ប្រជុំបូកសរុបការងារខែឧសភា និងលើកទិសដៅសម្រាប់អនុវត្តបន្តខែមិថុនា ឆ្នាំ២០២៤ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​នៅ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងារ​ខែ​ឧសភា ​និង​លើក​ទិ​ស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ខែ​មិថុនា ​ឆ្នាំ​២០២៤ ​ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ចាយ សាំង​យុន​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ។​

       ក្នុង​របាយ​ការណ៍​បូក​សរុប ​ការងារ​ដែល​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​វិវឌ្ឍន៍​រីក​ចម្រើន​ថ្មីៗ ​ក្នុង​ខែ​ឧសភា​កន្ល​ង​មក​ ដែល​កងយោធ​ពល​ខេមរភូមិន្ទ​យើង​បាន​ចូល​រួម​បំពេញ​ភារៈ​កិច្ច​ សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។​ ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​ការងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ ​ស្ថិរភាព​ សណ្ដាប់​ធ្នាប់​សាធារណៈ ​ដែល​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ ​ក៏ដូ​ចជា​កង​រាជ​អាវុធ​ហត្ថ​ខិ​តខំ​ពុះពារ​សម្រេច​បាន​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​ទៅ ​ក្រោម​កិច្ច​សហការ​ជា​មួយ​កម្លាំង​មាន​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​ភាព​កិច្ច​ការពារ​ជាតិ​ ការពារ​ប្រជា​ជន​។​ នៅ​ក្នុង​ខែ​ឧសភា​នេះ ​កង​យោធ​ពលខេមរ​ភូមិន្ទ​ បាន​បន្ត​ធ្វើ​លំហាត់​នាគ​មាស ​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ទាំង​ជើង​គោក​ និង​ជើង​ទឹ​ក​។ បាន​ពង្រឹង​កិច្ច​ការ​ការពារ​ជាតិ​ លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ និង​ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍ ​និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ ​នៅ​តាម​តំបន់​ព្រំដែន ​និង​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បា​ប់​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង​។​

        កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម​ ការ​ពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ធ្វើ​ការ​បង្ការ​ទប់​ស្កាត់ ​និង​បង្ក្រាប​សកម្មភាព​បទ​ល្មើស​គ្រប់​ប្រភេទ ​ភាព​អនាធិប​តេយ្យ​ផ្សេងៗ ​និង​សហការ​ចូល​រួម​ការពារ​សន្តិសុខ ​សុវត្ថិភាព​ជូន​ប្រមុខ​រា​ជរដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ គណៈ​ប្រតិភូ​ជាតិ​ អន្តរជាតិ​នានា ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ ព្រម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប​សកម្មភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​។​ បណ្ដា​ស្ថាប័ន​អង្គភាព​ទូទាំង​កង​យោធ​ពលខេម​រ​ភូមិន្ទ ​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​ សកម្មភាព​ការ​ងារ​របស់​ខ្លួន ​និង​បាន​បន្ត​អនុវត្ត​ការ​ងារ​ហ្វឹក​ហ្វឺន​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោបាយ ​និង​ការ​ងារ​សតិ​អារម្មណ៍​កង​ទ័ព​។​ ការ​ងារ​កសាង​បែប​បទ​យោធិន​ចូល​និវត្តន៍ ​និង​ប្រភេទ​២ ​ការ​ងារ​កសាង​ច្បាប់ ​និង​លិខិត​ប​ទដ្ឋាន​ផ្សេងៗ ​ការ​ងារ​ធានា​ភ័ស្តុភារ​-​ហិរញ្ញវត្ថុ ​ការ​ងា​រធានា​គ្រឿង​បំពាក់ ​សម្ភារៈ​បច្ចេក​ទេស​ កែ​ច្នៃ ​ជួស​ជុល​ថែ​ទាំ​លើក​កម្ពស់​សុវត្ថិភាព​ គុណ​ភាព​គ្រឿង​បំពាក់ ​ការ​ងារ​សុខា​ភិបាល​ បាន​លើក​កម្ពស់​សុខុមាលភា​ព។​ ​បាន​គ្រប់​គ្រង​ និង​ធានា​ដល់​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​បញ្ជូន​សារ​ ការ​ងារ​កសាង​បណ្ដាញ​ផ្លូវ​គមនាគមន៍​ ស្ពាន​ លូ ​និង​សំណង់​ផ្សេងៗ​ក្នុង​កង​ទ័ព ​បាន​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពលខេម​រ​ភូមិន្ទ​ ធ្វើ​ការងារ​ល្អ​លើ​ទំនាក់​ទំន​ង កិច្ច​សហប្រតិបត្តិការ​យោធា​ ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​និង​លើ​សកល​លោក​។​ ការ​ងារ​កសាង ​និង​ដំណើរការ​វិមាន​ឈ្នះឈ្នះ ​និង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​បន្ត​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​ការងារ​មួយ​ចំនួន​ទៀត​ដោយ​បាន​សម្រេច​នូវ​លទ្ធផល​ល្អ​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យផ្ទាល់​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​ ដែល​កំពុង​បន្ត​បេសក​កម្ម​រុក​រក​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង ​ដែល​បាត់​ដំណឹង
ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង
ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ
លោកជំទាវ ដាំ ដារីនី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៅយោធភូមិភាគទី៥ នាពេលខាងមុខ
ឯកឧត្តម ចាយ សាំងយុន អនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ  អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ