MOD

ព័ត៌មាន

អង្គ​ការ​ស​ហ​ប្រ​ជាជាតិបំពាក់មេដាយ​បេស​ក​ក​ម្ម​ដ​ល់ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា នៅប្រ​ទេស​លីប​ង់

        ម​ន្រ្តី​ជាន់​ខ្ព​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ នឹង​ធ្វើការ​បំពាក់​មេដាយ​ការ​ងារ​បេស​ក​ក​ម្ម​ ដ​ល់​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ចំនួន​១៨៤​នាក់​ ដែល​នឹង​ប​ញ្ច​ប់​ការ​ងារ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​លីប​ង់​ នា​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ក្រោយ​ពី​ក​ម្លាំង​ក​ម្ពុជា​ទាំង​អស់​នោះ​ស​ម្រេច​បាន​ ជោគ​ជ័យ​លើ​ការ​ងារ​។​
        លោក​ឧត្ត​ម​សេនីយ៍ ​ Sandeep​ Sinh​ Bajaj​ មេប​ញ្ជាការ​រ​ង​នៃ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ប្រ​ចាំ​ បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​លីប​ង់​ នៅ​ថ្ងៃ​ទី១៩​ ខែក​ញ្ញា ​ឆ្នាំ២០១៧​ ​ពី​ប្រ​ទេស​លីប​ង់​ ថ្លែង​ថា​ “ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​  មាន​ក​ង​វិស្វ​ក​ម្ម​ និង​ក​ង​បោស​ស​ម្អាត​មីន​ នឹង​ត្រូវ​បំពាក់​មេដាយ​ការ​ងារ​ បេស​ក​ក​ម្ម​រ​យៈ​ពេល​១ឆ្នាំ​នៅ​ថ្ងៃ​ទី២២​ ខែក​ញ្ញា​ ឆ្នាំ២០១៧​ខាង​មុខ​ ប​ន្ទាប់​ពី​ក​ង​ទាំង​ពីរ​នេះ​ បំពេញ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​លី​ប​ង់​ទ​ទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង​ រ​យៈ​ជិត​១ឆ្នាំ​ម​ក​នេះ​”​។​
        លោក​ឧត្ត​ម​សេនីយ៍​ លើក​ឡើង​ថា​ “រាជ​រ​ដ្ឋាភិបាល ​ពិត​ជា​បាន​ប​ង្ហាញ​ពី​ច​ក្ខុវិស័យ​ ក្នុង​គោល​ដៅ​ធានា​និរ​ន្ត​រ​ភាព​ នៃ​ការ​អភិវ​ឌ្ឍ​ន៍​ថ្មី​ នៃ​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សា​ស​ន្តិភាព​ ក្នុង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដើម្បី​រួម​ចំណែក​ជា​មួយ​ស​ហ​គ​ម​អន្ត​រ​ជាតិ​ នៃ​ការ​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ជាជ​ន​ដ​ទៃ​ ក៏​ដូច​ប្រ​ជាជ​ន​នៅ​ទូទាំង​ពិភ​ព​លោក​”​។ លោក​ប​ន្ត​ថា​ “នេះ​ជា​លើក​ទី៧​ ហើយ​ដែល​ក​ម្ពុជា​ បាន​ប​ញ្ជូន​ក​ម្លាំង​ទៅ​កាន់​ សាធារ​ណ​រ​ដ្ឋ​លីប​ង់​ ដើម្បី​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​នេះ។​ ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ ចេញ​ម​ក​បំពេញ​បេស​ក​ក​ម្ម​នេះ​ គឺ​ប​ញ្ជូន​តាម​ការ​ស្នើ​សុំ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​។​
        លោក ​Sandeep​ Sinh​ Bajaj​ ប​ញ្ជាក់​ថា​ “ក​ម្ពុជា​បាន​ប​ញ្ជូន​ក​ម្លាំង​ទាំង​១៨៤​នាក់​ទៅ​កាន់​ប្រ​ទេស​លី​ប​ង់​នេះ ​គឺ​ក​ម្ពុជា​បាន​ប​ង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​រ​ប​ស់​ខ្លួន​ ក្នុង​ការ​គាំទ្រ​ដ​ល់​ប្រ​តិប​ត្តិការ​ស​ន្តិភាព​ រ​ប​ស់ ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដើម្បី​ដោះ​ស្រាយ​ជ​ម្លោះ ​ដ៏​ស្មុគ​ស្មាញ​ និង​ការ​ពារ​ជ​ន​ស៊ីវិល​ ដែល​ជា​ភារ​កិច្ច​ដ៏​សំខាន់​បំផុត​ និង​ជា​ស​ក្ខី​ភាព​ជាក់​ស្តែង​ផ​ង​ដែរ​។​ លោក​បាន​ប​ន្ថែម​ថា​ ព្រឹតិ្ត​ការ​ណ៍​ប្រ​មាណ​២៣​ឆ្នាំ​មុន​ ក​ង​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប​ញ្ជូន​ម​ក​កាន់​ ក​ម្ពុជា។ តែ​ប​ច្ចុប្ប​ន្ន​ក​ម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រ​ទេស​មួយ​ប​ញ្ជូន​ក​ម្លាំង​ និង​ក្រុម​ជំនាញ​ចូល​រួម​ប្រ​តិប​ត្តិការ​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ក្នុង​នាម​ម​នុស្ស​ធ​ម៌​ ទៅ​កាន់​ប្រ​ទេស​ចំនួន​៨​រួច​ម​ក​ហើយ​។​
ក​ង​វិស្វ​ក​ម្ម​លេខ​៣៦៩​ ទាំង​១៨៤​នាក់​ប​ញ្ចូន​ទៅ​កាន់​ប្រ​ទេស​លីប​ង់​ គឺ​មាន​អម​ដោយ​ក​ម្លាំង​ដោះ​មីន​ គឺ​ជា​ក​ម្លាំង​បាន​ទ​ទួល​វ​គ្គ​ហ្វឹក​ហ្វឺន​ជំនាញ​ត្រឹម​ត្រូវ​តាម​ស្ត​ង់​ដារ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ ដែល​ក​ម្លាំង​ទាំង​នោះ ​មាន​ម​ក​ពី​ស្ថាប័ន​ ចំណុះ​ផ្ទាល់​ក្រ​សួង​ការ​ពារ​ជាតិ​ ក​ម្លាំង​ចំណុះ​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ អគ្គ​ប​ញ្ជាការ​ដ្ឋាន​ ប​ញ្ជាការ​ដ្ឋាន​ទ័ព​ជើង​ទឹក​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​អាកាស​ ប​ញ្ជា​ការ​ដ្ឋាន​ជាតិ​ប្រ​ឆាំង​ភេវ​រ​ក​ម្ម​ និង​ពី​ស្ថាប័ន​ទ័ព​មួយ​ចំនួន​ទៀត​។​
        លោក​វ​រៈសេនីយឯក ​ឡេង វ​ណ្ណា ​មេ​ប​ញ្ជាការ​ក​ង​វិស្វ​ក​ក​ម្ម​ លេខ៣៦៩​ ដែល​លោក​ធ្លាប់ទៅ​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ​ចំនួន​៣​លើក​រួច​ម​ក​ហើយ​នោះ ​បាន​ប​ញ្ជាក់​ថា​  “ក​ម្លាំង​មួក​ខៀវ​ដែល​ចេញ​ម​ក​ប្រ​ទេស​លីប​ង់​ កាល​ថ្ងៃទី៤​ ខែម​ក​រា​ នេះ ​គឺ​មាន​ចំនួន​១៨៤​នាក់​ ទាំង​ក​ម្លាំង​វិស្វ​ក​ក​ម្ម​ និង​ក​ម្លាំង​ដោះ​មីន​ សំរាប់​ប្រ​តិប​ត្តិការ​ នៅ​ប្រ​ទេស​លីប​ង់​នេះ​”។​ ហើយ​ក​ម្លាំង​ទាំង​អស់​គឺ​ទ​ទួល​បាន​ជោគ​ជ័យ​ដ៏​ធំធេង​នៃ​ការ​ងារ​បោស​ស​ម្អាត​មីន​ និង​ការ​ងារ​សំណ​ង់​ផ្តេក​ និង​សំណ​ង់​ ប​ញ្ឈ​រ​ នៅ​តាម​តំប​ន់​នានា​ នៅ​ប្រ​ទេស​លីប​ង់​៕

អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់
អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់
អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់
អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់
អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់
អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់
អង្គការសហប្រជាជាតិបំពាក់មេដាយបេសកកម្មដល់កម្លាំងមួកខៀវកម្ពុជា នៅប្រទេសលីបង់

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត