MOD

ព័ត៌មាន

ពិធីប្រ​កាស​ប​ង្កើត​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ១២៨ ជាផ្លូវ​ការ​នៅខេត្ត​ស្ទឹង​ត្រែង

     ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ១​២៨ ​ចំណុះ​អោយ​យោធ​ភូមិភាគ​ទី១​ ត្រូវ​បាន​ប្រ​កាស​ប​ង្កើត​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី២៨​ ខែតុលា​ ឆ្នាំ២០១៧​ នៅ​ព្រ​លាន​យ​ន្ត​ហោះ​ខេត្ត​ស្ទឹង​ត្រែង​ ដែល​ពិធី​រៀប​ចំ​ ប្រ​កាស​ប​ង្កើត​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨​  បាន​ប្រ​ព្រឹត្តិ​ទៅ​ក្រោម​អធិប​តីភាព​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ ព្រ​ម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្ត​ម​ជា​រ​ដ្ឋ​លេខាធិ​ការ​ក្រ​សួង​ការ​ពារ​ជា​តិ ​អគ្គ​មេ​ប​ញ្ចាការ​ អគ្គ​មេ​ប​ញ្ចាការ​រ​ង​ ខ​ភ​ម ​មេ​ប​ញ្ជាការ​តាម​ប​ណ្តាល​យោធ​ភូមិ​ភា​គ​ ក​ង​ព​ល ​និង​ម​ន្ត្រី​រាជ​ការ​ ក​ង​កំលាំង​ប្រ​ដាប់​អាវុធ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ជា​ច្រើន​រូប​ទៀ​ត​។​
      នៅ​ក្នុង​រ​បាយ​ការ​ណ៍​ស្វាគ​ម​ន៍​ រ​ប​ស់​ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ឯក​ ហួត ឈាង ​មេប​ញ្ជាការ​រ​​ង​ក​ង​ទ័ព​ជើ​ង​គោក​  និង ​ជា​មេប​ញ្ជាការ​​យោធ​ភូមិ​ភាគ​ទី​១ បាន​អោយ​ដឹង​ថា​៖​ ថ្ងៃនេះ​ជា​ព្រឹត្តិការ​ណ៍​ប្រ​វ​ត្តិ​សាស្ត្រ ​ប្រ​កាស​ប​ង្កើត​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨ ​យោធ​ភូមិ​ភាគ​ទី១​ ដែល​​ជា​ច​ក្ខុវិស័យ​ដ៏​ឈ្លៀស​វៃ​ ប្រ​ក​ប​ដោយ​គ​តិ​ប​ណ្ឌិត​ដ៏​ត្រឹម​ត្រូវ​ រ​ប​ស់​ស​ម្តេច​តេជោ ​ហ៊ុន សែន ​ដើម្បី​ព​ង្រឹង​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ​អោយ​មាន​សុខ​ស​ន្តិភាព​​ ក្នុង​ភូមិ​សាស្ត្រ​ទ​ទួល​ខុស​ត្រូវ ​ក៏​ដូច​ជា​ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​​​ ស្រ​ប​តាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​ទី​ ៣​ រ​ប​ស់​រាជ​រ​ដ្ឋាភិបាល ​និង​ ការ​កែ​ទំរ​ង់​ ខ​ភ​ម​។​ 
     សូម​ប​ញ្ជាក់​ថា៖​ ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨​  បាន​ចាប់​ប​ដិស​ន្ធិ​ឡើង​តាម​អនុក្រិត​លេខ​ ១៣៨ ​អ ន ក្រ ប ក​ ចុះ​ថ្ងៃទី ​២៤​ខែ ​សីហា ​ឆ្នាំ២០១៧ ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល ​ស្តី​ពី​ការ​កែ​សំរួល​ វ​រ​សេនាធំ​លេខ​​៤២​ ទៅ​ជា​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨ ​ ចំណុះ​អោយ​យោធ​ភូមិ​ភាគ​ទី១​ ក​ង​ទ័ព​ជើង​គោក​។​ រ​ច​នា​ស​ម្ព័ន្ធ​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨ ​ដែល​បាន​រៀប​ចំ​រួច​រួម​មាន​​៖​ នៅ​ទីប​ញ្ជាការ​ក​ង​ព​ល​មាន ​មេប​ញ្ចាការ ​សេនាធិការ​ លេខាធិការ​ដ្ឋាន​ ផ្នែក​ហិញ្ញ​វ​ត្ថុ​  នឹង​មាន៧ការិយាល័យ​ចំណុះ ​ រួម​មាន​ ការិយាល័យ​ទី​១ ​ទី២ ទី៣ ទី៤ និង​ទី៥ ការិយាល័យ​ប​ច្ចេក​ទេស​ ហ្វឹក​ហ្វឺន​ និង​មាន​​​៤​ផ្នែក​ចំណុះ​​រួម​មាន ​ផ្នែក​វិស្វ​ក​ម្ម ​កំភ្លើង​ធំ ​ប​ញ្ជូន​សារ​ ការ​ពារ​អាកាស​ និង​ បំភ​ន្ត័​អក្ខ​រៈ​។ ក្រៅ​ពី​នេះ​ក​ង​ព​ល​មាន​ ក​ងឯក​ភាព​ចំណុះ​៥​វ​រ​សេនាតូច​ និង​ក​ង​ឯក​ភាព​ជំនាញ៧ក​ង​អនុសេនា​ធំ​។​ ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨​ មាន​ស​ញ្ញាសំគាល់​ក​ង​ព​ល​គឺ ​មាន​រូប​ស​ត្វ​ខ្ទីង​ប្រ​យុទ្ធ​ ជា​ស​ញ្ញា​សំរាប់​ប្រើ​នៅ​តាម​ប​ណ្តាល​អង្គ​ភាព​ចំណុះ​ក​ង​ព​ល ​និង​នៅ​លើ​ដៃ​អាវ​ប៉ែក​ខាង​ឆ្វេង​ជា​សំគាល់។​
     ថ្លែង​ក្នុង​ពិធី​ ប្រ​កាស​ប​ង្កើត​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ១​២៨ ​ នា​ពេល​នោះ ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ពាំនាំ​ប្រ​សាស​ន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ស​ម្តេច​តេជោ ​ហ៊ុន សែន ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ជូន​ចំពោះ​នាយ​ទាហាន ​នាយ​ទាហាន​រ​ង​ និង​ព​ល​ទាហាន​ទាំង​អស់​ ក​ង​ឯក​ភាព​យោធ​ភូមិភាគ​ទី១​ និង​ថ្លែង​អំណ​រ​គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ស​ម្តេច​តេជោ ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​ ក្នុង​ការ​ប​ង្កើត​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨​ និង​បាន​ផ្ត​ល់​ក​ញ្ច​ប់​ថ​វិកា​ពិសេស​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ជូន​យោធ​ភូមិ​ភាគ​ទី១ ​ស​ម្រាប់​រៀប​ចំ​ពិធី​ប្រ​កាស​ការ​ប​ង្កើត​ក​ង​ព​ល​នា​ថ្ងៃ​នេះ​ ដំណើរ​ការ​ប្រ​ក​ប​ដោយ​ជោគ​ជ័យ ​តាម​ការ​គ្រោង​ទុក​។​
      ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ស​ម្តែង​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ស្នា​ដៃដែ​ល​មេប​ញ្ជាការ​ គ្រ​ប់​លំដាប់​ថ្នាក់​ នាយ​ទាហាន ​នាយ​ទាហាន​រ​ង​ និ​ង​ព​ល​ទាហាន​ទាំងអស់​នៃ​យោធ​ភូមិភាគ​ទី១​ បាន​​ខិត​ខំ​ប្រឹង​ប្រែង​​យ​ក​​ចិត្ត​​ទុក​ដាក់​ក្នុង​ការ​បំពេញ​តួនាទី​ភារ​កិច្ច ​និង​បេស​ក​ក​ម្ម​រ​ប​ស់​ខ្លួន​ ប្រ​ក​ប​​ដោ​យ​​​​​ស្មារ​តី​​ទ​ទួល​​ខុស​​ត្រូវ​ខ្ព​ស់ ដែល​ជាការ​ឆ្លើយ​ត​ប​ទៅ​ នឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ ហើយ​ស​ម្រេច​បាន​នូវ​ស​មិទ្ធ​ផ​ល​ជា​ផ្លែផ្កា​គួរ​ជាទីមោទ​នៈ ​ជូន​ជាតិ​មាតុភូមិ ​និង​ប្រ​ជាជ​ន​នៃ​យើង​។​
     ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រ​សាស​ន៍​ប​ន្ថែម​ថា៖ ​ជាការ​ពិត​ ការ​ប​ង្កើត​ក​ង​ព​ល​តូច​ដែល​បាន​ដាក់​ឈ្មោះថា​ ​“ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ១២៨​”​នា​ពេល​នេះ ​បាន​កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​ ប្រ​ក​ប​ដោយ​គ​តិ​ប​ណ្ឌិត​ដ៏​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់​ ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តីតេជោ ​ហ៊ុន សែន ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​ ​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ប​ន្ទាប់​ពី​ជំនួប​ពិភាក្សា​ជា​ប្រ​វ​ត្តិសាស្ត្រ​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​ រ​វាង​ស​ម្តេច​តេជោ ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​ជាមួយ ​ឯកឧត្ត​ម​ ថោង​លូន​ ស៊ី​ស៊ូ​លីត​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ឡាវ ​លើ​ប​ញ្ហាព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ឡាវ​ ដែល​ក្នុង​នោះរ​ដ្ឋាភិបាល​ឡាវ​ បាន​ឯក​ភាព​ដ​ក​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ទាំង​អស់​រ​ប​ស់​ខ្លួន​ ចេញ​ពី​តំប​ន់​ក្បែរ​អូអាឡៃ ​និង​តំប​ន់​អូតាង៉ាវ​ ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង ​ជាប់​ព្រំដែន​នឹង​ខេត្ត​អាតាពើ ​រ​ប​ស់​ប្រ​ទេស​ឡាវ​ កាល​ពី​ថ្ងៃទី​១២ ​ខែសីហា ​ឆ្នាំ២០១៧​ ក​ន្ល​ង​ទៅ​នេះ​។​
       រាជ​រ​ដ្ឋាភិបាល ​បាន​ប​ង្កើត​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨​ ស្រ​ប​តាម​ប​រិការ​ណ៍​ស្ថាន​ភាព​ និង​វិសាល​ភា​ព​ភូមិ​សាស្ត្រ ​ដែល​អង្គ​ភាព​យោធ​ភូមិភាគ​ទី​១​ទ​ទួល​ខុស​ត្រូវ​នា​ពេល​ប​ច្ចុប្ប​ន្ន ​មាន​ភារ​កិច្ច​កាន់​តែ​ធំ ​និង​ច្រើន​ជាង​មុន​ ដូច​នេះ ​ទាម​ទារ​ឲ្យ​មាន​ការ​ប​ង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ​គ្រ​ប់​គ្រ​ង​ និង​ដឹក​នាំ​ប​ញ្ជា​ ស្រ​ប​តាម​ផែន​ការ​កែ​ទ​ម្រ​ង់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ ដើម្បី​ឆ្លើយ​ត​ប​ទៅ​នឹង​បុព្វ​ហេតុ​ការ​ងារ​ ការ​ពា​រ អធិប​តេយ្យ​ភាព ​បូរ​ណ​ភាព​ទឹក​ដី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​យើង ​ក្នុង​គោល​ដៅ​ព​ង្រឹង​កិច្ច​ការ​ពារ​ជាតិ​ ប្រ​ជាជ​ន​ និង​ទំនាក់​ទំន​ង​ល្អ​ជា​មួយ​ប្រ​ទេស​ជិត​ខាង​ កាន់​តែ​​ប្រ​សើរ​ឡើង​ថែម​ទៀត​។​​
      ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រ​សាស​ន៍​ប​ន្ថែម​ថា ​អនុវ​ត្ត​តាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​ ដំណាក់​កាល​ទី៣វ​ រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ វិស័យ​ការ​ពារ​ជាតិ​ នៅ​តែ​ចាត់​ទុក​ថា ​ជា​ការ​ងារ​អាទិភាព ​ដែល​ជា​គោល​ដៅ​យុទ្ធ​សាស្ត្រ ​ដើម្បី​ការ​ពារ​អធិប​តេយ្យ​ជាតិ ​និង​បូរ​ណ​ភាព​ទឹក​ដី​,​ ការ​ព​ង្រឹង​ស្ថិរ​ភាព​ន​យោបាយ,​ នីតិរ​ដ្ឋ​, ល​ទ្ធិ​ប្រ​ជាធិប​តេយ្យ,​ សេរី​ព​ហុប​ក្ស,​ ស​ណ្តាប់​ធ្នាប់​សាធារ​ណៈ ​រួម​ជា​មួយ​នឹង​វ​ឌ្ឍ​ន​ភាព​ ក្នុង​ការ​ដោះ​ស្រាយ​ប​ញ្ហា​ព្រំដែន​ជា​មួយ​ប្រ​ទេស​ជិត​ខាង​ ដើម្បី​ក​សាង​ព្រំដែន​មួយ​ច្បាស់​លាស់,​ និង​មាន​ការ​ព្រ​ម​ព្រៀង​គ្នា​ដោយ​ស​ន្តិភាព​, មិត្ត​ភាព,​ ស​ហ​ប្រ​តិប​ត្តិការ​ និង​វ​ឌ្ឍ​ន​ភាព ​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អភិវ​ឌ្ឍ​ន៍​ និង​កាត់​ប​ន្ថ​យ​ភាព​ក្រីក្រ​ស​ម្រាប់​រ​យៈ​ពេល​វែង​។​
      ទ​ន្ទឹម​នេះ ​រាជ​រ​ដ្ឋាភិបាល ​នៅ​តែ​ចា​ត់​ទុក​ថា​ វិស័យ​ស​ន្តិសុខ​ស​ណ្តាប់​ធ្នាប់​សាធារ​ណៈ​ជា​ការ​ងារ​អាទិភាព​ ក្នុង​ការ​ព​ង្រឹង​ការ​ការ​ពារ​ស​ន្តិសុខ​ជាតិ,​ ប្រ​ឆាំង​ដាច់​ខាត​រាល់​អំពើ ​ដែល​នាំ​ទៅ​ដ​ល់​ការ​ប​ង្ក​អស្ថិរ​ភាព​ន​យោបាយ, ​ការ​ប​ង្ក​ជ​ម្លោះ​ប្រ​ដាប់​អាវុធ​ក្នុង​ប្រ​ទេស,​ ឬ​ជា​មួយ​ប្រ​ទេស​ជិត​ខា​ង, និង​មិន​អនុញ្ញាត​​​ឲ្យ​មាន​ការ​ប្រើប្រាស់ទឹ​ក​ដី​ក​ម្ពុជា​ ដើម្បី​ប្រ​ឆាំង​នឹង​ប្រ​ទេស​ជិត​ខាង​, ប​ង្ការ​ដាច់​ខាត​មិន​ឲ្យ​កើត​មាន​ការ​គ​ម្រាម​កំ​​ហែង,​ ការ​បំផ្លិច​បំផ្លាញ​ទ្រ​ព្យ​ស​ម្ប​ត្តិ​អាយុ​ជីវិត​ ឬ​ម​ហ​ន្ត​រាយ​ដែល​ប​ង្ក​ឡើង​ដោយ​អំពើភេរ​វ​ក​ម្ម។​
      រាជ​រ​ដ្ឋាភិបាល​ នៅ​តែ​ប​ន្ត​ព​ង្រឹង​វិធាន​ការ​គ្រ​ប់​គ្រ​ង​ស​ង្គ​ម​ ដោយ​គួប​ផ្សំ​នឹង​ការ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជា​មួយ​ប​ណ្តា​ប្រ​ទេស​ក្នុង​តំប​ន់​ និង​ពិភ​ព​លោក​ ដើម្បី​ប​ង្ការ,​ ទ​ប់​ស្កាត់​ និង​ប​ង្ក្រាប​មិន​ឲ្យ​មាន​ក្រុម​ស​ង្គ​ម​ង​ងឹត​កើត​មាន​នៅ​ក​ម្ពុជា​។ រាជ​រ​ដ្ឋាភិបាល ​លើក​ក​ម្ព​ស់​ច​ល​នា​ម​ហាជ​ន​ចូល​រួម​ការ​ពារ​ស​ន្តិសុខ​ សុវ​ត្ថិភាព​នៅ​ក្នុង​មូល​ដ្ឋាន​ឲ្យ​បាន​ក្លៀវ​ក្លា ​ដើម្បី​ព​ង្រឹង​ខឿន​ស​ន្តិសុខ​ជាតិ​ ឲ្យ​កាន់​តែ​រឹង​មាំ​ តាម​រ​យៈ​ការ​ប​ន្ត​ជ​ម្រុញ​ច​ល​នា​នៃ​ការ​អនុវ​ត្ត​គោល​ន​យោបាយ ​“ភូមិ-ឃុំ​មាន​សុវ​ត្ថិភាព”​ ឲ្យ​មាន​និរ​ន្ត​ភាព​ និង​ស​ក​ម្ម​ នៅ​គ្រ​ប់​មូល​ដ្ឋាន​ទូទាំង​ប្រ​ទេស​ ព្រ​ម​ទាំង​ព​ង្រឹង​វិធាន​ការ​ទ​ប់​ស្កាត់ ​និង​ប​ង្រ្កាប​ប​ទ​ល្មើស​ព្រ​ហ្ម​ទ​ណ្ឌ​គ្រ​ប់​ប្រ​ភេទ​ ដើម្បី​ប​ង្ក​ភាព​ក​ក់​ក្តៅ​ក្នុង​ការ​រ​ស់​នៅ ​និង​ប្រ​ក​ប​មុខ​រ​ប​រ​រ​ប​ស់​ប្រ​ជាជ​ន​។​
      ដោយ​ឡែក​ ក​ង​យោធ​ព​ល​ខេម​រ​ភូមិ​ន្ទ​ បាន​អនុវ​ត្ត​ភារ​កិច្ច​ជា​យុទ្ធ​សាស្រ្ត​រ​ប​ស់​ខ្លួន​ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ព​ស់​ ក្នុង​ការ​ការ​ពារ​យ៉ាង​ម៉ឺង​ម៉ាត់​ បូរ​ណ​ភាព​ទឹ​ក​ដី​ ទ​ប់​ស្កាត់​ ប​ង្ក្រាប​រាល់​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់​តាម​រ​យៈ​ធ្វើ​ឲ្យ​​​មា​ន​ការ​ផ្លាស់​ប្តូរ​ដោយ​ច​ល​នា​ប្រ​ឆាំង​បែប​ប​ដិវ​ត្ត​ព​ណ៌ ​ និង​មាន​ភារ​កិច្ច​យ៉ាង​សំខាន់​​​ក្នុង​ការ​ចូល​រួម​ចំណែក​ព​ង្រឹង​ស​ន្តិសុខ ​ស​ណ្តាប់​ធ្នាប់​សាធារ​ណៈ​ និង​សុវ​ត្ថិភាព​ស​ង្គ​ម​ សំដៅ​នាំ​ម​ក​នូវ​សេច​ក្តី​សុខ​ក្សេម​ក្សាន្ត​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ រួម​ចំណែក​ការ​ពារ​នូវ​ខឿន​ស​ន្តិភាព ​និង​ស្ថិរ​ភាព​ ដើម្បី​ឲ្យ​ការ​អភិវ​ឌ្ឍ​ន៍​លើ​គ្រ​ប់​វិស័យ​នៅ​ក្នុង​ស​ង្គ​ម​ជា​តិ។​
     នៅ​ក្នុង​ពិធី​នេះ ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏បា​ន​ប្រ​គ​ល់​សេច​ក្តី​ប្រ​កាស​តែ​ង​តាំង​ ផ្លាស់​ប្តូរ​មុខ​ងារ​ជូន​នាយ​ទាហាន​នៅ​ក្នុង​វ​រ​សេនា​ធំ​លេខ៤២​  ដោយ​បាន​តែង​តាំង​ លោក​ឧត្ត​ម​សេនីយ៍​ត្រី ​មាច ​សាមុត​ ពី​មុន​ជា​មេ​ប​ញ្ជាការ​វ​រ​សេនាធំ​លេខ​៤២​ ប​ច្ចុប្ប​ន្ន​ត្រូវ​បាន​តែង​តាំង​ ជា​មេប​ញ្ចាការ​ ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ១​២៨ ​ និង​​បាន​ប្រ​គ​ល់​សេច​ក្តី​ប្រ​កាស​តែង​តាំង​ ផ្លាស់​ប្តូរ​មុខ​ងារ​ ជូន​នាយ​ទាហាន ​មេ​ប​ញ្ចាការ​រ​ង​វ​រ​សេនាធំ​លេខ​ ៤២ ​ចំនួន​ ៤​ នាក់​ទៀត​ ជា​មេប​ញ្ចាការ​រ​ង​ ​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ១២៨​។ ​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ក៏​បាន​ប្រ​គ​ល់​ ត្រាសិទ្ធ​ ដ​ល់​មេប​ញ្ចាការ ​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨ ​ ប្រ​គ​ល់ទ​ង់​ ដ​ល់​ក​ង​ឯក​ភាព​ ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​១២៨​  ព្រ​ម​ទាំង​បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យ​ស ​ជូន​នាយ​ទាហាន​ក្នុង​យោធ​ភូមិ​ភាគ​ទី​​​១ និង​ប្រ​គ​ល់​ថ​វិកា​ចំនួន​២០​លាន​រៀល ​ជូន​ដ​ល់​ក​ង​ព​ល​តូច​អន្ត​រាគ​ម​ន៍​លេខ​ ១២៨ ​ទើប​ប​ង្កើត​ថ្មី​ ផ​ង​ដែរ​ ៕


ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង
ពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ជាផ្លូវការនៅខេត្តស្ទឹងត្រែង

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត