MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក្រ​សួកាការ​ពារ​ជាតិចិន

     ប​ន្ទាប់​​ពី​កិច្ច​ពិភាក្សា​ទ្វេភាគី​ជា​មួយ​ឯកឧត្ត​ម​ ណឹម ​សុវ​ត្ថិ​ រួច​ម​ក​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ​ ស៊ី ​ហ្គូវ៉ៃ ​ក៏​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ផ​ង​ដែរ​ ជា​មួយ​ស​ម្តេច​ ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ប​ន្ត​ទៀត​។
    នៅ​ក្នុង​ជំនួប​នោះ ​ឯកឧត្ត​ម ​ស៊ី ហ្គូវ៉ៃ ​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​ចិន​ ជូន​ចំពោះ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ក្នុង​នាម​ម​នោ​ស​ញ្ចេត​នា​ នឹក​រ​លឹក​ប្រ​ក​ប​ដោយ​ស្មារ​តី​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខ្ព​ស់​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ​ទាំង​២ ​និង​ក​ង​ទ័ព​ទាំង​២​ក​ម្ពុជា-ចិន​។​ ឯកឧត្ត​ម ​ស៊ី ហ្គូវ៉ៃ ​ក៏​បាន​ជ​ម្រាប​ជូន​ដ​ល់​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អំពី​ល​ទ្ធ​ផ​ល​ជំនួប​ពិភាក្សា​ការ​ងារ​ទ្វេភាគី​រ​វាង​ ឯក​ឧត្ត​ម​ផ្ទាល់​ជា​មួយ​ ឯកឧត្ត​ម​ ណឹម សុវ​ត្ថិ​ ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជា​ផ្លែផ្កា ​ដោយ​ភាគី​ទាំង២​ បាន​ឯក​ភាព​លើ​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​២ ​នា​ដំណាក់​ការ​ថ្មី​ស​ម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ​។​ ឯកឧត្ត​ម ​ក៏​បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ ការ​រីក​ចំរើន​យ៉ាង​ឆាប់​រ​ហ័ស​នៅ​ក​ម្ពុជា​ ហើយ​ក​ម្ពុជា​មាន​ស្ថេរ​ភាព​ស​ង្គ​ម​យ៉ាង​ល្អ​ប្រ​សើ​ថែម​ទៀត​។​
    នៅ​ក្នុង​ជំនួប​នោះ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​សំដែង​ការ​ស្វាគ​ម​ន៍​ចំពោះ​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ ​ស៊ី ហ្គូវ៉ៃ ​ដែល​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ ម​ក​សិក្សា​ស្រាវ​ជ្រាវ​ ជាក់​ស្តែង​នៅ​ក​ម្ពុជា​ ដើម្បី​រួម​ចំណែក​អនុវ​ត្ត​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​២ ​អោយ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​។​ ទាក់​ទ​ង​ទៅ​និង​សំណើរ​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ចិន​ ដែល​សុំ​អោយ​មាន​ការ​ព​ន្យា​ពេល​នៃ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ចិន​ និង​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ និង​៨​ប្រ​ទេស​ទៀត​នោះ ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​សំដែង​ការ​គាំទ្រ​នៅ​ពេល​ដែល​មាន​សំណើរ​ស្នើសុំ​ ពី​ប្រ​ទេស​ភីលីពិន​ ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ការ​ពារ​ជាតិ​អាស៊ាន​ក្ន​ង​ឆ្នាំ​នេះ​។​
    ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ក៏​បាន​ជ​ម្រាប​ជូន​ដ​ល់​ប្រ​តិភូ​ចិន​ អំពី​ដំណើរ​ការ​សាង​ស​ង់​វិមាន​ឈ្នះ ​ឈ្នះ ​ដែល​ជា​សំណ​ង់​ប្រ​វ​ត្តិសាស្ត្រ​មួយ​ដ៏​ធំ​ ជា​និមិត្ត​រូប​ស​ន្តិភាព​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេច​តេជោ ​ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា។​ ប​ន្ទាប់​ម​ក​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ក៏បាន​អញ្ជើញ​ជា​គ​ណៈអធិប​តី​ក្នុង​ពិធី​ចុះ​ហ​ត្ថ​លេខា ​លើ​ពិធី​សារ​ផ្ត​ល់​ជំនួយ​ឥត​សំណ​ង​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ដែល​ចុះ​ហ​ត្ថ​លេខា​ដោយ​ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ ​ស៊ី ​ហ្គូវ៉ៃ ​ជា​មួយ​ឯ​កឧ្ត​ម ​ឧត្ត​ម​សេនីយ៍ឯក​ ខៀវ ឆេន​ អគ្គ​នាយ​ក​រ​ង​ អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​​ ៕​

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួកាការពារជាតិចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត