MOD

ព័ត៌មាន

ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម និង​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់

      នៅក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​ និង​ជ​ម្រាប​លា​ស​ម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ​ ឯកឧត្ត​ម​ ថាច់​ យឺ​ ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​ក​ម្ពុជា​ ច​ប់​អាណ​ត្តិ​បាន​វាយ​ត​ម្លៃខ្ព​ស់​ចំពោះ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​ វៀត​ណាម​ ដែល​មាន​ការ​រីក​ច​ម្រើន​ទៅ​មុខ​ជា​លំដាប់​ ។​ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ថា​៖​ ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ព្រឹទ្ធ​ស​ភា​,​ រ​ដ្ឋ​ស​ភា​ និង​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​  ប្រ​ទេស​ក​ម្ពុជា​ស​ម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ក​សាង​មាតុភូមិខ្លួន​មាន​ការ​រីក​ច​ម្រើន​ និង​រ​ក្សាបាន​ស​ន្តិភាព​ ស្ថេរ​ភាព​ និង​ការ​អភិវ​ឌ្ឍ​ន៍​លើ​គ្រ​ប់​វិស័យ​។​ ឯកឧត្ត​ម​  ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម​បាន​ស​ម្តែង​នូវ​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​ដោយ​បាន​ឃើញ​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃ​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ វៀត​ណាម​ មាន​ទំនាក់​ទំន​ង​ជាមួយ​គ្នាយ៉ាង​ជិត​ស្និត​ ។​ ឯកឧត្ត​ម​ បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់រាជ​រ​ដ្ឋាភិបាល​ និង​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ដែល​បាន​ចូល​រួម​ស​ហ​ការ​ក្នុង​ការ​ជីក​ក​កាយ​រុក​រ​ក​អដ្ឋិធាតុ​ក​ង​ទ័ព​វៀត​ណាម​ដែល​បាន​ព​លីជីវិត​ក្នុង​ស​ម័យ​ស​ង្គ្រាម​ដើម្បីធ្វើមាតុភូមិ​ត្រ​ឡ​ប់​ទៅវៀត​ណាម​វិញ​និង​ការ​រួម​ស​ហ​ការ​ជួស​ជុល​ឡើង​វិញ​ ស្តូប​មិត្ត​ភាព​ក​ម្ពុជា​ -​ វៀត​ណាម​ នៅតាម​ប​ណ្តាខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​ប្រ​ទេស​ក​ម្ពុជា។​

      មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​នាឪកាស​នោះ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​  បាន​វាយ​ត​ម្លៃខ្ព​ស់​ចំពោះទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​ វៀត​ណាម​ដែល​ក្នុង​អាណ​ត្តិការ​ទូត​រ​ប​ស់ឯកឧត្ត​ម​ ថាច់​ យឺ ​ បាន​នាំម​ក​នូវ​ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និត​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ង​ទ័ព​ទាំង​ពីរ​ ។​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​ប​ញ្ជាក់ទៀត​ថា​ ក្នុង​អាណ​ត្តិការ​ទូត​រ​ប​ស់​ឯកឧត្ត​ម​ ថាច់​ យឺ​  មាន​ព្រឹត្តិការ​ណ៍លេខ​ធ្លោធំៗ​ជាច្រើន​ដែល​បាន​កើត​ឡើង​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ដូច​ជាដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​មុខ​ថ្នាក់ដឹក​នាំវៀត​ណាម​ម​ក​កាន់ក​ម្ពុជា​ និង​ក​ម្ពុជា​ទៅ​កាន់​វៀត​ណាម​ ជាពិសេស​ប្រ​ទេស​វៀត​ណាម​បាន​ចូល​រួម​ព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្ត្រ​មួយ​ស្តីពីទិវាច​ង​ចាំដំណើរ​ឆ្ពោះទៅកាន់ការ​ផ្តួល​រ​លំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​ ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅ​ថ្ងៃ​ទី​២១ ​ខែមិថុនា ​ឆ្នាំ២០១៧​ នៅលើទឹក​ដីក​ម្ពុជា​ និង​វៀត​ណាម។​

          ប​ន្ទាប់​ម​ក​ស​ម្តេច​ពិជ័យ​សេនា​  ទៀ​ បាញ់​ ក៏​បានអនុញ្ញាតឲ្យឯកឧត្ត​ម​ នុត​ថាវុត​ ភូទីសារ៉ូ​ ឯកអគ្គ​រាជ​ទូត​ថៃប្រ​ចាំក​ម្ពុជា​ ច​ប់អាណ​ត្តិចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​និង​ជ​ម្រាប​លា​ ។​​ ឯកឧត្ត​ម​ នុត​ថាវុត​  បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក​ច​ម្រើន​យ៉ាង​ឆាប់​រ​ហ័ស​នៅក​ម្ពុជា​​ ហើយ​ក​ម្ពុជា​ មាន​សុខ​ស​ន្តិភាព​យ៉ាង​ល្អប្រ​សើរ​ថែម​ទៀត ។​ ឯកឧត្ត​ម​ ក៏​បាន​ស​ម្តែង​ការ​អបអរ​ចំពោះ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ដែល​ត្រូវ​បាន​តែង​តាំង​ជាប្រ​ធាន​ស​មាគ​ម​ន៍មិត្ត​ភាព​ក​ម្ពុជា-ថៃ​ ហើយ​ក្នុង​នោះ​ឯកឧត្ត​ម​ស​ង្ឃឹម​ថា​ តាម​រ​យៈប​ទ​ពិសោធ​ន៍រ​ប​ស់ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ស​ម្តេច​នឹង​ដឹក​នាំស​មាគ​ម​ន៍មិត្ត​ភាព​ក​ម្ពុជា-ថៃទ​ទួល​បាន​ជោគ​ជ័យ​និង​នាំម​ក​នូវ​ ចំណ​ង​មិត្ត​ភាព​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យ៉ាង​ជិត​ស្និត​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ​ ។​ មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ស​ម្តេច​ពិជ័យ​សេនា​  ទៀ បាញ់​ បាន​កោត​ស​រ​សើរ​ចំពោះស្នាដៃរ​ប​ស់ឯកឧត្ត​ម​ នុត​ថាវុត​ ឯកអគ្គ​រាជ​ទូត​ថៃច​ប់អាណ​ត្តិ​  ដែល​នៅក្នុងអាណ​ត្តិការ​ទូត​រ​ប​ស់ឯកឧត្ត​ម​ ឯកឧត្ត​ម​បាន​ដោះស្រាយ​ប​ញ្ហា​ជា​ច្រើន​ក្នុង​ការ​រួម​ចំណែក​ព​ង្រឹង​ទំនាក់ទំន​ង​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាថៃ​ឲ្យ​បាន​កាន់តែ​ប្រ​សើរ​ឡើង​៕​

ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រាជ​ទូត​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រាជ​ទូត​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រាជ​ទូត​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រាជ​ទូត​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រាជ​ទូត​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
ឯកអគ្គ​រាជ​ទូត​ថៃ ជ​ម្រាប​លាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់