ឯកឧត្តម ទៀ ​សីហា ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​នៅ​ទីក្រុង​ហ្លួង​ព្រះ​បាង ​ប្រទេស​ឡាវ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយ​ឧត្ត​ម​សេនីយ៍​ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ឡាវ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) និងកិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបកនាយកមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អម​ដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​០៤ ដល់ថ្ងៃ​ទី​០៦ ខែមីនា​ ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។​

កិច្ច​ប្រជុំ​ចង្អៀត​ ​រដ្ឋមន្ត្រី​​ការពារ​ជា​តិ​​អាស៊ាន​ឆ្នាំ​២០២៤ បាន​ប្រព្រឹត្តិ​ទៅ​​ក្រោ​ម​​មូល​បទ​ អាស៊ាន​រួម​គ្នា​ ដើម្បី​សន្តិភាព​ សន្តិសុខ និង​ភាព​ធន់ ​នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​នា​ឱកាស​នោះ​ បណ្ដា​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​ ស្ដី​ពី​ទំនាក់​ទំនង​ខាងក្រៅ​របស់​អាស៊ាន​ជា​មួយ​ដៃគូ​ខាង​ក្រៅ​ ការ​គិត​គូរ​លើ​ការ​ពង្រឹង​ឯកភាព​ និង​មជ្ឈភាព​អាស៊ាន​ និង​ការ​ធ្វើ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​នូវ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្ដែង​ ក្រោម​យន្ត​ការ​​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus ) ដែលមានស្រាប់។ ​ជា​មួយ​គ្នា​នោះ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​ស្ដី​ពី​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ផល​ប្រយោជន៍​ និង​ក្ដី​បារម្ភ​ផង​ដែរ​។

ថ្លែងក្នុ​ង​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​បញ្ជាក់​ថា​៖ ការ​បែង​ចែក​ភូមិ​សាស្ត្រ​នយោបាយ​ គឺ​ជា​កត្តា​រួម​ចំណែក​ឲ្យ​មាន​អសន្តិសុខ​សកល​លោក​ បង្កឲ្យកើត​មាន​ជម្លោះ​ថ្មីៗ ហើយ​ធ្វើ​ឲ្យ​ការ​ស្វែង​រ​កដំណោះ​ស្រាយ​កាន់​តែ​ពិបាក​​ ការកើន​ឡើង ​​នៃភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ​ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភា​ព​រួម​គ្នា​របស់​យើង​ ក្នុង​ការ​ឆ្លើយ​តប​រួម​គ្នា​ចំពោះ​បញ្ហា​ប្រឈម​ធំៗ​ ដែល​យើង​អាច​នឹង​ជួប​ប្រទះ​។ ក្នុ​ង​ន័​យ​នេះ​យើង​ចាំ​បាច់​ត្រូ​វ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម ដើម្បី​​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​ជា​ពហុភាគី​ និង​ដោះ​ស្រាយ​នូវ​ការ​បោក​បក់​ នៃ​ភូមិ​សាស្ត្រ​នយោបាយ​។ ឯកឧត្តម បានសម្តែងនូវជំនឿជឿជាក់ថា៖ អាស៊ានគឺសក្តិសមជាស្ពានជួយលើបញ្ហានោះ។ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus)ជាវេទិកាតែមួយគត់ ដែលប្រទេសមហាអំណាចចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នាឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមរួម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានសម្តែងក្តីរំភើប ដោយបណ្តាប្រទេសមិនមែនបូក និងដៃគូខាងក្រៅជាច្រើនមានការចាប់អារម្មណ៍ចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ADMM និងADMM-បូក។ ដៃគូខាងក្រៅមួយចំនួនបានបន្តដាក់ពាក្យស្នើសុំជាអ្នកសង្កេតការណ៍របស់ក្រុមការងារជំនាញ ADMM-បូក ដោយសារតែភាពជោគជ័យរបស់កម្មវិធីសង្កេតការណ៍នេះ នៅក្នុងកិច្ចប្រជុំកន្លងទៅ ហើយប្រទេសខ្លះថែមទាំងបានដាក់ពាក្យស្នើសុំជាសមាជិកពេញសិទ្ធិ ADMM-បូកថែមទៀតផង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា៖ ការកើនចំណាប់អារម្មណ៍នេះ ជាសក្ខីកម្មមួយដែល ADMM និង ADMM-បូក ជាវេទិកាមានប្រសិទ្ធិភាព សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់។ ក្នុងនាមជាសហប្រធាន នៃក្រុមការងារជំនាញ ស្តីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន កម្ពុជានឹងធ្វើការរួមគ្នាជាមួយអូស្ត្រាលី និង   បណ្តាប្រទេស ADMM-បូក ទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយបញ្ចូលនូវរបៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខ និងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីការងាររបស់ក្រុមការងារជំនាញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែង សេចក្តីសង្ឃឹមថា៖ នឹងមានឱកាសរៀបចំ លំហាត់រួមគ្នា ជាមួយនឹងក្រុមការងារជំនាញណាមួយ ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពអន្តរប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ក្នុងចំណោមកងទ័ពរបស់យើង ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង