MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកអគ្គ​រ​ដ្ឋ​ទូត​ប​ង់ក្លាដែស ប្រ​ចាំនៅក​ម្ពុជា

          ប្រ​ទេស​​ប​ង់ក្លា​​ដែស​ បាន​​ស្នើ​​សុំ​​អោយ​មាន​ការ​ចុះ​ហ​ត្ថ​លេខា ​លើ​អនុសារ​ណៈ​យោគ​យ​ល់​មួយ​ ស្តី​ពី​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ សារៈម​ន្ទីរ​ស​ង្គ្រាម ​ឬ​សារៈម​ន្ទីរ​ប្រ​ល័យ​ពូជ​សាស​ន៍​ រ​វាង​ប្រ​ទេស​ទាំង​២​ ក​ម្ពុជា​-ប​ង់ក្លាដែស ​ដែល​ជា​ប្រ​ទេស​ធ្លាប់​ឆ្ល​ង​កាត់​ស​ង្រ្គាម​ និង​មាន​អំពើ​ប្រ​ល័យ​ពូជ​សាស​ន៍​ដូច​គ្នា។​
​    ការ​​លើក​ឡើង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​រ​វាង​លោក​ជំទាវ​ ដាយ​ដា ​តាស់ ​នីម​ ឯកអគ្គ​រ​ដ្ឋ​ទូត​ប​ង់​ក្លា​ដែស​ប្រ​ចាំ​នៅ​ក​ម្ពុជា​ ដែល​មាន​និវេស​ន​ដ្ឋាន​នៅ​ទី​ក្រុង​បាង​ក​ក​ប្រ​ទេស​ថៃ ​និង​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ កាល​ពី​ថ្ងៃទី​២៦​ ខែក​ញ្ញា ​ឆ្នាំ២០១៧​ក​ន្ល​ង​ម​ក​នេះ។​
​    លោក​ជំទាវ​ ឯកអគ្គ​រ​ដ្ឋ​ទូត​ប​ង់​ក្លាដែស​ បាន​ប​ញ្ជាក់​ថា៖​ ប្រ​ទេស​ទាំង​២​ក​ម្ពុជា​ និង​ប​ង់ក្លាដែស​ មាន​ប្រ​វ​ត្តិសាស្ត្រ​ស្រ​ដៀង​គ្នា​ ធ្លាប់​រ​ង​ទុក្ខ​វេទ​នា​ អំពើ​ប្រ​ល័យ​ពូជ​សាស​ន៍​ ប​ណ្តាល​ម​ក​ពី​ស​ង្គ្រាម​ដូច​គ្នា។​ លោក​ជំទាវ​ប​ញ្ជាក់​ថា៖​ គោល​បំណ​ង​នៃ​ការ​ចុះ​ហ​ត្ថ​លេខា​លើ​M​OU​ ស្តី​ពី​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​សារៈម​ន្ទីរ​ស​ង្គ្រាម​ រ​វាង​ប្រ​ទេស​ទាំង​២នេះ​ ក្នុង​គោល​បំណ​ង​រ​ក្សា​ទុក​សារៈម​ន្ទី​ស​ង្គ្រាម​អោយ​យុវ​ជ​ន​ជំនាន់​ក្រោយ​បាន​សិក្សា​រៀន​សូត្រ ​នឹង​អោយ​យ​ល់​ពី​ត​ម្លៃ​នៃ​ស​ន្តិភាព​​។
    ឆ្លើយ​ត​ប​ទៅ​នឹង​ការ​ស្នើសុំ​រ​ប​ស់​លោក​ជំទាវ​ឯកអគ្គ​រ​ដ្ឋ​ទូត​ប​ង់​ក្លាដែស​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​ប​ញ្ជាក់​ថា៖​ នឹង​អោយ​ក្រុម​ការ​ងារ​ប​ច្ចេក​ទេស​ពិនិត្យ​មើល​នូវ​ខ្លឹម​សារ​ អនុសារ​ណៈ​យោគ​យ​ល់​នេះ​ឡើង​វិញ​ មុន​នឹង​ការ​ឈាន​ដ​ល់​ការ​ចុះ​ហ​ត្ថ​លេខា​លើ​MOU​នេះ ​ពី​ព្រោះវា​មាន​ការ​ពាក់​ព័ន្ធ​នឹង​ប​ណ្តា​ស្ថាប័ន​ និង​ក្រ​សួង​ផ្សេង​ទៀត​ ដែល​គ្រ​ប់​គ្រ​ង​កិច្ច​ការ​នេះ​ផ​ង​ដែរ​។​
    ទាក់​ទ​ង​ទៅ​នឹង​ទំនាក់​ទំន​ង​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២ ​ក​ម្ពុជា-ប​ង់ក្លាដែស ​លោក​ជំទាវ​ សាយ ដា​ បាន​ជ​ម្រាប​ដ​ល់​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ អំពី​គោល​បំណ​ង​ច​ង់​អោយ​មាន​ការ​ផ្លាស់​តំណើរ​ទ​ស្ស​ន​កិច្ច​ទៅ​វិញ​ទៅម​ក ​រ​វាង​ក​ង​ទ័ព​ទាំង២ ​ក​ម្ពុជា-ប​ង់ក្លាដែស​ និង​ការ​ចាត់​ប​ញ្ជូន​នាយ​ទាហាន​ជាន់​ខ្ព​ស់​ខ.ភ​.ម ទៅ​សិក្សា​នៅ​សាក​ល​វិទ្យាល័យ​ស​ង្គ្រាម​នៅ​ក្នុង​ប្រ​ទេស​ប​ង់​ក្លាដែស​ផ​ង​ដែរ​ ៕​

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំនៅកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំនៅកម្ពុជា
ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកអគ្គ​រ​ដ្ឋ​ទូត​ប​ង់ក្លាដែស ប្រ​ចាំនៅក​ម្ពុជា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត