MOD

ព័ត៌មាន

ស​ម្តេច​ទៀ បាញ់ ចុះត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ

     នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧប​នាយ​ក​ដ្ឋាន រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ចុះត្រួត​ការ​ដ្ឋាន​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ ព្រ​ម​ទាំង​ដឹក​នាំ​កិច្ច​ពិភាក្សា​ការ​ងារ​ ត្រៀម​រៀប​ចំ​រ​បាយ​ការ​ណ៍​ល​ទ្ធ​ផ​ល​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ​ ដែល​បាន​សាង​ស​ង់​អស់​រ​យៈពេល​ជាង​មួយ​ឆ្នាំ​ក​ន្ល​ង​ម​ក។​
    មុន​ដំណើរ​ការ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​អញ្ជើញ​ត្រួត​ពិនិត្យ​ផ្ទាំង​សិលា​ចារឹក​ ស្តី​ពីទិវា​ច​ង​ចាំ​ដំណើរ​ឆ្ពោះ​ទៅការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ដែល​បាន​ឆ្លាក់​ភ្ជាប់​នឹង​ ជ​ញ្ជាំង​វិមាន​ឈ្នះ​ឈ្នះ  ត្រួត​ពិនិត្យ​ប​វិវេណ​វិមាន​ឈ្នះឈ្នះ ដែល​បាន​កំព​ង់រៀប​ចំ​លំអរ​ ក្រាល​ថ្ម ម៉ាប ធ្វើសួរ​ផ្តា  និង​ការ​ដាក់តាំង​នូវ​រូប​ស​ត្វ​តោ និង​ស​ត្វ​នាគ ដែល​រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​សំណ​ង់​វិមាន​ឈ្នះ​ឈ្នះ​ កាន់​តែ​លេច​ចេញ​ជា​រូប​រាង​ ប្រ​ក​ប​ដោយ​សោភ័ណ​ភាព​ជា​ប​ណ្តើរៗ​។
    នៅក្នុង​ឱកាស​នោះ​ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ក៏បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ ការ​ចាក់​បេតុង​កំពូល​ជ្រុង​ទាំង៣​ ត​ភ្ជាប់​ពីជ្រុង​ទាំង​៥​ ផ្នែក​ក​ណ្តាល​ឡើង​ទៅ​លើ  មាន​កំព​ស់​៣៣ម៉ែត្រ​ ដែល​ជ្រុង​ទាំង៣​នេះ​ តំណាង​អោយ​ទី១​ ធានាជីវិត​ ទី២ ធានារ​ក្សា​មុខ​ងារ​តួនាទី​ និងអាជីព​ និង​ទី៣ ធានា​រ​ក្សា​ក​ម្ម​សិទ្ធ​ឯក​ជ​ន​។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ នាឱកាស​នោះ ឯកឧត្ត​ម នាយ​ឧត្ត​ម​សេនីយ៍​ ណឹប សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះឈ្នះ​ បាន​ប​ញ្ជាក់​អោយ​ដឹង​ថា​៖ ការ​ចាក់​បេតុង​លើក​នេះ​ គឺ​ជា​ការ​ចាក់​បេតុង​លើក​ទី៤​ ជា​ប្រ​វ​ត្តិសាស្ត្រ​ នៃ​សំណ​ង់​វិមាន​ឈ្នះឈ្នះ​ ប​ន្ទាប់​ពី​បាន​ចាក់​បេតុង​សំណ​ង់​តំប​ន់​ក​ណ្តាល​៧​ជ្រុង​ និង​៥ជ្រុង​រួម​ម​ក​។ ឯកឧត្ត​ម​ក៏បាន​លើក​ឡើង​នូវ​ល​ទ្ធ​ផ​ល​ការ​ងារ​ ដែល​ក្រុម​ការ​ងារ​បាន​អនុវ​ត្ត​ក​ន្ល​ង​ ដើម្បី​ប្រ​មូល​ផ្តុំ​នូវ​ខ្លឹម​សារ ទ​ស្ស​នៈវិស័យ​ ដែល​ទាក់​ទ​ង​ទៅនឹង​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះឈ្នះ​ ដូច​ជា​ធ្វើប​ឋ​ក​ថា​ ស្តី​ពី​សុខ​ដុម​នីក​ម្ម​សាស​នា​ ការ​គិត​គូអំពី​រ​ច​នា​ប​ទ​ស​ម្រាប់​ការ​ក​សាង​ក្លោង​ទ្វាចូល​វិមាន​ ការ​រៀប​ចំ​សារៈម​ន្ទីរ​ ក្នុង​វិមាន​ឈ្នះ​ឈ្នះ​ និង​ការ​ក​សាង​តំប​ន់​ស​មិទ្ធ​ផ​ល​ និង​តំប​ន់​សុខ​ដុម​នីក​ម្ម​។​
    ថ្លែង​ទៅ​កាន់​កិច្ច​ប្រ​ជុំ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ប​ញ្ជាក់​ថា៖ ន​យោបាយ​ឈ្នះ​ឈ្នះ​ ផ្តើម​ចេញ​ពី​ធិវាច​ង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​រ​ក​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល ព​ត ក្នុង​ស្រុក​មេមុត​ថ្ងៃ​២០ មិថុនា​ ឆ្នាំ១៩៧៧​ ដែល​ចាប់​ពី​ពេល​នោះម​ក​ ស​ម្តេច​តេជោ ហ៊ុន សែន មាន​ភាព​ជាអ្ន​ក​ដឹក​នាំ​ចាប់​តាំង​ពី​ពេល​នោះ​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​នេះ។ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប​ញ្ជាក់​ថា​៖ ច​ង់​បាន​ការ​អភិវ​ឌ្ឍ​ន៍ ទាល់​តែ​មាន​ស​ន្តិភាព​រឹង​មាំ​ ដូច​នេះ សំណ​ង់​វិមាន​ឈ្នះឈ្នះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​រួម​ចំណែក​ព​ង្រឹង​ស​ន្តិភាព​ និង​ការ​អភិវ​ឌ្ឍ​ន៍ អោយ​បាន​រីក​ចំរើន​៕​

សម្តេចទៀ បាញ់ ចុះត្រួតពិនិត្យការដ្ឋានសាងសង់វិមានឈ្នះឈ្នះ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត