ឯកឧត្តម ភួង ស៊ីផាន អញ្ជើញផ្តល់បាឋកថា ស្តីពីការផ្តល់ទស្សនទាន អំពីវិស័យចាត់តាំងកងទ័ពតាមដំណាក់កាលនីមួយៗ និងគោលការណ៍ នៃការដឹកនាំបញ្ជារបស់នាយទាហាន ដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៤

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋ​បាល​ នៃ​កង​យោ​ធពល​ខេមរ​ភូមិន្ទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០២៤ បាន​រៀប​ចំ​កម្ម​វិធី​បា​ឋក​ថា​ ស្ដី​ពី​ការផ្ដល់​ទស្ស​ន​ទាន​អំពី​វិស័យ​ចាត់​តាំង​កង​ទ័ព​តាម​ដំណាក់​កាល​នីមួយ​ៗ និង​គោល​ការណ៍​ នៃ​ការ​ដឹក​នាំ​បញ្ជា​របស់​នាយ​ទាហាន ដល់​សិក្ខា​កាម​វគ្គ​បណ្ដុះ​បណ្ដាល​ការ​ងាររដ្ឋបាល​ ជំនាន់​ទី​៤ ឆ្នាំ​២០២៤ ចំនួន​២១៤នាក់ ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ភួង ស៊ីផាន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​។

យោង​តាម​របាយ​ការណ៍​របស់​ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ ហៀ ហ៊ីន​ នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ឲ្យ​ដឹង​ថា​៖ ដោយ​យោង​ទៅ​លើ​លិខិត​បទ​ដ្ឋាន ​ជា​ពិសេស​ផ្អែក​ទៅ​លើ ​ក្រប​ខ័ណ្ឌ​គុណ​វឌ្ឍន៍​ជាតិ​ នៃ​កម្ពុជា​ មជ្ឈម​ណ្ឌល​បាន​រៀប​ចំ​ផែន​ការ​បណ្តុះ​បណ្តាល​ ដោយ​យក​កម្ម​វិធី​បណ្ដុះ​បណ្ដាល​តាម​ប្រព័ន្ធ​ក្រេឌីត​ គិត​រយៈ​ពេល​សិក្សា​ ១៥​ម៉ោង​ ស្មើ​១​ក្រេឌីត​ តាម​ក្រប​ខ័ណ្ឌ​គុណ​វឌ្ឍន៍​ជាតិ​​បណ្តុះ​បណ្តា​ល​៦០​ក្រេឌីត​ ចេញ​ដោយ​សញ្ញា​បត្រ ឬ​បរិញ្ញាបត្រ​រង ច្រក​សិក្សា​ដើម្បី​ទទួល​បាន​គុណវឌ្ឍន៍​កម្រិត​សញ្ញា​បត្រ​ ឬ​បរិញ្ញាបត្រ​រ​ង​នេះ​ បេក្ខជន​ទូទៅ​ត្រូវ​រៀន​ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ប្រឡង​ធ្លាក់​ឬ​ជាប់​សញ្ញាបត្រ​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​បី​កម្រិត​បួន​ វិញ្ញា​បន​បត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ ឬ​សញ្ញា​បត្រ​ដែល​មាន​តម្លៃ​ស្មើ​។​ យោង​ទៅ​លើ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ លក្ខ​ខណ្ឌ​ជ្រើស​រើស​យោធិនមកសិក្សា និង​ខ្លឹម​សារ​ហ្វឹកហ្វឺន​របស់​មជ្ឈមណ្ឌល​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ហៀ ហ៊ីន​ ក៏​បាន​សំណូម​ពរ​ មេត្តា​ជួយ​សម្រួ​លលើការ​ងារ​បណ្តុះ​បណ្តាល​បច្ចុប្បន្ន ​ជា​កម្រិ​​ត​សញ្ញាបត្រ ឬ​បរិញ្ញាបត្រ​រង​ ហើយ​មជ្ឈមណ្ឌល​ និង​មាន​ទិស​ដៅ​បន្ត​ទៅ​រក​ការ​បណ្តុះ​បណ្តាល​កម្រិត​បរិញ្ញាបត្រ​បន្ថែ​ម​ទៀត​ ជាក់​ស្ដែង​នេះ​ កំពុង​សិក្សា​ជា​មួយ​នឹង​បណ្ដា​សាកល​វិទ្យាល័យ​ស៊ី​វិល​ផ្សេង​ៗ​ទៀត​ រួម​ទាំង​មានកិច្ច​សហការ​ជា​មួយ​គ្នា​លើ​ការ​ផ្ទេរ​ក្រេឌីត​បន្ត​យក​បរិញ្ញាបត្រ​ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់។

​ នា​​ឱកាស​​នោះ​ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ភួង​ ស៊ី​ផាន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​​ថា​៖ នាយ​ទាហាន​ត្រូវ​យល់​ច្បាស់​អំពី​គោល​ការណ៍​យុទ្ធ​វិធី​ ប្រមូល​ព័ត៌មានកម្លាំង​មិត្ត​ ជុំ​វិញ​សភាព​ការណ៍​ក្នុង​ និង​ក្រៅ​ប្រទេស​ គោល​ការណ៍​ខ្លី​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ច្រើន​ កសាង​​ធន់ធាន​មនុស្ស​ជា​កត្តា​កំណត់​ មាន​ប្រាំ​ថ្នាក់​សម្រាប់​នាយ​ទាហាន​។ ឯកឧត្តម ភួង ស៊ីផាន បាន​បន្ត​ថា​៖ ការ​ពង្រឹង​ការ​ងារ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដា​ល​នាយ​ទាហាន​តាម​កម្រិ​ត​យល់​ដឹង​ ឲ្យ​ស្រប​តាម​ផែន​ការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ បន្ត​អនុវត្ត​លើ​ការ​ងារ​គ្រប់​គ្រង​សម្ភារៈ​បំពាក់​ក្នុង​អង្គភាព​ ការ​រៀន​សូត្រ​ចាប់​ពី​ថ្នាក់​យុទ្ធជន​ រហូត​ដល់​ថ្នាក់​នាយ​ទាហាន​គ្រប់​ជាន់​ថ្នាក់​ ទាហាន​ត្រូវ​តែ​ដឹង​សមត្ថភាព​យល់​ដឹង​បន្ថែម​ ដើម្បី​ស្រប​តាម​សភាព​ការណ៍​បច្ចុប្បន្ន។​ នាយ​ទាហាន​ទាំង​អស់​ត្រូវ​មាន​សមត្ថភាព​ចំណេះ​ដឹង​កាយ​សម្បទា​រឹង​មាំ​ មាន​សីលធម៌ ការ​ដឹក​នាំ​របស់​នាយ​ទាហាន​ថ្នាក់​យុទ្ធ​សាស្ត្រ​ ថ្នាក់​យុទ្ធ​ការ​ ថ្នាក់​ភូមិ​ភាគ​ ថ្នាក់​កង​ពល​ធំ​ កង​ពល​តូច​ រហូត​ដល់​វរសេនាធំ​ កងអនុសេនា​ធំ​ និង​កង​អនុសេនា​តូច ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ១៩៧៧-ថ្ងៃទី២០ មិថុនា ២០២៤  និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
លោក​​ជំទាវ​​ ​ដាំ​ ដា​រី​នី ​ញ្ជើញជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ី​វិល​
ជំនួបពិភាក្សាការងាររវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក
ឯកឧត្តម ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា)