយ​ទៅ​ដំណាក់​កាល​មួយ​ ដែល​បាន​កំណត់​ចែក​ចេញ​ជា​ដំណាក់​កាល​ធំៗ​ ចំនួន​៣ មាន​ជាអាទិ៍​ ៖

ដំណាក់​កាល​ទី ​១​ គឺ​ចាប់​ផ្តើម​ពី​ចលនា​តស៊ូនៅ​ក្នុ​ង​ដំណើរ​ឈា​នឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ថ្ងៃទី​២០ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៧,​ ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ នៃ​ចលនា​តស៊ូ​ប្រឆាំង​រើប​ម្រះ​ពី​របប​ដឹក​នាំ​របស់​ប៉ុល ​ពត​។ ចលនា​នេះ ​មាន​សម្តេច​តេជោ​ផ្ទាល់ ​និង​យុទ្ធមិត្ត​តិ​ច​តួច​ប៉ុណ្ណោះ ដោ​យ​ចេញ​ពី​តំបន់​កោះ​ថ្ម​ X16​ ព្រំដែន​វៀត​ណាម ​ឈាន​ទៅ​ការ​បង្កើត​កង​កម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា ​ឆ្នាំ​១៩៧៨ ​មាន​ឈ្មោះ​កាត់​ថា​ «ក១២៥» ដែល​ជា​អង្គ​ការ​ចាត់​តាំ​ងយោធា​ដំបូង​ និង​ការ​បង្កើត​អង្គ​ការ​ចាត់​តាំង​នយោបាយ​ដំបូង ​គឺ​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ២ ​ធ្នូ​ ១៩៧៨​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​, សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ​ជា ​ស៊ីម​ និងសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ឈាន​ទៅ​សម្រេច​ជ័យ​ជម្នះ​ ក្នុង​ការ​សង្គ្រោះ ​និង​រំដោះ​ប្រទេស​ជាតិ​ ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ​ពត ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩ ​។

ដំណាក់​កាល​ទី​ ២​ គឺ​ជា​ដំណាក់​កាល​ ​នៃ​ការ​ការ​ពា​រ ស្តារ​ និង​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ចេញ​​ពី​ចំណុច​សូន្យ,​ ដោយ​ដៃ​ម្ខាង​កាន់​អាវុធ​ការ​ពា​រ ទប់​ស្កាត់ ​ការ​ប៉ុន​ប៉​ងវិល​ត្រឡប់​មក​វិញ​ នៃ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត,​ ហើយ​ដៃ​ម្ខាង​ទៀត​ ខិត​ខំ​កសាង​ប្រទេស​ជាតិ​ រហូត​ឈាន​ដល់​ដំណាក់​កាល​ចរចា​ផង​ ប្រយុទ្ធ​ផង​រហូត​សម្រេច​បា​នកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ២៣ ​តុលា ​១៩៩១ ​និង​ឈាន​ដ​ល់កា​រដា​ក់ចេ​ញ​នូវ​នយោបាយ​ឈ្នះ-ឈ្នះ ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ និង​នាំ​មក​នូវ​សុខ​សន្តិភាព​ និង​ឯកភាព​ទឹក​ដី​ពេញ​លេញ​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​អស់​រយៈ​កាល​ជាង​ ៥០០​ឆ្នាំ​កន្លង​ទៅ​។​

ដំណាក់​កាល​ទី៣ ​គឺ​ជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ ដែល​មាន​លក្ខណៈ​ប្តូរ​ផ្តាច់​ក្នុង​ការ​ប្រឆាំង​ជា​មួយ​នឹង​បដិវត្តន៍​ពណ៌,​ ពោល​គឺ​ជា​ដំណាក់​កាល​ថែ​រក្សា​ និង​ការ​ពារ​សន្តិភាព ​ដែល​ជា​បុព្វ​បទ​ នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​ និង​ភាព​សុខដុមរមនា​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំ​ងមូល​ ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ ដែល​បាន​ម​ក​ពី​នយោបាយ​ឈ្នះ-ឈ្នះ ​របស់​ សម្តេចតេជោ

ជា​ចុង​ក្រោយ​ ​សម្តេច​មហា​បវរ​ធិបតី​ បាន​គោរព​ដឹ​ងគុ​ណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី ដែលបា​នចង្អុល​បង្ហាញ​ឱ្យ​កសាង​តំបន់​ប្រវត្តិសាស្ត្រ​នេះ​ ចេញ​ជា​រូប​រាង​ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អតីត​ប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ និ​ង​ការ​គាំទ្រ​ពី​សំណាក់ ​ឯកឧត្តម ​ជា​ សុផារ៉ា ​អតីត​ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ ​រួម​ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង ​ស្ថាប័ន ​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​រដ្ឋបាល ​ខេត្ត​ត្បូង​ឃ្មុំ​ ប្រជាជន ​និង​សប្បុរស​ជន​ជាតិ​-​អន្តរ​ជាតិ ​ដែល​តែងតែ​ជួយ​គាំទ្រ​ទៅ​តាម​សមត្ថ​កិច្ច​រៀងៗ​ខ្លួន។​ ​ទន្ទឹ​មនេះ​ សម្តេច​ធិបតី​ ក៏​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល ​និង​កង​ទ័ព​ប្រជាជន​វៀត​ណា​ម ដែល​បាន​គាំទ្រ​ដល់​ការ​កសាង​សមិទ្ធ​ផល​នានា​ សំដៅ​ប្រែ​ក្លាយ​តំបន់​សម​រភូមិទៅ​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ និង​ទៅ​ជា​ព្រំដែន​សន្តិភាព​មិត្តភាព ​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង