ថ្ងៃនេះជា ថ្ងៃទី១៤៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
ម៉ោង ២០:៣១នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់ទៀត ដែលជាគ្រាប់ទី៣ហើយ នៅភូមិសាស្ត្រសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ម៉ោង ២០:០០នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់ទៀត នៅភូមិសាស្ត្រ ផ្លូវលេខ៥៨ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ម៉ោង ១៩:៣០នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១គ្រាប់នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នៅម៉ោង ១៦:១០នាទី យោធាថៃបានធ្វើការបាញ់ផ្លោងចូលទីតាំងប្រជាជនស៊ីវិលកម្ពុជាចំនួន១០គ្រាប់ ក្នុងភូមិសាស្រ្តក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖នៅម៉ោង ១៥:២៥នាទី យោធាថៃបានធ្វើការបាញ់ជាច្រើនគ្រាប់ ចូលក្នុងភូមិសាស្រ្ត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ម៉ោង ១៤:០៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១គ្រាប់ទៀតចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
យោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ ចាប់ពីម៉ោង ១០:៣៨នាទី ដល់ម៉ោង ១០:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ចូលភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ចន្លោះពីម៉ោង៦ល្ងាចថ្ងៃទី២២ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់កាំភ្លើងធំ និងយន្តហោះទម្លាក់គ្រាប់បែក ចូលក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋស៊ីវិលចំនួន៧ខ្នង