កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន ១គ្រាប់ចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ ម៉ោង ១០:២៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន២៦គ្រាប់ ចូលភូមិសាស្ត្រឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប
នាវេលាម៉ោង ៩:៤០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបាញ់ផ្លោង គ្រាប់ចូលតំបន់ស៊ីវិលកម្ពុជា ក្នុងភូមិកូនត្រី (ក្បែរផ្លូវជាតិលេខ៥) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋ ចំនួន២នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាកុមារ
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ ម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៨ ហើយ
គិតចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២២ ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានបន្តប្រើយន្តហោះ F-16 និងគ្រាប់ផ្លោងគ្រប់ប្រភេទ ចូលតំបន់ស៊ីវិល
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ នៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ១គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់ ក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ នៅវេលាម៉ោង ៩:១២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយចំនួន ១គ្រាប់ធ្លាក់នៅជិតរង្វង់មូល៥៨ និង ចំនួន ១គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ នៅវេលាម៉ោង ៥:០៥នាទីព្រឹក យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់