សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

​​​​​​​​​​​​​​​​​​​​​​​​​​​​       ពិធីអបអរសាទរខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​​សង្គ្រា​មស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នៃ​នយោបាយ​ឈ្នះ​ ឈ្នះ ​(២៩ ធ្នូ ឆ្នាំ​១៩៩៨-២៩ ធ្នូ ឆ្នាំ​២០២៣) និ​ងខួប​៥​ឆ្នាំ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​ (២៩ ធ្នូ ឆ្នាំ​២០១៨-២៩ ធ្នូ ឆ្នាំ២០២៣) បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្ដេច​​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សុន្ទរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​របស់ ​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ បាន​​បង្ហាញ​ឲ្យ​ឃើញ​អំពីការ​សម្រេច​បាន​នូវ​សមិទ្ធិផល​ជា​ច្រើន​ សម្រា​ប់​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេសស​មិទ្ធិផល​វិមាន​ឈ្នះ ឈ្នះ ដែល​បង្ហាញ​អំពី​ការ​រៀប​រាប់​នៅរាល់​ព្រឹត្តិការណ៍​ និង​ការ​វិវឌ្ឍ​​នៃដំណើរ​ជាតិ​ខ្មែរ និង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ សម្រាប់​យុវជន​ និង​ប្រជាជន​ជំនាន់​ក្រោយ។ ​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប្រវត្តិ​សាស្ត្រ​សរសេរ​ពី​វីរៈ​ជន​ និង​ប្រតិបត្តិករ​ពិត​ ដែល​បាន​រួម​ចំណែក​ក្នុង​ដំណើរ​ការ​អនុវត្ត​នយោ​បាយ​ឈ្នះ ឈ្នះ​ ដែល​បាន​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា​ បង្កើ​តសន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ ដែល​មាន​ សម្ដេច​តេជោ​ ហ៊ុន សែន ជា​ស្ថាបនិក​ និង​ជា​មគ្គុទ្ទេសក៍​ឯក​ រួម​ជា​មួយ​ប្រតិបត្តិករ​ជា​ច្រើន​រូប​បាន​រួម​ចំ​ណែក។ ​ការ​ចូល​រួម​អបអរ​សាទរ​ នឹង​រៀប​ចំ​ប្រារព្ធ​ខួប​លើក​ទី​២៥​ នៃការបញ្ចប់​សង្គ្រា​ម​ស៊ីវិល​នៅ​កម្ពុជា​ និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នយោ​បាយ​ឈ្នះ ឈ្នះ និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ បង្ហាញពី​​មោទនភាព​ជាតិ​ថ្មី​មួយ​ទៀត​ សម្រាប់​ប្រជាជន​កម្ពុជា និង​ជាកាតព្វ​កិច្ច​មួយ ​រួម​ចំណែក​ពី​ក្រសួង​ស្ថាប័ន​ ក្នុង​ការ​បង្ហាញ​អំពី​សមិទ្ធផល​នា​នា របស់​រាជរដ្ឋា​ភិបាល​ ដែល​មាន​ការ​រីក​ចម្រើន​ ក្នុង​សម័យ​កាល​សន្តិភាព​ ស្រប​តាម​ទិស​ស្លោក​ មាន​សន្តិភាព​មាន​ការ​អភិវឌ្ឍន៍ ពោលគឺជា​សមិទ្ធផល​នៃ​ការ​រីក​ចម្រើន​ក្រោម​ម្លប់​នៃ​សន្តិភាព​ពេញ​លេញ​ ដើម្បី​ឲ្យ​ប្រវត្តិ​សាស្ត្រ​សរសេរ​ និង​ចរិត​ពី​យើង​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ដែល​ជា​ស្ថាបនិក​មគ្គុទេសក៍​ឯក​ នៃ​នយោ​បាយ​ឈ្នះ​ ឈ្នះ ព្រម​ទាំង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ប្រតិបត្តិករ ​ក្នុង​ស្មារតី​អនុវត្ត​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ ស្វែង​រក​សន្តិភាព​ ការ​បង្រួប​បង្រួម​ជាតិ​ និង​ការ​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្មែរ​ ទើប​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ ដែល​ពុំ​ធ្លាប់​មា​ន​ក្នុង​ប្រវត្តិ​សាស្ត្រ​៥០០​​ឆ្នាំ​កន្ល​ង​មក។ 

​ថ្លែង​ក្នុង​ពិធី​ដ៏​មហោឡា​រិក​នេះ​ សម្ដេច​ធិបតី នាយក​រដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ នូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ​ទាំង​អស់​ ដែល​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​នយោ​បា​យ​ឈ្នះ​ ឈ្នះ របស់​ សម្ដេច​តេជោ​ ហ៊ុន សែន រហូត​សម្រេច​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង ​ដែលការ​នេះ​បាន​នាំ​មក​នូវ​សន្តិភាព​ពេញ​លេញ​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។​ ជា​មួយ​គ្នានេះ​ សម្តេច​ធិបតី​​បាន​សម្ដែង​អំណរ​ព្រះ​គុណ​ និង​អំណរ​គុណ​ដ៏​ជ្រា​ល​ជ្រៅ​ ជា​មួយ​នឹង​ការ​គោរពកោត​សរសើរ​ និ​ងវាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​ដឹក​នាំ​សប្បុរស​ជន​ និង​ជន​រួម​ជាតិ​ទាំង​អស់​ ដែល​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ការ​កសាង ​វិមាន​អនុស្សាវរីយ៍​ នយោ​បាយ​ឈ្នះ ឈ្នះ របស់​រាជ​រដ្ឋាភិ​បាល​ ដែលឆ្លុះ​បញ្ចាំង​នូវ​ស្មារតី​សាមគ្គី​ជាតិ​ខ្ពស់​បំផុត​  តាម​រយៈ​ការ​ចូល​រួម​បរិច្ចាគ​​ទាំង​កម្លាំង​កាយ​ចិត្ត​ សម្ភារៈ​ ថវិកា​ យ៉ាង​សស្រាក់​សស្រាំ​ ក្រោម​បាវចនា​កតញ្ញូ សុខដុម​ ការ​ចូលរួម​ នៃ​វិមា​ន​ឈ្នះ ឈ្នះ របស់​យើង​ទាំង​អស់​គ្នា​។

       ជា​មួយ​គ្នានេះ​​ដែរ សម្ដេច​ធិបតី ​ថ្លែង​បញ្ជាក់​ថា​៖ ពិត​ណាស់​សម្ដេច​តេជោជា​ស្ថាបនិក​មគ្គុទេស​ក៍​ឯក​ ក្នុង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោ​បាយ​ឈ្នះ​ ឈ្នះ និង​ដឹ​ក​នាំ​ការ​ប្រតិបត្តិ​ដោយ​វៃ​ឆ្លាត​ ប៉ុន្តែ​នយោ​បាយ​ឈ្នះ​ ឈ្នះ មគ្គទេសក៍​ឯក​ម្នាក់​ឯង​ មិន​អាច​ធ្វើ​បា​ននោះ​ទេ​ បើ​គ្មា​ន​ប្រតិបត្តិករ​ចូល​រួម​ដោយ​ស្មោះ​ត្រង់​។ សម្តេចបញ្ជាក់បន្ថែម​ថា​៖ ប្រតិបត្តករ​ស្នូល​ ថ្នាក់​ដឹក​នាំ​ ដែល​មាន​លើ​វេទិកា​នេះ​ គឺ​ជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​ការ​ចូល​រួម​ដោយ​ស្មោះ​ត្រង់​ បើ​សិន​ជា​គ្មាន​ការ​ចូល​រួម​ដោយ​ស្មោះ​ត្រង់​ យើង​មិន​អាច​បញ្ចប់​សង្គ្រាម​ និង​ធានា​បាន​នូវ​និរន្តរភាព​ នៃ​សន្តិភាព​បា​ន​ទេ​។ មួយ​ផ្នែក​ទៀត​ព្រម​ជា​មួយ​នឹង​ការ​កោត​សរសើរ​ ចំពោះ​ការ​ខិត​ខំ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ភាគី​ទាំង​អស់​ នៃ​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ​ ឈ្នះ សម្ដេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​ គូស​​បញ្ជាក់​ថា​៖ វិមានឈ្នះ ឈ្នះ សង់​ឡើង​ជា​និមិត្ត​រូប​ នៃ​សន្តិភាព​ សង់​ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា​ គឺ​ជា​និមិត្ត​រូប​សន្តិភាព​នៅ​លើ​ទឹក​ដី​ដ៏​បវរ​​របស់​យើង​ ហើយ​សន្តិភាព​នេះ​នឹង​នៅ​តែ​បន្តទៅ​មុខ​ ដើម្បី​យើង​បន្ត​ការ​អភិវឌ្ឍ​។ 

       ជាង​នេះ​ទៀត​ សម្ដេច​ធិបតី​បាន​គូស​រំលេច ​នូវ​ផល​ប្រយោជន៍​​ពិត​ប្រាកដ​ នៃ​នយោ​បាយ​ឈ្នះ ឈ្នះ ក្នុង​នេះ​ទី​១៖​ សង្គ្រាម​ជម្លោះ​ប្រដាប់​អាវុធ​ ការ​ស្លាប់​ របួស​ និងការព្រាត់ប្រាស់​ដោយ​សង្គ្រាម​ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ ទី​២៖ ជោគជ័យដ៏ធំ​បំផុ​ត​ គឺ​ការ​ធ្វើ​សមាហរណ​កម្ម​កង​ទ័ព​ អតីត​បួនភាគី ​មក​នៅ​តែ​មួយ​ភាគី​ គឺ​ជា​ក​​ងទ័ព​តែ​មួយ។ ទី៣៖ ការ​ឯកភាព​ទឹក​ដី​លើក​ដំបូង ​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​របស់​កម្ពុជា​។ ទី៤៖ ការ​ប្រែ​ក្លាយ​តំបន់​អតីត​សមរ​ភូមិ​ទាំង​អស់​ ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​។ ទី៥៖ ការ​បញ្ចប់​សង្គ្រា​ម​កម្ពុជា បាន​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សន្តិភាព​ក្នុង​តំបន់​ និង​ចូល​រួម​ដោះ​ស្រាយ​កិច្ច​ការ​អន្តរ​ជាតិ​ ត្រង់​​ចំណុច​នេះ​ សម្ដេច​ធិបតី​គូស​បញ្ជាក់​បន្ថែម​ថា​៖ នយោ​បាយ​ឈ្នះ​ ឈ្នះ មិន​បាន​ផល​ត្រឹម​តែ​យើង​ទេ​ កម្ពុជា​មានសន្តិភាព​តំបន់​ក៏​មាន​សន្តិភាព​ដែរ​ ដោយ​សារ​កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​។ សម្ដេច​ធិបតី​បន្ថែម​ទៀត​ថា​៖ នៅ​ពេល​ដែល​កម្ពុជា​មាន​សន្តិភាព​ កម្ពុជា​បាន​ពង្រឹង​ខ្លួន​នូវ​តួនាទី​ចូល​រួម​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ក្នុង​តំបន់​ និង​ចូល​រួម​នៅ​ក្នុ​ង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ មិន​ត្រឹ​ម​តែប៉ុណ្ណោះ​ យើង​ក៏​ចូល​រួម​នៅ​ក្នុង​ការ​ថែរ​ក្សា​សន្តិភាព​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ នៅ​លើពិភព​លោក។​ បច្ចុប្បន្ន​យើង​មាន​កង​ទ័ព​ជាង​៨០០០​នាក់​​ហើយ​ ដែល​ចេញ​ទៅ​បេសក​កម្ម​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ចូល​រួម​ថែ​រក្សា​សន្តិភាព​ ហើយ​ក្នុង​នេះ​កង​ទ័ព​ កង​ដោះ​មីន​របស់​យើង ​បាន​ចូល​រួម​បង្ហាត់​បង្រៀន​ការ​ដោះ​មីន​មនុស្ស​ធម៌​ ជូន​ទៅ​ដល់​ប្រទេស​ដែល​មាន​សង្គ្រាម​មួយ​ចំនួន។ ដូច្នេះ​ផ្លែ​ផ្កា​សម្រាប់​នយោ​បាយ​ឈ្នះ​ ឈ្នះ មិន​ត្រឹម​តែ​បាន​សម្រាប់​ប្រជា​ជាតិ​ខ្មែរ​ កូន​ចៅ​ខ្មែរ​បច្ចុប្បន្ន និង​ទៅ​អនាគត​នោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ចែក​ផ្លែ​ផ្កា​ទៅ​ដល់​ប្រទេស​ផ្សេង​ៗ នៅ​ក្នុង​តំបន់​ និ​ងនៅ​លើ​ពិភព​លោក​ទៀត​ផង​។ ចំណុចទី៦៖ ការ​បញ្ចប់​សង្គ្រាម​ អាច​ឲ្យ​យើង​លើក​តម្កើង​សេដ្ឋ​កិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ សម្រាប់​ប្រជាពល​រដ្ឋ​ ដែល​ជា​គោល​ដៅ​សំខាន់​បំផុត​។ ទី​៧៖ ការ​បញ្ចប់​សង្គ្រាម​នាំ​មក​ដោយ​​កា​រ​បង្រួប​បង្រួម​ជាតិ​ ផ្តល់​ឱកាស​មាស​ពេជ្រសម្រាប់​​ឲ្យ​យើង ​ប្រមូល​ផ្ដុំ​កម្លាំង​មនុស្ស​ កម្លាំង​ប្រាជ្ញា​ និង​កម្លាំង​ទ្រព្យ​សម្បត្តិ ដើម្បី​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។ សម្តេច​​បញ្ជាក់​បន្ថែម​ថា​៖ ផល​ទាំងអស់​នេះ​ គឺ​មិន​មែន​សម្រាប់​តែ​បច្ចុប្បន្ន​ទេ​ ប៉ុន្តែ​សម្រាប់​កូន​ខ្មែរ​ទៅ​អនាគត​ រាប់​រយ​រាប់​ពាន់​ឆ្នាំ​បន្ត​ទៅ​ទៀត​ ដែល​យើង​ត្រូវ​ប្ដេជ្ញា​ថែ​រក្សា​បាន​នូវ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជាតិ​ ដើម្បី​ឲ្យ​សន្តិភាព​ដែល​បាន​បញ្ចប់​សង្គ្រាម​៥០០​ឆ្នាំ​ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨​ និង​បាន​ទទួល​ផល​ជា​បន្ត​បន្ទាប់​ នៅ​ថ្ងៃ​អនាគត​ជាប់​ជំនាន់​ត​ទៅ​ទៀត​ សម្រា​ប់​កូន​ខ្មែ​រ នេះ​គឺ​ជា​ផល​យូរ​អង្វែង​ នៃ​សន្តិភាព​របស់​យើង​។ 

        សម្តេចអធិបតិបន្តថា៖ ក្រោម​ម្លប់​ត្រជាក់​នៃ​សុខ​សន្តិភាព​ពេញ​លេញ​ ឯក​ភាព​ជាតិ​ និង​ឯក​ភាព​ទឹក​ដី​ទាំង​ស្រុង​ តាម​រយៈ​នយោ​បាយ​ឈ្នះ ឈ្នះ​ របស់​​ សម្ដេច​​តេជោ​ ហ៊ុន ​សែន​ កម្ពុជាសម្រេច​បាន​នូវ​សមិទ្ធផល​ធំ​ៗ លើ​គ្រប់​វិស័យ​ ទាំង​នយោបាយ ​សង្គម​ និ​ង​សេដ្ឋកិច្ច​ ដែល​នាំ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​ គួរ​ជា​ទី​មោទនៈ​បំផុត។ ​កម្ពុជា​ដែល​ធ្លាប់​នៅ​ក្នុង​សោកនាដកម្ម​នៃ​សង្គ្រាម និង​ការ​រួម​រឹត​ដោយ​ភាព​ក្រីក្រ​ បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញ​លេញ​ រឹង​មាំ​ ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ ត្រូវ​បាន​រំដោះ​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ បាន​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ នៅ​ឆ្នាំ​២០១៥។ បច្ចុប្បន្ន​កម្ពុជា​ស្ថិត​នៅ​លើ​មាគ៌ា​ នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សង្ឃឹម​ក្លៀវក្លា​ រំពឹង ​និង​កាន់​តែ​ជឿ​ជាក់​ សម្រាប់​រយៈពេល​២៥​ឆ្នាំទៅមុខ កម្ពុជា​មាន​មហិច្ឆតា​ ចង់​លើក​ស្ទួយ​មោទន​ភាព​ជាតិ​ ឲ្យ​ឈាន​កាន់​តែ​ខ្ពស់​ឡើង​ តាម​រយៈ​ការ​កសាង​ជាតិ​មួយ​ឲ្យរឹង​មាំ​ រស់​រវើក​ រុង​រឿង​ និង​មាន​វិបុល​ភាព​ ឆ្ពោះទៅ​សម្រេច​ចក្ខុ​វិស័យកម្ពុជា ​​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ ត្រឹម​ឆ្នាំ​២០៥០។​ ក្នុង​ន័យ​នេះ សម្ដេច​ធិបតី​នាយក​រដ្ឋមន្ត្រី​ អំពាវ​នាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​ជន​រួម​ជាតិ​ទាំង​អស់​ សូម​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ការ​ពារ​សន្តិភាព​ ដែល​ស្ថាបនិក​​សន្តិភាព​ និង​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ ខិត​ខំ​រក​បាន​យ៉ាង​លំបាក​ និង​ការ​លះ​បង់​ធំ​ធេង​បំផុត​ ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​។ បន្ថែម​លើនេះ​សម្ដេច​ធិបតី​ បាន​ផ្តល់​នូវ​ចំណុច​គួរ​យ​ក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន​ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បន្ត​ស្រាវ​ជ្រាវ​ ចង​ក្រង​នូវ​ឯកសារ​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​ឈ្នះ ឈ្នះ និង​ដំណើរ​ការ​ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​សន្តិភាព​ និង​ការ​បញ្ចប់​សង្គ្រា​មនៅ​កម្ពុជា​ ដោយ​សារ​អ្នកសរសេរ និង​អ្ន​កដែល​ចង​ក្រង​នេះ​ គឺ​ជា​អ្នកដែល​ប្រតិបត្តិ​ផ្ទាល់​ ហើយ​អាច​ដឹង​ព័ត៌​មាន​ច្រើន​ ដែល​ត្រូវ​បាន​ប្រមូល​ធាតុ​ផ្សំ​បន្ថែម​ទៀត​ ដើម្បី​ចង​ក្រង​ទុក​ឲ្យ​កូន​ចៅ​រាប់​រយ​ឆ្នាំ​ទៀត ​បើមិនដូច្នោះទេ​នៅ​ក្នុង​២០-៣០​ឆ្នាំ​ ៥០ឆ្នាំ​ទៀត​ ឯកសារ​ថ្មី​គឺ​បាន​ត្រឹម​តែ​អ្ន​កសរសេរ​ពី​ការ​ស្រាវ​ជ្រាវ​បន្ត​ប៉ុណ្ណោះ​ ហេតុ​នេះ​សម្រេច​បន្ត​ស្រាវ​ជ្រាវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​កិច្ច​ការ​នេះ​។ ចំណុច​មួយ​ទៀត​សម្តេច​​ធិបតី​​ លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​គោល​នយោ​បាយ​ឈ្នះ ឈ្នះ តាម​រយៈការធ្វើ​សិក្ខា​សាលា​ វេទិកា​ផ្សេងៗ ក៏​ដូច​ជា​បញ្ជ្រា​ប​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​ ពាក់​ព័ន្ធ​នឹង​នយោ​បាយ​ឈ្នះ ​ឈ្នះ ចូល​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ ដើម្បី​ឲ្យ​សិស្សា​នុ​សិស្ស​បាន​យល់​កាន់​តែ​ស៊ី​ជម្រៅ​ និង​ស្គាល់​តម្លៃ​នយោ​បាយ​ឈ្នះ​ ឈ្នះ ផង​ដែរ។ សម្ដេច​អធិបតី​ក៏​ជំរុញ​ឱ្យ​បន្ត​ស្រាវ​ជ្រាវ​ និង​រៀប​ចំ​វិមាន​ឈ្នះ ឈ្នះ នៅ​តាម​បណ្ដា​បុណ្យ​សំខាន់​ៗ ក៏​ដូច​ជា​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​សំខាន់​ៗ មួយ​ចំនួន​ ដែល​មាន​តម្លៃ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​ សម្រាប់​ជា​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ សម្រាប់​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​។ មួយ​ចំណុច​ទៀត​​សម្ដេច​នាយក​រដ្ឋមន្ត្រី ឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កៀង​គរ​ និង​ស្វែង​រក​ដៃ​គូ ​ក្នុងការ​កសាង​ថែទាំ​វិមាន​ឈ្នះ ​ឈ្នះ ដែល​ជា​និមិត្ត​រូប​នៃ​សន្តិភាព​របស់​ប្រទេស​យើង។ សម្តេចអធិបតីក៏​បាន​ថ្លែង​អំណរ​គុណ​សា​ជាថ្មី​ ចំពោះ​កា​រ​ខិត​ខំ​របស់​ថ្នាក់​ដឹក​នាំ​ នៅ​ក្នុង​គណៈ​កម្មការ​សាង​សង់​ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ នៅ​ក្នុង​ការ​កសាង​នូវ​ឯកសារ​ក៏​ដូច​ជា​តឹក​តាង​ប្រវត្តិ​សាស្ត្រ​ តាម​រយៈ​ការ​សាង​សង់​សំណង់​ និង​រៀប​ចំ​តាម​ប្រវត្តិសាស្ត្រ​ផ្សេងៗ។

        សូម​ជម្រាប​​ដែ​រ​​ថា​​៖ ព្រឹត្តិការណ៍​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​​ ​រៀបចំ​ឡើង​ដោយ​មាន​កម្ម​វិធី​សំខាន់​ៗ ក្នុង​ការ​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​ទិវា​នយោ​បាយ​ឈ្នះ​ ឈ្នះ និងាខួប​៥ឆ្នាំ នៃការ​កសាង​វិមាន​ឈ្នះ​ ឈ្នះ ការ​តាំង​ពិព័រណ៍​សមិទ្ធ​ផល​សម្រេច​បាន​រយៈ​ពេល​២៥ឆ្នាំ តាម​រយៈ​នយោ​បាយ​ឈ្នះ ឈ្នះ របស់​ក្រសួង​ស្ថាប័ន​ និង​កង​កម្លាំង​ប្រដាប់​អាវុធ,​ ការ​បាញ់កាំជ្រួច​, ការ​ប្រគំ​តន្ត្រី​សម័យ​ ផ្ទាំង​ទស្សនីយ​ភាព​សិល្បៈ​, ការ​តាំង​ពិព័រ​ណ៍​ផលិត​ផល​ និង​មហោ​ស្រព​ម្ហូប​អាហារ ​រួម​ទាំង​កម្ម​វិធី​កម្សាន្ត​ផ្សេងៗ​ទៀត​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យផ្ទាល់​ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​កង​ទ័ព​ ដែល​កំពុង​បន្ត​បេសក​កម្ម​រុក​រក​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង ​ដែល​បាត់​ដំណឹង
ឯកឧត្តម គន់ គីម បាន​អញ្ជើញ​ដឹ​កនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ ឆ្លង​ការ​ងារ​ខ្លឹម​សារ​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋ​បាល​ខេត្ត​ទាំង៤ សម្រាប់​រៀប​ចំ​ចម្លាក់​នៅ​ស្ដូប​ឈ្នះឈ្នះ​អន្លង់វែង
ឯកឧត្តម​ នា​​យ​​ឧត្តម​សេនីយ៍​ ប៊ុន លើត រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជា​តិ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រ​ង​ ថែទាំ ​អគារ​រដ្ឋបាលសា​លប្រ​ជុំ ​ទី​ស្ដីកា​រ​ក្រសួងកា​រពា​រ​ជាតិ
លោកជំទាវ ដាំ ដារីនី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៅយោធភូមិភាគទី៥ នាពេលខាងមុខ
ឯកឧត្តម ចាយ សាំងយុន អនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ  អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ