MOD

ព័ត៌មាន

ឯកឧត្ត​ម​ មាស​ សាវ៉ន​ ផ្ស​ព្វ​ផ្សាយអប់រំចិត្ត​សាស្ត្រ សាលាក​ង​រាជអាវុធ​ហ​ត្ថ(កំបូល)​

      ខ.ភ.ម ការ​ពារ​ដាច់ខាត​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ការ​ពារ​ស​មិទ្ធ​ផ​ល​ជ័យ​ជំនះ៧ម​ក​រា ​ជាពិសេស​ប្តេជ្ញា​គាំទ្រ​បេក្ខ​ភាព​ ស​ម្តេច​តេជោ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះ​រាជាណា​ច​ក្រ​ក​ម្ពុជា​ ក្នុង​នោះ​ក​ង​រាជអាវុធ​ហ​ត្ថ​គឺជាឆ្អឹង​ខ្ន​ង​រ​ប​ស់ ខ.ភ.ម ក្នុង​ការអនុវ​ត្ត​ច្បាប់ត្រូវ​ប​ន្ត​ចូល​រួម​ថែរ​ក្សា​ព​ង្រឹង​ស​ន្តិសុខ សុវ​ត្ថិភាព និង​ស​ណ្តាប់ធ្នាប់ស​ង្គ​ម​សាធារ​ណៈ​ រួម​ចំណែក​ក​សាង​ភូមិឃុំ​មាន​សុវ​ត្ថិភាព​។​

      ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ​ មាស​ សាវ៉ន​ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍ដូច​នេះ​ នៅ​ក្នុង​ពិធី​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍​ថ្មីៗលើ​វិស័យ​ន​យោបាយ ស​ន្តិសុខ ការ​ពារ​ជាតិ ស​ម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨​ ដ​ល់​សិក្ខាកាម​នាយអាវុធ​ហ​ត្ថ នៅសាលាក​ង​រាជអាវុធ​ហ​ត្ថ (កំបូល)​ នា​រ​សៀល​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ​២០១៧។​

      ឯកឧត្ត​ម​ បាន​ប​ន្ត​ថា​ប​ច្ចុប្ប​ន្ន​ស្ថាន​ភាព​ស​ន្តិសុខ​ ស​ណ្តាប់ធ្នាប់សាធារ​ណៈជាទូទៅមាន​ការ​វិវ​ត្ត​ន៍​ល្អដើរ​ទ​ន្ទឹម​គ្នានឹង​ការ​រីក​ច​ម្រើន​រ​ប​ស់ស​ង្គ​ម​ជាតិ​ អាស្រ័យ​ដោយ​ការ​ខិត​ខំ​រ​ប​ស់​​រាជ​រ​ដ្ឋាភិ​បាល​ក្នុង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ផ្លូវ​ ថ្ន​ល់​  ស្ពាន​ បាន​យ៉ាង​ជាច្រើន​រួម​ជា​មួយ​​និង​ការ​​ខិត​ខំ​លើក​ក​ម្ព​ស់​ការ​យ​ល់​ដឹង​រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ​អំពី​ច្បាប់អំពីរ​បៀប​រ​ប​ប​រ​ស់​នៅរ​ប​ស់​ប្រ​ជាជ​ន​តាម​ទីប្រ​ជុំជ​ន​និង​ទីក្រុង។​ ដោយ​ឡែក​ស្ថាន​ភាព​ស​ន្តិសុខ ​ន​យោ​បាយ​​ស​ង្គ​ម​ជាតិ​ចុង​ក្រោយ​នេះក៏មាន​ការ​វិវ​ត្ត​ស្មុគ​ស្មាញ​ ជា​ពិសេស​ម​ហិច្ឆិតារ​ប​ស់​ពួក​ជ្រុល​​និយ​ម​មួយ​ចំនួន​ក្នុង​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ដោយ​ប្រើ​ឧបាយ​ក​ល​អាក្រ​ក់និង​ធ្វើស​ក​ម្ម​ភាព​ដែល​ប្រាស់​ចាក​ពី​គោល​ការ​ណ៍​រ​ប​ប​ល​ទ្ធិប្រ​ជាធិប​តេយ្យ​ ដើម្បី​ស​ម្រេច​នូវ​ការ​ច​ង់ផ្លាស់ប្តូរ​រ​ប​ស់ពួក​គេ​ជាពិសេស​ការ​ប្រើប្រាស់ឧបាយ​ក​ល​និង​ភាព​អស​ក​ម្ម​គ្រ​ប់​​រូប​ភាព​ក្នុង​ការ​ប៉ុន​ប៉ង​ប​ង្កើត​ប​ដិវ​ត្ត​ន៍​ព​ណ៌នៅក​ម្ពុជា។ ជាការ​ឆ្លើយ​ត​ប​នូវ​ស្មារ​តីនេះ​ទាម​ទារ​ឲ្យ ខ.ភ.ម យើង​ត្រូវ​ស្ថិត​នៅធ្វើជាក​ម្លាំង​ការ​ពារ​ជាតិដ៏រឹង​មាំគាំទ្រ​ប្តូរ​ផ្តាច់​ពេញ​ទំហឹង​ឥត​ងាក​រេ​ចំពោះ​គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល គោរ​ព​វិន័យ​ម៉ឺង​មាត់ និង​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ដើម្បីឆ្លើយ​ត​ប​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ទាន់ស​ភាព​​ការ​ណ៍ និង​មាន​ភាព​ប​ត់បែន​គ្រ​ប់កាលៈទេសៈ ជាពិសេស​ថ្មីៗនេះ​ស​ក​ម្ម​ភាព​ប​ង្ក​តាម​រ​យៈ​ការ​ប្រើ​ប្រាស់​ប​ណ្តាញ​ស​ង្គ​ម​ហ្វេស​បុក​ ញ៉ុះញ៉ុង ប​រិហារ​កេរ្តិ៍រាជ​រ​ដ្ឋាភិបាល ក៏ដូច​ជា​ថ្នាក់ដឹក​នាំ​​ស្ថាប័ន​រ​ដ្ឋ​មួយ​ចំនួន​ការ​វាយ​ប្រ​ហារ​ម​ក​លើប្រ​ព័ន្ធអប់រំនៅ​ក្នុង​ប្រ​ទេស​គ្រ​ប់​រូប​ភាព។ នៅក្នុង​ស​ភាព​ការ​ណ៍ថ្មីៗផ​ង​ដែរ។ ចំពោះប​ញ្ហាព្រំដែន​បើទោះបីស​ភាព​ការ​ណ៍​ព្រំដែន​​ភាគ​ខាង​លិច​មាន​ភាព​ស្ង​ប់ស្ងាត់ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះប៉ុន្តែពួក​ប្រ​ឆាំង​បាន​ប្រ​មូល​ការ​ញ៉ុះញ៉ុង​មាន​ភាព​តាន​តឹង​ច​លាច​ល និង​ធ្វើឲ្យ​កើត​មាន​អំពើ​ហឹង្សា​នៅ​តាម​តំប​ន់​ព្រំដែន​ក​ម្ពុជាវៀត​ណាម​ព្រ​ម​ទាំង​ប​ង្កឲ្យ​មាន​ភាពអាប់អួរ​ខាង​ន​យោបាយ។​

      ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា រាជ​រ​ដ្ឋាភិបាល បាន​ប្រ​កាន់ន​យោបាយ​ការ​ប​រ​ទេស​ទ​ន់ភ្ល​ន់ និង​ម៉ឺង​មាត់​នៅក្នុង​ការ​ដោះស្រាយ​ប​ញ្ហាព្រំដែន​ដោយ​ស​ន្តិវិធីជាមួយ​ជិត​ខាង ដោយ​បាន​ប្រែក្លាយ​ឲ្យ​តំប​ន់ព្រំដែន ទៅជាព្រំដែន​ស​ន្តិភាព មិត្ត​ភាព សាម​គ្គីភាព កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង​ការអភិវ​ឌ្ឍ​ន៍។​

      ស​ម្តេច​តេជា ​គឺជាមេដឹក​នាំដែល​មិន​និយាយ​ដើម្បីនិយាយ​នោះទេ ប៉ុន្តែបើនិយាយ​គឺ​ត្រូវ​តែ​ធ្វើ​ ហើយ​ការ​ធ្វើនេះហើយ​ដែល​នាំឲ្យ​ក​ម្ពុជាស​ម្រេច​បាន​នូវ​សុខ​ស​ន្តិភាព​ ប្រ​ក​ប​ដោយ​ជំនឿ​ទុក​ចិត្ត​ក្រោម​មាគ៌ាន​យោបាយ​ឈ្នះឈ្នះ៕

ឯកឧត្តម​ មាស​ សាវ៉ន​ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សាលាកងរាជអាវុធហត្ថ(កំបូល)​
ឯកឧត្តម​ មាស​ សាវ៉ន​ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សាលាកងរាជអាវុធហត្ថ(កំបូល)​
ឯកឧត្តម​ មាស​ សាវ៉ន​ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សាលាកងរាជអាវុធហត្ថ(កំបូល)​
ឯកឧត្តម​ មាស​ សាវ៉ន​ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ សាលាកងរាជអាវុធហត្ថ(កំបូល)​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត