MOD

ព័ត៌មាន

ឯ.ឧ ម៉ឹង សំផ​ន ប្រ​ជុំបូក​ស​រុប​ការ​ងារ​កីឡា ខ.ភ.ម ២០១៧

     ឯ.ឧ ​នាយឧត្ត​ម​សេនីយ៍ ​ម៉ឹង សំផ​ន​ រ​ដ្ឋ​លេខា​​ធិការ​ ក្រ​សួង​ការ​ពារ​ជាតិ ​និង​ជា​ប្រ​ធាន​​ក្រុម​​ប្រឹក្សា​កីឡា ខ.ភ.ម ​បាន​អញ្ជើញ​ជា​​អធិប​តីភាព​ ក្នុង​ពិធី​ប្រ​ជុំ​​​​​បូក​​ស​រុប​​ល​ទ្ធ​ផ​ល​​ការ​ងារ​កីឡា ខ.ភ.ម ស​ម្រេច​បាន​ក្នុង​ឆ្នាំ២០១៧ និង​ដាក់ចេញ​នូវ​ទិស​ដៅផែន​ការ​ការ​ងា​រ​កីឡា​ស​ម្រាប់​អនុវ​ត្ត​ន៍ឆ្នាំ២០១៨ និង​បាន​ជួប​សំណេះសំណាលអបអរ​សាទ​រ​ជាមួយ​នាយ​ទាហាន ព​ល​ទាហាន គ្រូប​ង្វឹក កីឡាក​រ-កីឡាការិនី ខ.ភ.ម ដែល​ទ​ទួល​បាន​នូវ​ជ័យ​លាភី ពីការ​ប្រ​កួត​កីឡាថ្នាក់ជាតិ អន្ត​រ​ជាតិ នាំម​ក​នូវ​មេដាយ​កិត្តិយ​ស កិត្តិស​ព្ទ ជូន​រាជ​រ​ដ្ឋាភិបាល​ជាប​ន្ត​ប​ន្ទាប់ នាព្រឹក​ថ្ងៃ​ទី២៩ ខែធ្នូនេះ ​ នៅម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម (ស្តាត​ចាស់)។
     ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក តែម ម៉ឺន នាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម បាន​មាន​ប្រ​សាស​ន៍​ឲ្យ​ដឹង​ថា ក្នុង​រ​យៈពេល១ឆ្នាំ ឆ្នាំ២០១៧នេះ ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម បាន​ស​ហ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រ​សួងអប់រំយុវ​ជ​ន​និង​កីឡា គ​ណៈក​ម្មាធិការ​ជាតិអូឡាំពិក​ក​ម្ពុជា និង​ប​ណ្តាស​ហ​ព័ន្ធ​កីឡាជាតិ ចាត់ប​ញ្ជូន​ម​ន្ត្រីដឹក​នាំ គ្រូប​ង្វឹក កីឡាក​រ-កីឡាការិនី ខ.ភ.ម ទៅចូល​រួម​ប្រ​កួត​កីឡាដ​ណ្តើម​ពាន​រ​ង្វាន់ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​កួត​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ ទូទាំង​ប្រ​ទេស ប្រ​កួត​ដ​ណ្តើម​ពាន​រ​ង្វាន់ផ្សេងៗ ចូល​រួម​ស​ហ​ការ​ក្នុង​ច​ល​នា​កីឡា និង​ទេស​ច​រ​ណ៍ កីឡាដើម្បីយើង​ទាំងអស់គ្នា ស្រ្តីនិង​កីឡា។ ជាល​ទ្ធ​ផ​ល​ទ​ទួល​មេដាយ​បាន​ចំនួន ៧៥មេដាយ ក្នុង​នោះមេដាយ​មាស៤១, ប្រាក់២០, សំរិទ្ធ១៤, ខ្សែក្រ​វ៉ាត់ប្រ​ដាល់៣, ប័ណ្ណ​ស​រ​សើរ៣, ពាន១០, ខ្សែក​មាស​ទ​ម្ង​ន់៣ជី ចំនួន២ខ្សែ និង​ថ​វិកា ៦៤លាន​រៀល និង​៤.៧៥០ដុល្លា។ ដោយ​ឡែក​ការ​ប្រ​កួត​កីឡាថ្នាក់អន្ត​រ​ជាតិ ទ​ទួល​បាន​មេដាយ១៨គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស៧, ប្រាក់៤, សំរិទ្ធ៧, ពាន២ និង​ថ​វិកា ២១៦លាន និង១ម៉ឺន​ដុល្លា​ផ​ង​ដែរ។
      ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន ក្នុង​នាម​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល, ស​ម្តេច​​ពិជ័យ​​សេនា ទៀបាញ់ និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ថ្លែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់​ចំពោះស្នាដៃ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម ​ដែល​ក​ន្ល​ង​ម​ក​នេះ បាន​យ​ក​ចិត្ត​ដាក់​នៅលើការ​ងារ​អភិវ​ឌ្ឍ​ន៍លើគ្រ​ប់វិស័យ​កីឡា ខ.ភ.ម​ ជាពិសេស​បានអបអរ​​​​​​សាទ​រ​​​ចំពោះកីឡា ខ.ភ.ម នៅលើវិស័យ​វិញ្ញាសារ​កីឡាប៉េត​ង់ ​វីរៈកីឡាការិនី​ កែ ឡេ ដែល​បាន​បំបែកឯក​ត្ត​ក​ម្ម ដ​ណ្តើម​បាន​មេដាយ​ពិភ​ព​លោក៣ជំនាន់​ជាប់ៗគ្នា (ឆ្នាំ២០១៣, ២០១៥និង២០១៧) និង​កីឡាការិនី អ៊ុក ស្រីមុំ បាន​ដ​ណ្តើម​មេ​ដា​យ​មាស​កីឡា​ប៉េត​ង់​ពិភ​ព​លោក ឆ្នាំ២០១៧នៅប៊ែល​ស៊ីក និង​ការ​ប្រ​កួត​កីឡាស៊ីហ្គេម​លើក​ទី១៩ នៅម៉ាឡេស៊ី។ ឯ.ឧ រ​ដ្ឋ​លេខា​ធិការ ក៏ដាក់ចេញ​នូវអនុសាស​ន៍ជាច្រើន​ផ​ង​ដែរ​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម ស​ម្រាប់​ធ្វើជា​ទុន និង​ជា​ច​ក្ខុវិស័យ​វែង​ឆ្ងាយ​ដ​ល់​កិច្ចអភិវ​ឌ្ឍ​ន៍វិស័យ​កីឡា ខ.ភ.ម ដើម្បីរួម​ចំណែក​ការ​លើក​ក​ម្ព​ស់កាយ​ស​ម្ប​ទា និង​សុខ​ភាព​រ​ប​ស់ក​ង​ទ័ព​នាពេល​ខាង​មុខ។ ក្នុង​នោះ ឯ.ឧ បានឯក​ភាព​លើការ​ប​ណ្តុះ​ប​ណ្តាល​​ធ​ន​ធាន​ម​នុស្ស និង​ការ​ងារអភិវ​ឌ្ឍ​ន៍កីឡាក​ង​ទ័ព។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន បាន​ជំរុញ​និង​លើក​ទឹក​ចិត្តឲ្យ​នាយ​ទាហាន ព​ល​ទាហាន ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម ត្រូវ​មាន​ភាព​ស្មោះត្រ​ង់ ម​ន​សិការ​ស្នេហាជាតិ ​និង​​ការ​ពារ​​ស​មិទ្ធ​ផ​ល​​ស​ន្តិភាព​​នាពេល​ប​ច្ចុប្ប​ន្ន​នេះ ហើយ​ជៀសឲ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន និង​ចូល​រួម​​​​គោរ​ព​ច្បាប់ច​រាច​រ ទាំងអស់គ្នា ៕

ឯ.ឧ ម៉ឹង សំផន ប្រជុំបូកសរុបការងារកីឡា ខ.ភ.ម ២០១៧

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត