នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​បំពាក់​ឋានន្តរ​ស័ក្តិ ​នាយ​ឧត្តម​សេនីយ៍ ឧត្តមសេនីយ៍ឯក ដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ ខភម ​ចំនួន​១៥​​រូប​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ក្រសួង​ការ​ពារ​ជាតិ ​នា​រសៀល​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤ ​​​បានប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ នាយ​ឧត្តម​សេនីយ៍ ​ដល់​នាយ​ទាហាន​ថ្នាក់​ឧត្តម​សេនីយ៍​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន​១៥​​រូប​ ស្ថិ​ត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​

នៅក្នុង​ព្រះ​រាជ​ក្រឹត្យ​ ឡាយ​ព្រហស្បត្តិ៍​របស់​ព្រះ​មហាក្សត្រ​ ដែល​អាន​ដោយ ​នាយ​ឧត្តម​សេនីយ៍ មាស សំអុល អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​និង​ជា​នាយក​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រកាស​តម្លើង​ឋានន្តរសក្តិ​  នាយ​ឧត្តម​សេនីយ៍ ​ឧត្តម​សេនីយ៍​ឯក​ ដល់នាយ​ទាហាន​ថ្នាក់​ឧត្តម​សេនីយ៍ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន​១៥​រូប​ ក្នុ​ងនោះ​នាយ​ឧត្តម​សេនីយ៍​ មាន​ ៨ ​រូប​ រួ​ម​មាន​៖  ១.ឧត្តម​សេនីយ៍​ឯក​ ហេង បូរិន, ២.ឧត្តម​សេនីយ៍​ឯក​ សំរិទ្ធ ហ៊ុន, ៣.ឧត្តម​សេនីយ៍​ឯក​ ចាប វ៉ានី, ៤.ឧត្តមសេនីយ៍​ឯក​ មិន នឹម, ៥.ឧត្តមសេនីយ៍ឯក ខឹម ជាសាខឿន, ៦.​ឧត្តម​សេនីយ៍​ឯក​ ចាប ភក្តី, ៧.​ឧត្តម​សេនីយ៍​ឯក​ នុច ថន និង ៨.ឧត្តម​សេនីយ៍​ឯក​ វ៉ា ប៉ោអ៊ាន។ និង​បាន​ប្រកាស​ និង​បំពាក់​ឋានន្តរ​សក្តិ​​ជូន​ដល់​នាយ​ទាហាន​​ ថ្នាក់​ឧត្តម​សេនីយ៍​ឯក​ ចំនួន​ ៧រូ​ប​ទៀត​ផង​ដែរ​។

​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ មាស សំអុល អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​និង​ជា​នាយក​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការ​ពារ​ជាតិ

ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ ​ឯកឧត្តម​ រដ្ឋលេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ដែល​ត្រូវ​បាន​ព្រះ​ករុណា ​ព្រះ​បាទ​សម្តេចព្រះ​បរម​នាថ​នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​ទីគោរព​សក្កា​រៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ត្រាស់​បង្គាប់​តម្លើង​ឋានន្តរសក្តិ​ នាយ​ឧត្តម​សេនីយ ​ឧត្តម​សេនីយ៍​ឯក​ នា​ពេល​នេះ ​គឺ​ជា​សក្ខី​ភាព​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ បម្រើ​ជាតិ​មាតុ​ភូមិ ​កង​ទ័ព ​និង​ប្រជាជន​កម្ពុជា​ ស្រប​តាម​ផែន​ការ​កែ​ទម្រង់​ ខ.ភ.ម​ កម្ម​វិធី​នយោ​បាយ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី ១ ​ដែល​ជា​ឆ្នាំ​ដំបូង​របស់​រាជ​រដ្ឋាភិបាល ​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​។​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ក៏​បានថ្លែងនូវការកោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនៈ​ការ​ងារ​របស់​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ បណ្តា​ប្រភេទ​ទ័ព​ជំនាញ ​និង​គ្រប់​កង​ឯក​ភាព​នៃ​ខ.ភ.ម​។ ​​ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖ ទោះបី​បច្ចុប្បន្ន​នេះ​ ស្ថិត​ក្នុង​កាលៈ​ទេសៈ​ ដែល​សភាព​ការណ៍​នៅ​ក្នុង​តំបន់ ​និង​ពិភព​លោក ​មាន​ការវិវត្តន៍​កាន់​តែ​ស្មុគ​ស្មាញ​តាន​តឹង​ និង​ប្រកប​ដោយ​ភាព​បត់​បែន​យ៉ាង​ណា​ក្តី​ ក៏​ខ.ភ.ម​ បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ថែ​រក្សា​ស្ថាន​ភាព​ សភាព​ការណ៍​ទូទៅ​របស់​កម្ពុជា​ នៅ​តែ​មាន​ភាព​វិជ្ជមាន ​ដែល​បង្ក​ភាព​អនុ​គ្រោះ​សម្រាប់​យើង​ បន្ត​ទៅ​សម្រេច​សមិទ្ធ​ផល​ថ្មីៗ​ថែម​ទៀត​ ក្នុង​ការ​រក្សា​សន្តិភាព ​និង​ការ​អភិវឌ្ឍ​មាតុ​ភូមិ​។​ ហើយ​យើង​នៅ​តែ​រក្សា​ការ​ពារ​បាន​យ៉ាង​រឹង​មាំ​នូវ​សន្តិភាព​ ស្ថេរភាព​នយោ​បាយ​ និង​ធានា​បាន​នូវ​ដំណើរ​ការ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ និង​បាន​ធ្វើ​ការ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ព្រំ​ដែន​គោក ​ទឹក ​និង​អាកាស ​សំដៅ​ការ​ពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹក​ដី​ នៃ​មាតុ​ភូមិ​។​ ខ.ភ.ម ​បាន​ចូល​រួម​កសាង​អភិវឌ្ឍ​នៅ​តំបន់​ព្រំ​ដែន​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ត​ភ្ជាប់​តំបន់​ព្រំ​ដែន​មក​កាន់​តំបន់​ខាង​ក្នុង​ផ្ទៃ​ប្រទេស​ សម្រាប់​បម្រើ​ឲ្យ​ខឿន​ការ​ពារ​ជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ឯកឧត្ត​ម នាយ​ឧត្តម​សេនីយ៍ ​ឧត្តម​សេនីយ៍​ឯក ​ជា​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋលេខា​ធិការ​ បន្ត​ជួយ​ដឹក​នាំ​គ្រប់​គ្រង​ក្រសួង​ការ​ពារ​ជាតិ​ឲ្យ​កាន់​តែ​ជោគ​ជ័យ​ថែម​ទៀត ​និង​បាន​ផ្តាំ​ផ្ញើ​ដល់​ថ្នាក់​ដឹក​នាំ​ជួរ​មេ​បញ្ជាការ​នៅ​គ្រប់​កង​ឯកភាព​​នៃ ​ខ.ភ.ម​ ទាំង​អស់​ បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់​ នូវ​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេ​ច​ធិបតី ​នាយក​រដ្ឋមន្ត្រី ​នៅ​លើ​ការ​បង្ការ ​និង​ទប់​ស្កាត់​ឲ្យ​បាន​ដាច់​ខាត​អំពី​បញ្ហា​គ្រឿង​ញៀន ​ចូល​មក​ក្នុង​ជួរ​កង​ទ័ព​ ពិសេស​ចូល​រួម​រក្សា ​ការ​លាក់​ការណ៍សំងាត់​របស់​កង​ទ័ព​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ១៩៧៧-ថ្ងៃទី២០ មិថុនា ២០២៤  និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
លោក​​ជំទាវ​​ ​ដាំ​ ដា​រី​នី ​ញ្ជើញជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ី​វិល​
ជំនួបពិភាក្សាការងាររវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក
ឯកឧត្តម ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា)