MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល ជាមួយ​ប​ង​ប្អូន អនិក​ជ​ន​ខ្មែរ​រ​ស់នៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា

ឆ្លៀត​ក្នុងឱកាសអញ្ជើញ​ទៅបំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង វែន​គូវឺ ប្រ​ទេស​កាណាដានៅយ​ប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​លោក​ជំទាវ​បានអញ្ជើញ​ជួប​សំណេះសំណាល សាក​សួរ​សុខ​ទុក្ខ​ជាមួយ​ប​ង​ប្អូនអនិក​ជ​ន​ខ្មែរ​ជាស​មាជិក​ស​មាជិការ គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជារ​ស់នៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា ​ដែល​បាន​ចូល​រួម​គាំទ្រ​គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជាគ្រ​ប់កាលៈទេសៈ ។
លោក​ព្រ​ហ្ម​បែន​ផ​ល្លីប្រ​ធាន​សាខាប​ក្ស​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាប្រ​ចាំខេត្ត​ប៊ីស៊ីក្រុង​វែន​គូវឺបានអោយ​ដឹង​ថា៖ក្រោម​ការ​ដឹក​នាំរ​ប​ស់ឯកឧត្ត​ម ប​ណ្ឌិត ហ៊ុន ម៉ាណែត សាខាប​ក្ស​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាប្រ​ចាំខេត្ត​ប៊ីស៊ីក្រុង​វែន​គូវឺប្រ​ទេស​កាណាដាបាន​ប​ង្កើត​ឡើង​នៅថ្ងៃទី១ខែតុលាឆ្នាំ២០១៦ដែល​មាន​ស​មាជិក​ប​ក្ស​ចំនួន៨៥នាក់។ចំណែកឯលោក ន​ង អៀសុជាតិ ប្រ​ធាន​យុវ​ជ​ន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាខេត្ត អាល់ប៊ែត បាន​ប​ញ្ជាក់អោយ​ដឹង​ថា៖សាខាប​ក្ស​គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជាប្រ​ចាំខេត្ត អាល់ប៊ែត ក្រុង​វែន​គូវឺ បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី៣ខែតុលាឆ្នាំ២០១៦ដែល​មាន​ស​មាជិក​ប​ក្ស​ចំនួន៨០នាក់ ។
មាន​ប្រ​សាស​ន៍សំណេះសំណាល​មួយ​ប​ង​ស​មាជិក​ស​មាជិការ​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជានៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណានាឪកាស​នោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីស​ម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​ដ​ល់ប​ង​ប្អូនអនិក​ជ​ន​ខ្មែរ​ជាស​មាជិក​ស​មាជិការ​គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជារ​ស់នៅទីក្រុង​វែន​គូវឺ ប្រ​ទេស​កាណាដាទាំងអស់ក្នុង​ម​នោស​ញ្ចេត​នានឹក​រ​លឹក​និង​ការ​គោរ​ព​ស្រ​ឡាញ់រាប់អាន​ក្នុង​នាម​ជាប​ង​ប្អូន​ខែ្ម​រ​តែមួយ។ស​ម្តេច​ពិជ័យ​សេនា​បាន​ប​ន្ត​ថា៖ ស​មិទ្ធ​ផ​ល​ទាំង​ឡាយ​ដែល​រាជ​រ​ដ្ឋាភិបាល​ទ​ទួល​បាន​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះគឺដោយ​សារ​ក​ម្ពុជាមាន​សុខ​ស​ន្តិភាព​ពេញ​លេញ​នៅទូទាំង​ប្រ​ទេស។ស​ម្តេច ទៀ បាញ់ បាន​ប​ញ្ជាក់ទៀត​ថា៖ស​ន្តិភាព​រួម​និងអ្វីៗទាំងអស់ដែល​មាន​ការ​រីក​ចំរើន​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​គឺបាន​កើត​មាន​ឡើង​ដោយ​សារ​ស្នាដៃរ​ប​ស់គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​យើង​ទាំងអស់គ្នាត្រូវ​រួម​គ្នាថែរ​ក្សាអោយ​បាន​ទៅថ្ងៃអនាគ​ត ។
ទាក់ទ​ង​ទៅនឹង​ការ​ប​ញ្ជូន​កំលាំង​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប​រ​ទេស​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា៖​ដោយ​បាន​យ​ល់ពីតំលៃនៃស​ន្តិភាព ទើប​ក​ម្ពុជាសំរេច​ប​ញ្ជូន​កំលាំង​ទៅចូល​រួម​ថែរ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិទៅកាន់ប​ណ្តាល​ប្រ​ទេស​នានាលើពិភ​ព​លោក ដែល​រ​យៈពេល​ក​ន្ល​ង​ម​ក​ក​ម្ពុជាបាន​ប​ញ្ជូន​កំលាំង​ក​ង​ទ័ព​មួក​ខៀវ​ទៅប​រ​ទេស​ជាង៥០០០នាក់ក្នុង​នោះមាន​កំលាំង​ជានារីក​ង​ទ័ព​មួក​ខៀវ​ជាង២០០នាក់ផ​ង​ដែល៕

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល ជាមួយ​ប​ង​ប្អូន អនិក​ជ​ន​ខ្មែរ​រ​ស់នៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាល ជាមួយបងប្អូន អនិកជនខ្មែររស់នៅទីក្រុងវែនគូវឺប្រទេសកាណាដា