កិច្ចប្រជុំ​ត្រៀម​ទទួល​គណៈ​ប្រតិភូ​ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ ឆ្នាំ២០២៤ ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​ត្រៀម​ទទួល​គណៈ​ប្រតិភូ​ ដឹក​នាំ​ដោយ​ ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅថ្ងៃ​ទី​០៤ ខែ​មិថុនា​ ឆ្នាំ២០២៤​ ខា​​ង​មុខ​នេះ។ ​កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯក​ ខៀវ ឆេន រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​នាយក​ខុទ្ទកាល័យ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អស់​លោក​ លោក​ស្រី​ ដែល​មាន​ភារៈ​កិច្ច​ពាក់​ព័ន្ធ​ ចូល​រួម​ការ​ទទួល​គណៈ​ប្រតិភូ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​៖ នេះ​គឺ​ជា​លើក​ទី​២ ដែល​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ ក្រសួង​ការ​ពារ​ជាតិ​ ដឹក​នាំ​ដោយ ​ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ដែល​នឹង​អញ្ជើញ​មក​បំពេញទស្សន​កិច្ច​ នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បន្ទាប់​ពី​លើក​ទី​១ ដែល​ឯកឧត្តម​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ការ​ពារ​ជាតិ​អាមេរិក​ មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ដែល​បានប្រារព្ធឡើង​នៅ​ទី​រួម​ខេត្ត​សៀម​រាប​ ដែល​កា​ល​នោះ​កម្ពុជា​បាន​ទទួល​ធ្វើ​ជាម្ចា​ស់ផ្ទះ​ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក។​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ​ក្រសួង​ការ​ពារ​ជាតិ​ ដែលដឹក​​​នាំ​​ដោយ​ ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ដែល​នឹង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុ​ជា​នា​ពេល​ខាង​មុខ​នេះ​ គឺ​នាំ​មក​នូវ​ការ​ពង្រឹង​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​២ ពិសេស​រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-អាមេរិក ឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​។ ការ​ធ្វើ​នៅ​កម្ម​វិធី​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​នេះ​ គឺ​មាន​ការ​ចូល​រួម​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​, ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ជា​មួយ​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និងជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ ឯកឧត្តម ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ផង​ដែរ​។

លើក​ឡើង​ក្នុង​ឱកាស​នោះ​ ឧត្តម​សេនីយ៍​ឯក ខៀវ ឆេន បាន​ផ្ដាំ​ផ្ញើ​ក្នុង​អង្គ​ប្រជុំ​ ចំពោះ​គណៈ​កម្មការ​ ដែល​ទទួល​ខុស​ត្រូវ​តាម​ផ្នែក​នីមួយៗ ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​ទទួល​គណៈ​ប្រតិភូ ដឹក​នាំ​ដោយ​ ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ត្រូវ​អនុវត្ត​ទៅ​តាម​កម្ម​វិធី​ដែល​បាន​គ្រោង​ទុក​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំពោះ​ភារៈកិច្ច​ខ្លួន​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ម​វិធី​នេះ​ប្រព្រឹត្តដោយ​រលូន​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ១៩៧៧-ថ្ងៃទី២០ មិថុនា ២០២៤  និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
លោក​​ជំទាវ​​ ​ដាំ​ ដា​រី​នី ​ញ្ជើញជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ី​វិល​
ជំនួបពិភាក្សាការងាររវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក
ឯកឧត្តម ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា)