រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ហ្គា​ណា(​Ghana) ​បង្ហាញ​បំណង​ច​ង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​សិក្ខា​កាម​យោធា​ រវាង​ប្រទេស​ទាំង​ពីរ ​កម្ពុជា-​ហ្គាណា ​ក្នុង​ការ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​វិស័យ​កង​ទ័ព

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       រសៀល​ថ្ងៃ​ទី០៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ ក្នុង​ឱកាស​ដឹក​នាំ​ប្រតិភូ​ចូល​រួម ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី ​៧​ នៅ​ទីក្រុង ​អាក្រា​ (ACCRA) សាធារណ​រដ្ឋ​ហ្គាណា​ (Ghana) ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដោយ​ នាយ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អគ្គនាយក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ហ្គាណា ​(Ghana)។ 

ក្នុង​ជំនួប​នោះ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​ហ្គាណា​ បង្ហាញ​ពី​បំណង​ចង់អោយ​មាន​ការ​ផ្លាស់​ប្តូរ​សិក្ខា​យោធា​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-​ហ្គាណា ​ក្នុង​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​វិស័យ​កង​ទ័ព​។ ឯកឧត្តម​ រដ្ឋមន្ត្រី​ការពារ​ជាតិ ​ហ្គាណា ​ក៏​បាន​លើក​ឡើង​ផង​ដែរ ​អំពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ជំនាញ​កំទេច​គ្រឿង​ផ្ទុះ​កែ​ច្នៃ ​ដែល​កម្ពុជា​ បាន​កំពុង​អនុវត្ត​មុខ​ជំនាញ​នេះ​ ក្នុង​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​ ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ នា​ពេល​បច្ចុប្បន្ន។

      ក្នុង​ជំនួប​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​ពី​សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​ប្រទេស​ហ្គាណា ​(Ghana) ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​។ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា បាន​បញ្ជាក់​ថា៖ ​ឆ្នាំ​២០២៣ ​នេះគឺ​ជា​ខួបទី​ ៣១ឆ្នាំ​ ដែល​ប្រទេស ​Ghana​ បាន​បញ្ជូន​កម្លាំង​ចូល​រួម​បេសក​កម្ម​ អ៊ុន តាក់ (UNTAC) និង​មាន​សមាជិក ​២​នាក់ ​បាន​ពលី ​ក្នុង​បេសកកម្ម​ ​ថែ​រក្សា​សន្តិភាព​នៅ​កម្ពុជា​។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ថ្លែង​អំណរ​គុណ ​ចំពោះ​ការ​លះ​បង់​ដ៏​ធំធេង​ ដើម្បី​បុព្វ​ហេតុ​សន្តិភាព ​ក្នុង​ប្រទេស​កម្ពុជា​។ ​ជា​ចុង​ក្រោយ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ស្នើសុំ​អោយ ​អតីត​កង​កម្លាំង​អ៊ុនតាក់ ​ដែល​ធ្លាប់​បាន​បំពេញ​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​នៅ​កម្ពុជា ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​​ពិនិត្យ​មើល​ការ​អភិវឌ្ឍរីក​ចំរើន​ នៅ​ប្រទេស​កម្ពុជា ​ក្រោយ​ពី​កម្ពុជា ​បាន​ទទួល​សុខ​សន្តិភាព ​ក្នុង​រយៈពេល​ជាង ​២០​ឆ្នាំ​កន្លងមក​នេះ។ ដោយ​សារ​បច្ចុប្បន្ន​នេះ ​ប្រទេស​ Ghana​ មាន​កង​កម្លាំង​រក្សា​សន្តិភាព​នៅ​ក្នុង ​ប្រទេស​លី​បង់ ​និង​ស៊ូដង់​ខាងត្បូង​ដូច​កម្ពុជា​ដែរ ​អាស្រ័យ​ ហេតុ​នេះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ ការ​ពារ​ដល់​កម្លាំង​កម្ពុជា ដែល​ឈរ​ជើង​ក្នុង​តំបន់​ជា​មួយ​គ្នា​ ករណី​ចាំ​បាច់​ណា​មួយ​កើត​ឡើង​។​

      មាន​មតិ​ឆ្លើយ​តប​វិញ​នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ ហ្គាណា​ ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​អោយ​នាយ​ទាហាន​ប្រទេស​ហ្គាណា ​បាន​ត្រលប់​ទៅ​កម្ពុជា​ម្តង​ទៀត ​ដើម្បី​មើល​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ពី​ព្រោះ​កម្ពុជា​ពេល​មុន​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​មិន​ដូច​គ្នា​ទេ​។​ កម្ពុជា​មាន​ការ​អភិវឌ្ឍច្រើន​មែន​ទែន​​។ ប្រសិន​បើ​បាន​ទៅ​ប្រទេស​កម្ពុជា​ម្តង​ទៀត គឺ​​ជា​ឱកាសល្អ​ ដើម្បីចែក​រំលែក ​និង​ការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ហ្គាណា។ ឯកឧត្តម​ បាន​បន្តថា​៖​ បច្ចុប្បន្ន​កម្លាំង​រក្សា​សន្តិភាព​ហ្គាណា ​បាន​ឈរ​ជើង​នៅ​ស៊ូដង់​ខាង​ត្បូង ​ហើយ​កង​កម្លាំង​ហ្គាណា​ ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ ​ជា​មួយ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​នៅ​ស៊ូដង់​ខាង​ត្បូង​ផង​ដែរ​។ ​ក្នុង​ន័យ​នេះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ហ្គាណា ​បាន​ស្នើ​សុំ​ដល់ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បន្ត​កិច្ច​សហប្រតិ្តបត្តិការ​ជា​មួយ​គ្នា​បន្ត​ទៀត ​នៅ​ស៊ូដង់​ខាង​ត្បូង​។ ដោ​យ​សារ​កម្ពុជា ​មាន​ជំនាញ​ក្នុង​ការ​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ហ្គាណា ​ក៏​បាន​ស្នើសុំ​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ ​ហ្គាណា ​លើ​ជំនាញ​កំទេច​គ្រាប់​មិន​ផ្ទុះ ​និង​ប្រឆាំង​បន្សាប​គ្រឿង​ផ្ទុះ​កែច្នៃ​ផង​ដែរ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យផ្ទាល់​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​ ដែល​កំពុង​បន្ត​បេសក​កម្ម​រុក​រក​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង ​ដែល​បាត់​ដំណឹង
ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង
ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ
លោកជំទាវ ដាំ ដារីនី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៅយោធភូមិភាគទី៥ នាពេលខាងមុខ
ឯកឧត្តម ចាយ សាំងយុន អនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ  អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ