ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        បន្ទាប់​ពី​បាន​ដំណើរការ​ធ្វើការ​ពិភាក្សា​អស់​រយៈ​ពេល​ពេញ ​១​ថ្ងៃ ​សិក្ខា​សាលា​ដក​ពិសោធន៍​លើ​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​អង្គភាព​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ជា​មួយ​ស្ថាប័ន​ អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​៣​ ក្រោម​ប្រធាន​បទ ​«សម្ព័ន្ធមេត្រីភាព​រួម​ចំណែក​​ការ​ពារ​ជាតិ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍» ត្រូវ​បាន​ប្រារព្ធ​ពិធី​បិទ ​នៅ​រសៀល ​ថ្ងៃទី​០៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​ដែល​អង្គ​សិក្ខា​សាលា​នេះ ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សណ្ឋាគារ​សុខា ​ខេត្ត​ព្រះ​សីហនុ​។ 

ក្នុងឱកាស​នោះ បន្ទាប់​ពី​លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ ​ដាំ ដារីនី រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សម្រប​សម្រួល​កិច្ចការ​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​អង្គភាព​ខភម ​ជា​មួយ​ស្ថាប័ន អង្គភាព​ស៊ីវិល ​ឡើង​អាន​របាយ​ការណ៍​បូក​សរុប​អង្គសិក្ខា​សាលា​រួច​មក​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះ ​ឯកឧត្តម​ លោក​ជំទាវ​ អ្នក​ឧកញ៉ា ​លោក​ឧកញ៉ា ​អស់​លោក ​លោក​ស្រី ​តំណាង​ស្ថាប័ន ​អង្គភាព​របស់​រដ្ឋ ​និង​វិស័យ​ឯកជន ​សប្បុរស​ជន​នានា និ​ង ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​កម្មវិធី​សិក្​ខាសាលា​ ដ៏​មាន​សារសំខាន់នេះ​ ជា​ពិសេស ​ចំពោះដៃ​គូស​ម្ព័ន្ធ​មេត្រី​ភាព​ដែល​ជានិច្ចកាល ​នៅ​តែបន្ត​យក​ចិត្ត​ទុក​ដាក់​ ចូល​រួម​សហកា​រ​ជួយ​ឧបត្ថម្ភ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ ប​ង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​សាមគ្គី​ជាតិ​រឹង​មាំ ​ស្រប​តាម​ពាក្យ​ស្លោក ​«ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ​ស្គាល់​មិត្តល្អ​ក្នុង​គ្រាលំបាក​»។

​         ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ចាត់​ទុក ​ការងារ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ ដែល​បាន​ប្រារព្ធ​ធ្វើសិក្ខា​សាលា​រយៈពេល​មួយ​ថ្ងៃ​ពេញ​នេះ ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ឆ្លើយ​តប​ទៅ​នឹង​វិធាន​ការ​យុទ្ធសាស្ត្រ​នានា​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ ​នៃ​រដ្ឋសភាព​ ដែល​បាន​ដាក់​ចេញ ​ក្នុង​ស្ថាន​ភាព​ នៃតម្រូវ​ការជា​ក់​ស្តែង​របស់​ប្រទេស​ជាតិ ​ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ឧត្តម​ប្រយោជន៍​ និង​សាមគ្គីជាតិ​ខ្ពស់​។ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់​ថា៖ ​អង្គសិក្ខា​សាលា​សម្រេច​បាន​ថ្ងៃ​នេះ ​ពិតជា​នឹង​ត្រូវ​យក​ទៅ​អនុវត្តជា​គំរូនៅ​ទូទាំង​ប្រទេស ​បាន​ចំ​គោល​ដៅ និងគោល​បំណង​ដែល​យើង​ចង់​បាន​ ហើយ​ឯកឧត្តម ​ឧបយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​សង្ឃឹម​ថា៖​ លទ្ធផល​ជា​ផ្លែផ្កាឆ្លើយ​តប ​ប្រកប​ដោយភាព​ស័ក្ដិសិទ្ធ​ ដើម្បី​ធានា​ដល់​ចីរភាព​ នៃ​ការ​អភិវឌ្ឍលើ​វិស័យ​ការពារ​ជាតិ។​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ​ទៀ សីហា បា​ន​ជំរុញ​អោយ​យក​ចិត្តទុកដាក់​ដល់​ការងារ​សម្ព័ន្ធ​មេត្រី​ភាព​ ដោយ​ផ្តោត​លើ​ការ​អនុវត្ត ​កម្មវិធី​ គម្រោង​និង​សកម្មភាព​ទាំង​ឡាយ ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​ នៅ​ក្នុង​យន្ត​ការ​រយៈ​ពេល​វែង ​ធ្វើ​ឱ្យមាន​វឌ្ឍនភាព​ក្នុង​ទស្សន​វិស័យ​បម្រើ​ឱ្យសមត្ថភាព ​វិជ្ជាជីវៈ​ដល់​សហគមន៍ ​គ្រួសារ​កង​ទ័ព ​ជា​ពិសេស ​យោធិន​ត្រៀម​ចូល​និវត្តន៍​ ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង ​ដែល​នឹង​អាច​ជួយ​រួម​ចំណែក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ផង​ និង​ចូល​រួម​បង្កើន​ផលិត​ភាពក្នុង​សង្គម ​ក៏​ដូច​ជា​ការចូ​ល​រួម​អភិវឌ្ឍ ​សេដ្ឋកិច្ច​ជាតិ​ផង​ ៕ 

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យផ្ទាល់​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​ ដែល​កំពុង​បន្ត​បេសក​កម្ម​រុក​រក​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង ​ដែល​បាត់​ដំណឹង
ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង
ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ
លោកជំទាវ ដាំ ដារីនី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៅយោធភូមិភាគទី៥ នាពេលខាងមុខ
ឯកឧត្តម ចាយ សាំងយុន អនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ  អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ