លោក​​ជំទាវ​​ ​ដាំ​ ដា​រី​នី ​ញ្ជើញជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ី​វិល​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ឆ្នាំ២០២៤ នៅ​សាល​ប្រជុំ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ ​ដាំ ដារីនី រដ្ឋ​លេខាធិកា​រ ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​កិច្ច​ការ​សម្ព័ន្ធ​មេត្រី​ភាព រវាង​អង្គភាព នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ជា​មួយ​នឹង​ស្ថាប័ន ​អង្គភាព​ស៊ីវិល បាន​អញ្ជើញ​ជា​អធិបតី​ ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ ដែល​មាន​ការ​ចូល​រួម​មក​ពី​បណ្តា​អង្គភាព​ចំណុះ​ក្រសួង​ការពារ​ជាតិ អគ្គ​បញ្ជាការ​ដ្ឋាន​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ទូទាំង​ក​ងយោធពល​ខេមរ​ភូមិន្ទ​។ កិច្ច​ប្រជុំ​រៀប​ចំ​ឡើង​ នៅ​ក្នុង​គោល​បំណង​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ តាម​បណ្ដា​អង្គភាព​ទូទាំង​កង​យោធ​ពលខេមរភូមិន្ទ​ នឹង​ពិនិត្យ​ពិភាក្សា​លើ​ការ​ងារ​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ សម្រាប់​ឆ្នាំ​២០២៤។

ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំ​លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ រដ្ឋលេខា​ធិការ​ ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ ប្រកប​ដោយ​គិត្តិបណ្ឌិត​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ អតីតនាយករដ្ឋមន្ត្រី ហើយ​នៅ​ក្នុ​ង​ពេល​បច្ចុប្បន្ន​នេះ​ រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹ​ក​នាំ​របស់​ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​បន្ត​គិត​គូរ​ និង​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ និង​លើក​ទឹក​ចិត្ត ​ឲ្យ​មាន​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ ជា​ពិសេស​នៅក្នុង​ដំណាក់​កាល​នេះ និ​​ង​តប​ទៅ​មុខ​។ ក្នុង​នោះ​ផង​ដែរ​ ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​ និង​អនុសាសន៍​ណែ​នាំ​របស់ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ផង​ដែរ​។​

លោក​ជំ​ទាវ​ នាយ​ឧត្តម​សេនីយ៍​ រដ្ឋលេខា​ធិការ​ បាន​បន្ថែម​ទៀត​ថា​៖ ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​កង​យោធ​​ពលខេមរ​ភូមិន្ទ​ ទោះ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​ កង​ទ័ព​បាន​បំពេញ​ភារៈកិច្ច​យ៉ាង​ម៉ឺង​ម៉ាត់​ នៅ​ក្នុង​ការ​ការ​ពារ​អធិបតេយ្យ​ភាព​ និ​ងបូរណភាព​ទឹក​ដី​ ក៏​ដូច​ជា​ការ​ចូល​រួម​ចំណែក​រក្សា​នូវ​ស្ថិរ​ភាព​ និង​សុខ​សន្តិភាព​ ជូន​ដល់​ប្រជាជន​កម្ពុជា​។ ហេតុ​នេះ​ស្មារតី​សាមគ្គី​ភាព​ និង​វប្បធម៌​ នៃ​ការ​ចែក​រំលែក​ស្រប​តាម​ទិស​ស្លោក​«សមរ​ភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ»​ ក្នុង​ឆ្នាំ​២០២៤​នេះ​ គឺ​មាន​អង្គភាព​ នៃ​កង​យោធ​ពលខេម​រភូមិន្ទ​មួយ​ចំនួន​ ទទួល​បាន​ការ​អនុញ្ញាត​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយស្ថាប័ន អង្គភាព​ស៊ីវិល។ លោក​ជំទាវ​នាយឧត្តម​សេនីយ៍ រដ្ឋ​លេខាធិការ​ បាន​បន្ត​ទៀត​ថា​៖ សម្រាប់​២០២៤នេះ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ សិក្ខា​សាលា​សម្ព័ន្ធ​មេត្រី​ភាព​ នឹ​ង​រៀប​ចំ​ឡើង​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​៥ ក្នុង​គោល​បំណង​សំខាន់​របស់​អង្គ​សិក្ខា​សាលា​នេះ​ គឺដើម្បី​បន្ត​លើក​ទឹ​កចិត្ត​ដល់​ទំនាក់​ទំន​ង​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ បន្ដ​ប្រពៃ​ណី​សិល្បៈ​ នៃ​ការ​ចែក​រំលែក​ នៃ​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ ឱ្យ​បាន​សកម្ម​ថែម​ទៀត​ ដើម្បី​ពង្រឹង​ និង​ពង្រីក​សមិទ្ធផល​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ និង​តម្រង់​ទិស​ឲ្យ​មាន​គុណ​ប្រយោជន៍ និង​ជា​យុទ្ធសាស្ត្រ​យូរ​អង្វែង​ បង្វែរ​ទិស​មួយ​ផ្នែក​ នៃ​ជំនួយ​សម្ព័ន្ធ​មេត្រី​ភាព​ ប្រើ​ទស្សន​វិស័យ​យូរ​អង្វែង​ ដូច​ជា​ការ​ស្ថាបនា​សំណង់​ អគារ​លេនដ្ឋាន​ អគារ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​។ រួម​គ្នា​ជា​មួយ​នឹង​ដៃគូសម្ព័ន្ធ​មេត្រី​ភាព​ ដែល​មាន​ស្រាប់​ សហការ​ផ្ដួច​ផ្ដើម​គម្រោង​អភិវឌ្ឍ​ន៍​ ដើម្បី​ទ្រ​ទ្រង់​ដល់​ជីវភាព​ និង​សុខុមាល​ភាព​ដល់​យោធិន​ គ្រួសារ​យោធិន​ និង​យោធិន​ត្រៀម​ចូល​និវត្ត​ន៍ បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ​ និង​ជំនាញ​បច្ចេកទេស​ ទៅ​ដល់​យោធិន ​គ្រួសារ​យោធិន​ និង​យោធិន​ត្រៀម​ចូល​និវត្ត​ន៍​ផង​ដែរ​​។ ចុង​បញ្ច​ប់​នៃ​កិច្ច​ប្រជុំ​ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍​ រដ្ឋលេខា​ធិការ ​ក៏​បាន​ដាក់​ចេញ​នូវ​ទិ​ស​ដៅ​មួយ​ចំនួន​ ដើម្បី​ឲ្យ​ក្រុម​ការងារ​អនុវត្ត​ ឲ្យ​បាន​ល្អ​ប្រសើរ ឆ្ពោះទៅ​ការ​រៀប​​ចំ​សិក្ខា​សាលា​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យផ្ទាល់​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​ ដែល​កំពុង​បន្ត​បេសក​កម្ម​រុក​រក​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង ​ដែល​បាត់​ដំណឹង
ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង
ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ
លោកជំទាវ ដាំ ដារីនី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៅយោធភូមិភាគទី៥ នាពេលខាងមុខ
ឯកឧត្តម ចាយ សាំងយុន អនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ  អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ