MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​មេប​ញ្ជាការ​ក​ង​ទ័ព​នាវាចិន​ស​មុទ្រ​ខាង​កើត

         ក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​កាល​ពី​រ​សៀល​ថ្ងៃ​ទី០២​ ខែតុលា ​ឆ្នាំ២០១៧​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​ស្នើ​សុំ​អោយ​ក​ង​ទ័ព​ជើង​ទឹក​ចិន​ ប​ន្ត​ការ​ចូល​ច​ត​នាវា​នៅ​ក​ម្ពុជា​ អោយ​បាន​ញឹក​ញាប់ ​ដើម្បី​រិត​ចំណ​ង​មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២​ អោយ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​។​ តាម​រ​យៈ​ជំនួប​ស​ន្ទ​នា​ជា​មួយ​ ឯកឧត្ត​ម​ ឧត្ត​ម​នាវីទោ​ សេន ហាវ​(Shea Hao)​ មេ​ប​ញ្ជាការ​រ​ង​ក​ង​នាវា​ស​មុទ្រ​ខាង​កើត​ ក​ង​ទ័ព​ជើង​ទឹក​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ ដែល​បាន​ដឹក​នាំ​នា​វា​ក​ង​ទ័ព​ជើង​ទឹក​ចិន​ ចំនួន​៣​គ្រឿង​ម​ក​ចូល​ច​ត​នៅ​កំព​ង់​ផែក្រុង​ព្រះសីហ​នុ​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​ចាត់​ទុក​ការ​ចូល​ច​ត​នា​ពេល​នេះ ​មាន​សារៈ​សំខាន់​សំរាប់​ធ្វើការ​ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍​ រ​វាង​ក​ង​ទ័ព​ជើង​ទឹក​នៃ​ប្រ​ទេស​ទាំង២​ ហើយ​ការ​ទៅ​ម​ក​រ​ក​គ្នា​នា​ពេល​នេះ ​និង​នាំ​ម​ក​នូវ​ទំនាក់​ទំន​ង​យ៉ាង​ជិត​ស្និត​រ​វាង​ក​ង​ទ័ព​ទាំង២​ និង​ប្រ​ជាជ​ន​នៃ​ប្រ​ទេស​ទាំង​២​ក​ម្ពុជ-ចិន​។​
         នៅ​ក្នុង​ជំនួប​នោះ​ដែល ​ឯកឧត្ត​ម​ ឧត្ត​ម​នាវី​ សេន ​ហាវ​ បាន​ប​ញ្ជាក់​ថា៖ ​ទំនាក់​ទំន​ង​មិត្ត​ភាព​ចិន​ និង​ក​ម្ពុជា​ មាន​តាំង​ពី​យូរ​លុង​ណាស់​ម​ក​ហើយ។​ ការ​ម​ក​ចូល​ច​ត​នាវា​ក​ង​ទ័ព​ជើង​ទឹក​ចិន​នៅ​ក​ម្ពុជា ​នា​ពេល​នេះ ​បាន​ប​ង្ហាញ​អោយ​ឃើញ​ពី​ទំនាក់​ទំន​ង​យ៉ាង​ជិត​ស្និត​ រ​វាង​ប្រ​ទេស​ទាំង​២​ក​ម្ពុជា-ចិន​។ ​ឯកឧត្ត​ម​បាន​ប​ញ្ជាក់​ថា៖​ នៅ​ក្នុង​ឆ្នាំ​២០១៣​ ឯកឧត្ត​ម​ធ្លាប់​បាន​ដឹក​នាំ​ក​ង​នាវា​ពេទ្យ​ ក​ង​ទ័ព​ជើង​ទឹក​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ ម​ក​ព្យាបាល​ជំងឺ​ដ​ល់​ប្រ​ជាជ​ន​ក​ម្ពុជា​បាន​ចំនួន​៨៧០​នាក់។​ ឯកឧត្ត​ម​បាន​ប​ន្ត​ថា៖ ​ក្នុង​រ​យៈពេល​៤​ឆ្នាំ​ក​ន្ល​ង​ទៅ​នេះ ​ប្រ​ទេស​ក​ម្ពុជា​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រ​ហ័ស។​ ឯកឧត្ត​ម​បាន​អោយ​ដឹង​ទៀត​ថា៖​ ក​ង​នាវា​ស​មុទ្រ​ចិន​ខាង​កើត​ បាន​ចេញ​ដំណើរ​ពី​ទីក្រុង​សៀង​ហៃ ​កាល​ពី​ថ្ងៃ​ទី២៣ ​ខែក​ញ្ញា ​ឆ្នាំ២០១៧​ ទៅ​ទ​ស្ស​នា​ចំនួន​២០​ប្រ​ទេស​ ក្នុង​នោះ​រួម​មាន​ទាំង​ប្រ​ទេស​ក​ម្ពុជា​ផ​ង​ដែរ​ ហើយ​នៅ​ថ្ងៃទី០៤​ ខែតុលា ​ឆ្នាំ២០១៧​ នាវា​ទាំង​៣គ្រឿង​នឹង​ប​ន្ត​ទៅ​ទ​ស្ស​ន​កិច្ច​នៅ​ប្រ​ទេស​ថៃ​ប​ន្ត​ទៀត​៕

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបមេបញ្ជាការកងទ័ពនាវាចិនសមុទ្រខាងកើត