MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាង​ ផាត​ ជួប​ជំនួយ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​ហ្វីលីពីន​

     ក្រ​សួង​ការ​ពារ​ជាតិហ្វីលីពីន​បានអញ្ជើញ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ​  បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​  រ​ដ្ឋ​ម​ន្រ្ត​ក្រ​សួង​ការ​ពារ​ជាតិ​ដើម្បី​ទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំការ​ពារ​ជាតិអាស៊ាន​ ADMN​ និង​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​អាស៊ាន​បូក​ នាខែតុលា​ ឆ្នាំ២០១៧ ​ខាង​មុខ​។​

   ការ​ប្រ​គ​ល់លិខិតអញ្ជើញ​នេះត្រូវ​ប្រ​ព្រឹត្តិទៅ​ក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​និង​ពិភាក្សាការ​ងារ​រ​វាង​លោក​សាស្រ្តាចារ្យ​  រ៉េម៉ុន​ ចូស​ជីគីឡូប​ (Raymund​ Jose​ G​ Quilop)​ ជំនួយ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​ហ្វីលីពីន​ ជាមួយ​ នាយឧត្ត​ម​សេនីយ៍ នាង ផាត​​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ នាព្រឹក​ថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៧ ។​

      តាម​រ​យៈការ​ប្រ​គ​ល់លិខិតអញ្ជើញ​នោះ​ លោក​សាស្ត្រាចារ្យ​ រ៉េម៉ុន​ បាន​ប​ញ្ជាក់ថាកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី១១​ និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​បូក​និង​ប្រារ​ព្ធ​ធ្វើនៅ​ថ្ងៃទី២៣​ដ​ល់​ថ្ងៃ​ទី​២៤​  ខែតុលា​ ឆ្នាំ២០១៧ នៅខាង​ជើង​ទីក្រុង​ម៉ានីល​ ប្រ​ទេស​ហ្វីលីពីន​ ។ ​លោក​សាស្ត្រាចារ្យ​ រ៉េម៉ុន​ក៏​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ក​ម្ពុជាដែល​ចូល​រួម​គាំទ្រ​ដ​ល់​ប្រ​ទេស​ហ្វីលីពីន​ដែល​បាន​ធ្វើជា​ប្រ​ធាន​អាស៊ាន​ក្នុង​ឆ្នាំនេះ​និង​ការ​ចូល​រួម​គាំទ្រ​ដ​ល់កិច្ច​ប្រ​ជុំអ៊ែត​សំ​ កាល​ពី​ខែកុម្ភៈក​ន្ល​ង​ទៅដែល​នៅក្នុង​កិច្ច​ប្រ​ជុំអ៊ែត​សំនេះ​ បាន​ប​ង្កើតឯក​សារ​ដើម្បីធ្វើសេច​ក្តីប្រ​កាស​រួម​មួយ។​ ម​តិឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ នាង​ ផាត​ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍និង​បាន​វាយ​ត​ម្លៃចំពោះប្រ​ទេស​ហ្វីលីពីន​ដែល​បាន​ទ​ទួល​ជោគ​ជ័យ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​អាស៊ាន​ជាពិសេស​ការ​ស​ម្រេច​ជោគ​ជ័យ​នៃកិច្ច​ប្រ​ជុំក្រុម​ការ​ងារ​ម​ន្រ្តីជាន់ខ្ព​ស់​ការ​ពារ​ជាតិ​អាស៊ាន​នារ​យៈពេល​ក​ន្ល​ង​ម​ក។​

      ក្នុង​នាម​ស​ម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឯកឧត្ត​ម​ នាង​​ ផាត​  បាន​ស​ម្តែង​នូវ​ក្តីសោម​ន​ស្ស​រីក​រា​យ​ដែល​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិហ្វីលីពីន​ បានអញ្ជើញ​គ​ណៈប្រ​តិភូការ​ពារ​ជាតិក​ម្ពុជា​ ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំការ​ពារ​ជាតិអាស៊ាន​លើក​ទី១១​ នៅប្រ​ទេស​ហ្វីលីពីន​ ។​ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ថា៖​ ន​យោបាយ​ក្រៅ​ប្រ​ទេស​រ​ប​ស់​ក​ម្ពុជា​គឺបាន​បើក​ទូលាយ​ដើម្បីប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​មិត្ត​ភ​ក្តិអាស៊ាន​ និង​ប​ណ្តាប្រ​ទេស​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក​ ទាំង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី​ និង​ព​ហុភាគី៕​

ឯកឧត្តម​ នាង​ ផាត​ ជួប​ជំនួយ​ការរដ្ឋមន្រ្តីការពារជាតិ​ហ្វីលីពីន​
ឯកឧត្តម​ នាង​ ផាត​ ជួប​ជំនួយ​ការរដ្ឋមន្រ្តីការពារជាតិ​ហ្វីលីពីន​
ឯកឧត្តម​ នាង​ ផាត​ ជួប​ជំនួយ​ការរដ្ឋមន្រ្តីការពារជាតិ​ហ្វីលីពីន​
ឯកឧត្តម​ នាង​ ផាត​ ជួប​ជំនួយ​ការរដ្ឋមន្រ្តីការពារជាតិ​ហ្វីលីពីន​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត